ធនធានទាំងអស់

លោកយាយហ្រ្វេននី

ល្បែងតន្រ្តីជាមួយខ្លួនប្រាណ

សកម្មភាព ៖ ​ល្បែងតន្រ្តីជាមួយខ្លួនប្រាណ ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតម្កើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួនបុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារ លូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់… សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៍តន្រ្តីភ្លេងខ្មែរ។ បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។   កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសក្ដារល្បែងមួយសន្លឹកដែលមានទំហំ A3 ដែលមានរូបភាពបង្កើតភ្លេងដោយខ្លួនប្រាណដូចជា៖ ទះដៃ ១ ២ ឬ៣ដង ទះភ្លៅ ១ ២ ឬ៣ដង ទះទ្រូង ១ […]

ល្បែងទប់លំនឹងដៃនិងជើង

សកម្មភាព ៖ ​ល្បែងទប់លំនឹងដៃនិងជើង  ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖បុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។   កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ​ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ​,  ​ក្រដាស​ឬតង់ដែលមានទំហំធំ​ហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌​ មានពណ៌ក្រហម បៃតង​ លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម​ ប្រសិនបើមានរូបភាព។   […]

រឿង វង់ភ្លេងក្មេងៗតាមភូមិ (Ratana and Meakara’s Village Orchestra)

រឿង កូនទារូបអាក្រក់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

រឿង បុណ្យភ្ជុំបិណ្ឌ

រឿង ខ្ញុំមិនមែនគ្រាន់តែជាសំរាមនោះទេ (I’m Not Just Rubbish)

រឿង ព្រះអាទិត្យដែលកំពុងតែដេកលង់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

រឿង ចិត្រាចូលចិត្តញុាំបន្លែ

រឿង ទីណូស្រួចនិងផ្លែត្រសក់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

រឿង ក្មេងសំរាម

ក្តារផ្គុំអក្សរ

រឿង កូនទន្សាយចេះស្តាប់បង្គាប់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

រឿង សម្លាញ់បីនាក់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

រឿង កូនទាចេះកែខ្លួនឱ្យល្អ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់

សកម្មភាព៖ ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់  វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេតសិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់អំពីវាក្យស័ព្ទ ឃ្លា និងល្បះគោលបំណង ៖វិទ្យាសាស្រ្ត ៖បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌក្នុងការរស់នៅ វដ្តនៃសត្វ របៀបប្រៀបធៀបសត្វ និងផលប្រយោជន៍ចរិយាសម្បទា៖ ស្រឡាញ់ ចូលចិត្តចិញ្ចឹមសត្វនិងថែរក្សាសត្វសិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះភាសាខ្មែរ ៖ និយាយជាឃ្លា ល្បះ បានច្បាស់ ពីប្រធានបទអ្វីមួយដោយមិនចាកប្រធានបទ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ចំនួន សម្ភារសម្គាល់ខ្លួនរបស់កុមារ និងក្រដាសក្ដារល្បែង ការរៀបចំ ៖ ត្រៀមសម្ភារឱ្យរួចរាល់ក្នុងការលេងល្បែងសកម្មភាពនេះ […]

រឿង ទម្លាប់ល្អរបស់នារតី

របៀបធ្វើគ្រាប់ឡុកឡាក់

ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍

សកម្មភាព ៖ ​ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  គោលបំណង(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (បុរេគណិត)៖វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។  (សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។  ការរៀបចំ ៖  ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ […]

រឿង អត្ថប្រយោជន៍និងគ្រោះថ្នាក់ (Be Careful, Be Safe)

រឿង ទីណូនិងស្បែកជើង

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

មធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូន

រឿង កូនកណ្តុរនិងដីស

សម្ភារៈប្រើប្រាស់

សត្វមានជីវិត

ប្រភេទសកម្មភាព ,
ប្រធានបទតាមខែ

កូនសៀវភៅអក្សរកខ

ផ្លែឈើនិងបន្លែ

រឿង បូណាជាកុមារល្អ

រឿង កណ្តុរទីក្រុងនិងកណ្តុរជនបទ (The Country Mouse and the City Mouse)

ប្រមូលកាតគ្រួសារ

សកម្មភាព ៖ ប្រមូលកាតគ្រួសារ សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ គោលបំណង ៖ សិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ សម្ភារសម្គាល់ខ្លួនកុមារ ក្រដាសក្ដារល្បែង  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ រៀបចំកាត់កាតគ្រួសារដែលមានលោកតា លោកយាយ ម្ដាយ ឪពុក កូនប្រុស កូនស្រី និងសម្ភារទាំងអស់ដែលប្រើសម្រាប់ការលេងល្បែងនេះ។ សេក្ដីណែនាំ៖ សេក្ដីណែនាំ៖ 

ល្បែងផ្គុំមុខដែលដូចគ្នា

សកម្មភាព ៖ ល្បែងផ្គុំមុខដែលដូចគ្នា សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ បុរេគណិត៖ បរិមាណនិងចំនួន៖ ការគិតនិងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួននៃរូបភាពនិងលេខដែលត្រូវផ្គុំនិងផ្គូរផ្គង។  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖ សន្លឹកកិច្ចការដែលមានមុខ (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) កាវស្អិត កន្ត្រៃ ក្រដាសរាម ដីខ្មៅពណ៌និងដីខ្មៅ  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់  ការរៀបចំ៖ រៀបចំសម្ភារដែលត្រូវលេងក្នុងល្បែងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានភាពងាយស្រួល។   សេក្ដីណែនាំ៖ 

គ្រួសារខ្ញុំ

រឿង មែកធាងគ្រួសារ (Family Tree)

ល្បែងតំណភ្ជាប់ (ភ្ជាប់៥) (ក្តារបន្ទះ៖ ទំហំA3 កាត៖ ទំហំA4)

ល្បែងតំណភ្ជាប់ កម្មវិធីសិក្សា៖ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀបលើក្តារល្បែង (បោះពុម្ពជាA4) សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA3។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សេក្ដីណែនាំ‌ ៖  ១.   បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។ ២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។     តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ៣.  ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA3មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន) ៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។ ៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៥គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង ជួរដេក ឬឈរក៏ដោយ។ បំរែបំរួល ៖១. រៀបចំតែសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4ឱ្យបានស្អាតហើយប្រើប៊ិកហ្វឺតលេងដោយគ្រាន់តែឱ្យសមាជិកម្នាក់គូរជាសញ្ញារង្វង់មូល ម្នាក់ទៀតគូរជាសញ្ញាខ្វែង អ្នកណាគូសបាន ៤គ្រាប់មុនជាអ្នកឈ្នះ។

រឿង តើអ្នកពូកែអី? (What Are You Good At?)

រឿង យក្សចម្លែក​ (Jack the Giant)

សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back) សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រ សៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅស សៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ ភាពយន្តគំនូរជីវចល (AM)– មានសំឡេងអានរឿង

រឿ​ង​​​​​​​ កីឡាមួយណា? (Which Sport Is It?)

ល្បែងប្រមូលបាល់ដាក់កន្រ្តក

សកម្មភាព ៖ ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំធំដៃនិងសាច់ដុំភ្នែក  បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ  ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ គោលបំណង ៖  ចិត្តចលភាព៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។  បុរេគណិត៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។  ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសក្ដារល្បែង១សន្លឹក សម្រាប់១ក្រុម សម្ភារសម្គាល់ខ្លួនកុមារ គ្រាប់កូនថ្ម ឬគ្រាប់អ្វី ចំនួន៣០គ្រាប់សម្រាប់ទិន្នផល (សម្រាប់១ក្រុម) កន្ត្រក ឬចានក៏បានសម្រាប់ដាក់គ្រាប់ថ្មម្នាក់មួយៗ តាមចំនួនកុមារលេងក្នុង១ក្រុមដែរនិងគ្រាប់ឡុកឡាក់។   កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រូវត្រៀមសម្ភារទាំងដែលត្រូវលេងក្នុងល្បែងនេះឱ្យបានគ្រាប់គ្រាន់ ទៅតាមក្រុមដែលមាននិងដែលបានកំណត់។  សេក្ដីណែនាំ៖  ចិត្ត អ្នកផ្សេងគ្មានសិទិ្ទប្រកែកទេ  របស់ខ្លួនតែម្ដង។ អ្នកអាចត្រឡប់មកចំណុចកណ្ដាលបានទាល់តែអ្នករមៀលគ្រាប់ ឡុកឡាក់ចាប់ពី៤ដងឡើងទៅ 

ច្របល់និងផ្គុំរូបភាពកីឡា

ប្រភេទសកម្មភាព

សកម្មភាព ៖ ច្របល់និងផ្គុំរូបភាពកីឡា ចិត្តចលភាព៖ (ចលនាធំ)៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំងនិងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។សិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖   ទំហំ និងពណ៌៖ ចំណ ត់ក្រុម និងលំដ ប់លំដោយ។ គោលបំណង៖ ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារ លូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញនិងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។                        សិក្សាសង្គម៖  ប្រាប់បានពី របៀបត់រូបភាព រោយ រៀប…បុរេគណិត៖ ប្រាប់បានពីវត្ថុរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ […]

រឿង កូនជ្រូកទាំងបី

ល្បែងបីងហ្គូរកាយវិការ

ល្បែង បីងហ្គូកាយវិការ ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងបីងហ្គូសំឡេង

ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]

រឿង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា (We Can, Just Differently)​

ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)

សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)

រឿង មើមឆៃថាវដ៏ធំ

របៀបបង្កើតតួអង្គល្ខោនអាយ៉ង

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

គ្រាប់ឡុកឡាក់ (ចំណុច/ពណ៌)

កម្មវិធីសិក្សា , ,

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]

ល្បែងតំណភ្ជាប់ (ភ្ជាប់៤) (ទំហំ A4)

ល្បែងតំណភ្ជាប់ កម្មវិធីសិក្សា៖ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀបលើក្តារល្បែង សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សេក្ដីណែនាំ‌ ៖  ១.   បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។ ២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។     តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ៣.  ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន) ៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។ ៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៤គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង […]

ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ

សកម្មភាព ៖  ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖  បំរែបំរួលលោកគ្រូ អ្នកគ្រូអាចស្វែងរកសម្លេងពិតប្រាកដមកចាក់ឱ្យក្មេងៗស្តាប់តាមយូធ្យូបក៏បាន។

រឿង កុមារគំរូ

ល្បែងឡើងជណ្តើរពស់

ល្បែងប្រកួតពណ៍

ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព

សិក្សាសង្គមគំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)      បុរេគណិតបរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)   គោលបំណង ៖     (សិក្សាសង្គម)   ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ                        រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។(បុរេគណិត)      ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។(ភាសាខ្មែរ)        ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។                        ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ […]

ល្បែងឡូតូសត្វឆ្នាំទាំង១២

សកម្មភាព         ៖ ល្បែងឡូតូសត្វឆ្នាំទាំង១២ បុរេគណិត បរិមាណ និងចំនួន (ស្គាល់ យល់លេខតាង រាប់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរ ប្រើពាក្យសំដីកាយវិការនិងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វនិង វត្ថុនានា)។   ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសម្លេង)។ គោលបំណង ៖ (បុរេគណិត)         ប្រាប់បានពីចមនួនលេខ និងយល់ន័យពី១ដល់១០តាមលំដាប់លំដោយ ឬលើពីនេះ។(ភាសាខ្មែរ)           ប្រាប់ពីឈ្មោះសត្វតាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។        ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។        ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង                 […]

ល្បែងក្តារពណ៌_b

សកម្មភាព ៖ ល្បែងក្តារពណ៌ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ តើនរណាជាអ្នកលាបពណ៌មេឃ?  រយៈពេល ៖ ៣០ នាទី សម្ភារ ៖ ក្រដាសល្បែងក្ដារពណ៌ គ្រាប់ឡុកឡាក់  ឧបករណ៍ ៖ វត្ថុសម្រាប់រាប់ចំនួន ក្រដាស់ល្បែងក្តារពណ៌ គ្រាប់ឡុកឡាក់ គម្របដប ឬ ដុំថ្មតូចៗ។ សេចក្ដីណែនាំ៖ 

តើមេរោគមួយណាគឺជាខ្ញុំ?

សកម្មភាព ៖ តើមេរោគមួយណាគឺជាខ្ញុំ?  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើររឿងតាមរយៈរូបភាពដែលបានបង្ហាញ។ ប្រាប់បានពីសកម្មភាពតាមសំណាក់កាលដោយអនុវត្តតាមការណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  កាតមេរោគដែលមានពណ៌ផ្សេងៗ (B4-PG-2-B_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_B, B4-PG-3-C_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_C) ការរៀបចំ ៖ ជ្រើសរើសមេរោគមួយណាដែលអ្នកចង់ឱ្យក្មេងប្រើនៅក្នុងការលេងល្បែងចងចាំនេះ។  ឱ្យប្រាកដថាអ្នកជ្រើសរើសមួយដែលមានពណ៌ផ្សេងពីគេ។  បោះពុម្ភនិងធ្វើវាឱ្យរួចរាល់និងអាចចាប់ផ្ដើមបាន។  សេក្ដីណែនាំ៖  ការប្រែប្រួលល្បែង៖  ល្បែងនេះអាចលេងបានជាមួយនឹងការពណ៌នាពីផ្លែឈើ បន្លែ ឬក៏សម្ភារប្រើប្រាស់ផ្សេងៗបានដូចគ្នាដែរ។ 

ល្បែងទឹកមុខកំប្លែង

សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តអាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចតូចៗ  ការរៀបចំ ៖ ត្រូវសម្រេចចិត្តថាតើត្រូវសម្រេចចិត្តលេងជាក្រុមៗ ឬ ក៏ជាថ្នាក់តែម្ដង តោះទៅមើលសេចក្ដីណែនាំ ខាងក្រោមទាំងអស់គ្នា។  សេក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗនិយាយប្រាប់ពីសាច់រឿងកំប្លែងរបស់មិត្តភក្ភិ របស់ពួកគេ។ 

ល្បែងឡូតូបន្លែ

សកម្មភាព៖ ល្បែងឡូតូបន្លែ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី […]

ទម្លាប់អនាម័យល្អ និងមិនល្អ

សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង  ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌)  និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌),​ (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។ ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។ -ស្វែងរក […]

ល្បែងឡូតូពណ៌

សកម្មភាព ៖ ល្បែងឡូតូពណ៌បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែលអាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និងមានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។ ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ នៅរាល់ពេលដែលអ្នកហៅពណ៌នោះ ក្មេងៗអាចនិយាយឈ្មោះរបស់ដែលមានពណ៌ដូចពណ៌ដែលអ្នកបានលូកយក និងហៅនោះ (ឧទាហរណ៍. ពេលអ្នកហៅពណ៌យកពណ៌ក្រហម គាត់ថា«ពណ៌របស់ផ្លែប៉ោម»)។ 

ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍

សកម្មភាព ៖ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។ (ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។ […]

ល្បែងគម្របដបឥន្ទធនូ

សកម្មភាព ៖ល្បែងគម្របដបឥន្ទធនូ  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសការងាររូបឥន្ទធនូ អ៊ុតឱ្យបានស្អាត និងគម្របដបគ្រប់ពណ៌ (១សន្លឹក ១ក្រុម) ។ ការរៀបចំ ៖ ក្រដាសការងាររូបឥន្ទធនូ ចែកគម្របដបតាមក្រុម ។ សេចក្ដីណែនាំ៖ 

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង ៖ (ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សៀវភៅរឿង  ការរៀបចំ ៖  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង  ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។ សេក្ដីណែនាំ៖ បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។ ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ» និយាយពីការថែទាំសៀវភៅឱ្យបានល្អ  ប្រឡេកមើលក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅ  ចូរឱ្យក្មេងៗនិយាយតាមចំណងជើង  អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។ សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។ ឆ្លើយសំណួរដែលក្មេងៗសួរ។ អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។

ល្បែងតោះដើរផ្សារ

សកម្មភាព ៖ ល្បែងតោះដើរផ្សារ បុរេគណិតបំណិនពិចារណាក្នុងសង្គម (ចំណេះដឹងនៃបញ្ញត្តិសេដ្ឋកិច្ចសាមញ្ញមួយចំនួន)​ គោលបំណង       ៖(បុរេគណិត)       ៖ ប្រាប់ឈ្មោះ និងប្រភេទប្រាក់រៀលខ្មែរដូចជា១០០, ៥០០, ១០០០, ៥០០០រៀល និងលើសពីនេះក៏បាន។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖– ដាក់សម្ភារសម្រាប់លក់នៅលើតុ ដោយមានសរសេរ ឬបិទតម្លៃនៅខាងមុខ។– សូមកំណត់តម្លៃបន្ថែមក្នុងករណីអ្នកត្រូវការផ្លាស់ប្តូរតម្លៃខ្លះ ដូច្នេះត្រូវមាន ៤តម្លៃ(១០០,  ៥០០, ១០០០, ៥០០០រៀល) សម្រាប់ជ្រើសរើសនៅលើតុ។ ការរៀបចំ ៖ សេក្ដីណែនាំ៖ ការប្រែប្រួល៖  សកម្មភាពនេះអាចលេងបានដោយវិធីផ្សេងទៀតបាន និងពិបាកតាមដែលអ្នកត្រូវការ។វិធីងាយស្រួលគឺ ជ្រើសរើសបោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា និងជ្រើសរើសរបស់របរដែលមានតម្លៃស្រាប់។ សម្រាប់ក្មេងដែលមានអាយុច្រើននោះគឺនិយាយពីក្រដាស១០០រៀល ពីរសន្លឹក ស្មើនឹង២០០រៀល។ ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣​ សន្លឹកមានតម្លៃដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣​ សន្លឹកមានតម្លៃមិនដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ

សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។  សេចក្ដីណែនាំ៖ បម្រែបម្រួល៖ មួយទៀតល្បែងនេះអាចលេងដោយប្រើកាតពណ៌បានដែរណា ដូចជាកាតពណ៌ជាដើម ដែលមានពណ៌ទាំងសងខាង តែត្រូវជាពណ៌ផ្សេងៗគ្នា។ ឧ. កាត១ មានផ្ទៃ២ ផ្ទៃម្ខាងមានពណ៌ក្រហម និងផ្ទៃម្ខាងទៀតមានពណ៍ខៀវ។ ហើយអាចលេងដូចគ្នានឹងខាងលើដែរ ព្រោះវាមិនខុសគ្នាទេ សម្រាប់ការលេងល្បែងមួយនេះផងដែរ។ […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង ៖(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរសំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។  ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។ បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែកសន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។ ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។ អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។ […]

និទានរឿងម្ដងទៀត

សកម្មភាព ៖ និទានរឿងម្ដងទៀត សិក្សាសង្កមគំនូរនិងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ​ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ (សិក្សាសង្គម) ប្រាប់ពីរបៀបផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់)  ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់មួយសន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង២នាក់មានក្រដាសរូបភាពដូចគ្នា។ ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ ចំណាំ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ! ត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម៖  ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង  ៉តើអ្នកពូកែអី?  ៉ជាមួយកូនៗទាំងអស់គ្នា។ ចែកក្រដាសរូបភាពឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។ បង្ហាញរូបភាពសៀវភៅឱ្យក្មេងៗមើលទាំងអស់គ្នា។ សុំឱ្យក្មេងៗនិយាយប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅដើមសៀវភៅ។ បន្ទាប់មកទៀតអ្នកត្រូវអានទំព័រដំបូងនៃសៀវភៅរឿង។  នៅពេលដែលអ្នកឈប់ត្រឹមណា ក្មេងដែលមានទំព័របន្ទាប់ពីអ្នកអាននោះ ឱ្យក្មេងម្នាក់នោះឡើងទៅមុខនឹងឱ្យក្មេងម្នាក់នោះបង្ហាញរូបភាពនៅទំព័រដែលក្មេងៗកំពុងតែកាន់បន្ទាប់មកឱ្យគេនិយាយប្រាប់ពីសាច់រឿងនៅក្នុងទំព័រនោះតែម្ដង។  សួរក្មេងៗតើមានរឿងអ្វីកើតឡើងបន្ទប់មកទៀត និងឱ្យក្មេងម្នាក់នោះ ឡើងមកលើដដែលឱ្យធ្វើដូចគ្នានឹងក្មេងទី១ […]

ល្បែងរង្វង់ទឹកមុខ

សកម្មភាព ៖ ល្បែងរង្វង់ទឹកមុខ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កាតអារម្មណ៍ (ពណ៌ / សខ្មៅ) ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនទៅក្មេងៗ សប្បាយរីករាយក្រៀមក្រំ ភ័យខ្លាច ខឹង រំភើប -ល-។ សេដក្ដីណែនាំ៖

ល្បែងបោះថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍

សកម្មភាព ៖ ល្បែងបោះថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)។បុរេគណិត​ បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីរបៀបបោះឱ្យត្រូវតាមគោលដៅ។បង្ហាញពីរបៀបលោត ឬលើសពីនេះទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ របស់ដែលអាចគប់បាន (បាល់ ឬ របស់ដែលមានសភាពទន់ៗ), កាតថ្ងៃនៃសប្តាហ៍ (សខ្មៅ, ពណ៌)។ ការរៀបចំ ៖ ទីកន្លែងសម្រាប់លេង និងសម្ភារៈ កាតថ្ងៃទាំងប្រាំពីរនៃសប្តាហ៍បាល់។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ល្បែងនេះអ្នកអាចលេងជាមួយពាក្យផ្សេងទៀតដូចជា៖ ពាក្យសត្វ ផ្លែឈើ សាលារៀន […]

ល្បែងថ្ងៃទាំងប្រាំពីរ

សកម្មភាព ៖ ល្បែងថ្ងៃទាំងប្រាំពីរចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)បុរេគណិត​ បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) កុមារចេះពីរបៀបរត់ ដើរត្រូវតាមគោលដៅនៃសកម្មភាពបង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ… កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ កាតថ្ងៃទាំងប្រាំពីរ​ (សខ្មៅ, ពណ៌) ការរៀបចំ ៖ ចែកកាតជាគំនរៗ ដូច្នេះគំនរនីមួយៗមាន៧ថ្ងៃនៃសប្តាហ៍។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ល្បែងនេះអាចលេងបានលើសពី ៧នាក់ អាចមានកាតច្រើនជាងនេះទៅតាមចំនួនក្មេងៗ។ មានន័យថាត្រូវមានថ្ងៃចន្ទ ២ដង ឬ ថ្ងៃអង្គារ៍២ដង […]

ល្បែងទាយសម្លេងសត្វ

សកម្មភាព ៖ ល្បែងទាយសម្លេងសត្វចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)ភាសាខ្មែរប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ កាតរូបភាពឆ្នាំសត្វទាំង១២ (សខ្មៅ / […]

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡាវិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី) គោលបំណង ៖(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ –ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា–បទចម្រៀងសត្វខូអាឡាការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។ សេចក្ដីណែនាំ៖ ការប្រែប្រួលលេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ សត្វដំរីនិងអាចប្រើបទចម្រៀងសត្វដំរីបាន។(បទចម្រៀង សត្វដំរី)

កាត លេខខ្មែរ ពីលេខ១ ដល់លេខ៣១ (ពណ៌)

ប្រភេទសកម្មភាព

កាត លេខខ្មែរ ពីលេខ១ ដល់លេខ៣១ (សខ្មៅ)

ប្រភេទសកម្មភាព

តារាងលេខខ្មែរ ពីលេខ១ដល់លេខ៣១​ (ពណ៌/សខ្មៅ)

ប្រភេទសកម្មភាព