ធនធានទាំងអស់
ល្បែងបាល់បោះ
ល្បែងរ៉ែងកូនបាល់តាមពណ៌_
ល្បែងហុចបាល់បន្តគ្នា
ល្បែងរមៀលបាល់ចូលលេខ
ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក
សកម្មភាព ៖ ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំការរីកចម្រើនរាងកាយនិងចលនា៖ ការបង្កើតកម្លាំងនិងប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពបុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាសាមញ្ញ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបវិធីដើរ រត់ លូន លោត ចុះឡើង បោះ តោង ឡើង គប់ បង្វិល រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់រួច។អនុវត្តសកម្មភាពមួយបានយ៉ាងទន់ភ្លន់ រហ័សរហួននិងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ឋានងាយៗ ទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លូន ឬលើសពីនេះតាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេងនិងល្បែងនានា។បុរេគណិត ៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពីលេខ១ ដល់៣១ តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប៉ោងប៉ោងមួយចំនួនល្មមនឹងសម្រាប់លេងល្បែងនេះ រ៉ាកែតវាយសី សម្រាប់វាយប៉ោងប៉ោងនិងកន្រ្តកមួយចំនួនតាមចំនួនក្រុម។ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើរ៉ុកកែតទេ អ្នកអាចចូលមើលសន្លឹកណែនាំពីរបៀបធ្វើនៅក្នុងសកម្មភាព ល្បែងធ្វើរ៉ាកែតវាយសី បានផងដែរ។ កម្រិតសិក្សា ៖ […]
ហេតុអ្វីបានជាបាល់លោត?
សកម្មភាព ៖ ហេតុអ្វីបានជាបាល់លោត? ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងការសម្របសម្រួល នៃចលានាសាច់ដុំធំ និងតូច។ វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត។ បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។ គោលបំណង ៖ ចិត្តចលភាព៖ ប្រាប់ពីរបៀបដើរ រត់ លូន លោត ចុះនិងឡើង បោះ តោង ឡើង គប់ បង្វិលខ្លួន រុញ និងច្រាន ទៅតាមគោលដៅបានចម្ងាយដែលបានកំណត់។ វិទ្យាសាស្រ្ត៖ ប្រាប់បានពីការពិសោធន៍និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេង ដូចជា៖ លិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។ បុរេគណិត៖ ប្រាប់បានពីបញ្ញត្តិ ខ្ពស់និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាន និងមិនមាន និងពេញនិងកន្លះ។ ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។ […]
ល្បែងរមៀលកូនបាល់
ល្បែងគប់ពណ៌
សកម្មភាព ៖ ល្បែងគប់ពណ៌ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ របស់ដែលអាចគប់បាន ដូចជាបាល់ និងក្រដាសពណ៌ទាំង៧ មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ខៀវស្វាយ កាត់វាជារាងការេ ដើម្បីឱ្យក្មេងៗងាយស្រួលកាន់ និងមើល។ ការរៀបចំ ៖ ស្វែងរកបាល់ […]
ល្បែងបោះថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍
សកម្មភាព ៖ ល្បែងបោះថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)។បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីរបៀបបោះឱ្យត្រូវតាមគោលដៅ។បង្ហាញពីរបៀបលោត ឬលើសពីនេះទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ របស់ដែលអាចគប់បាន (បាល់ ឬ របស់ដែលមានសភាពទន់ៗ), កាតថ្ងៃនៃសប្តាហ៍ (សខ្មៅ, ពណ៌)។ ការរៀបចំ ៖ ទីកន្លែងសម្រាប់លេង និងសម្ភារៈ កាតថ្ងៃទាំងប្រាំពីរនៃសប្តាហ៍បាល់។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ល្បែងនេះអ្នកអាចលេងជាមួយពាក្យផ្សេងទៀតដូចជា៖ ពាក្យសត្វ ផ្លែឈើ សាលារៀន […]
ល្បែងហុចបាល់បន្តគ្នា
សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នាចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំងនិងការយល់ដឹងនិងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរនិងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១០ ទៅ១៥ នាទី ឧបករណ៍ ៖ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់) បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។ការរៀបចំ ៖ រៀបចំសំណួរ។ ឧទាំហរណ៍…១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) សេចក្ដីណែនាំ៖ តើអ្នកសុខសប្បាយដែរឬទេ? តើកូនហូបបាយនៅ? តើកូនបានដុសធ្មេញមុនមកសាលារៀននៅ? តើកូនបានជម្រាបលាម៉ាក់ប៉ាមុនមករៀននៅ? តើកូនឈ្មោះអ្វី? អាយុប៉ុន្មាន? និងសំណួរអ្វីក៏បានដែរ ឱ្យតែទាក់ទងទៅនឹងសាលារៀន មិត្តភក្ភឬឪពុកម្ដាយរបស់ពួកគេជាការស្រេច…។ […]