ធនធានទាំងអស់

ល្បែងទុយោមេរោគ

សកម្មភាព ៖ ល្បែងទុយោរមេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) បុរេគណិតរូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ?”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌  ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។ បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ […]

ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស

សកម្មភាព ៖ ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការបេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសរលោង សំឡីត្បារត្រចៀក ទឹក គ្រឿងទេសផ្សេងៗ ឬ ទឹកពណ៌ (ឧ.ម្សៅរមៀត ប្រភេទផ្កា ឬ បន្លែមួយចំនួនអាចមានពណ៌ ផ្លែការី និងរបស់ធម្មជាតិជាដើម)ចាន និងកូនស្លាបព្រាដែលអាចប្រើសម្រាប់លាយពណ៌។  ការរៀបចំ ៖ រមៀត បន្លែ និងគ្រឿងទេសផ្សេងៗ អ្នកនឹងទទួលបានបទពិសោធន៍ដែលអ្នកចង់បាន។   សេចក្ដីណែនាំ៖  តើហេតុអ្វីបានជាព្រះសង្ឍឃ្លុំស្បង់ចីវរពណ៌ហ្នឹង? ពីព្រោះព្រះសង្ឃឃ្លុំតាមពណ៌ធម្មជាតិ […]