ធនធានទាំងអស់

ល្បែងផ្លុំពណ៌ជាភ្លើង

សកម្មភាព ៖ ល្បែងផ្លុំពណ៌ជាភ្លើង ​ចិត្តចលភាព៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាចដុំភ្នែក៖ ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសគ្គពេលធ្វើសកម្មភាពផ្សេងៗ៖សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖  គោលបំណង៖ ចិត្តចលភាព៖ ចរិយាសម្បទា៖ មានអំណត់តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំនិងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។  សិក្សាសង្គម៖  វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ បុរេគណិត៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌ បំណិនសម្បទា៖រៀបរាងធរណីមាត្រឬវត្ថុឱ្យត្រូវតាមចង្វាក់ដដែលៗ ដែលមានរាងឬពណ៌ឬទំហំ។  កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

ល្បែងធ្វើរ៉ាកែតវាយសី

សកម្មភាព ៖ ល្បែងធ្វើរ៉ាកែតវាយសី  ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកសិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមការបង្កើតរូបភាពបុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ គោលបំណង ៖ ចិត្តចលភាព៖ មានអំណត់ តស៊ូព្យាយាម និងសប្បាយរីករាយក្នុងការធ្វើអ្វីមួយ ឬលេងល្បែងឱ្យបានរឹងមាំ និងជោគជ័យ។​​បុរេគណិត ៖ ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។  សិក្សាសង្គម៖ ប្រាប់បានពីរបៀបនៃការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ធ្វើឱ្យក្មេងៗមានសកម្មភាព រហ័យរហួន និងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ជាដើម…។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសកេះ ស្គុតមុខពីរពណ៌ខ្មៅ ស្គុតថ្លា […]

ល្បែងធ្វើរ៉ាកែតវាយប៉េងប៉ុង

សកម្មភាព ៖ ល្បែងធ្វើរ៉ាកែតវាយប៉េងប៉ុង  ចិត្តចលភាព៖បំណិនចលនាតូច៖ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹង និងពេញចិត្តចំពោះសិល្បៈតាមការបង្កើតរូបភាព៖ បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។   គោលបំណង ៖ ចិត្តចលភាព៖ មានអំណត់ តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងការធ្វើអ្វីមួយ ឬលេងល្បែងឱ្យបានរឹងមាំ និងជោគជ័យ។សិក្សាសង្គម៖ ប្រាប់បានពីរបៀបនៃការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ធ្វើឱ្យក្មេងៗមានសកម្មភាព រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូរ ហែកនិងផាត់ពណ៌ជាដើម…។ ​​បុរេគណិត ៖ ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសកេះ ឬ ក្រដាសអ្វីដែលមានសភាពរឹងល្មម កន្រ្តៃ ស្កុត។  កម្រិតសិក្សា […]

ល្បែង បត់យន្តហោះក្រដាស

សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស  សិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង  ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល  និងពិបាក) សេក្ដីណែនាំ៖  ការប្រែប្រួល៖  ក្មេងៗទាំងអស់អាចផាត់ពណ៌នៅលើក្រដាសយន្តហោះហ្នឹងបាន។ ជ្រើសរើសរូបយន្តហោះដែលពិបាកជាងគេ ក្នុងការបត់ក្រាដាសក្នុងថ្នាក់។ 

ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ

សកម្មភាព ៖ ល្បែងប្រណាំងផ្លាស់ប្ដូរផ្ទៃវត្ថុ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រៀមដបទឺកសុទ្ធគ្រប់ចំនួនដែលអ្នកត្រូវការនៅពេលលេងល្បែងហ្នឹង ឬ កាតពណ៌ប្រសិនបើអ្នកជ្រើសរើសប្រើកាតពណ៌នោះ។ ប្រសិនបោប្រើកាតពណ៌ ត្រូវអ៊ុតវាឱ្យបានស្អាតផង ដើម្បីឱ្យវាមានភាពរឹងមាំ និងលេងបានយូរ ហើយច្រើនដង។  សេចក្ដីណែនាំ៖ បម្រែបម្រួល៖ មួយទៀតល្បែងនេះអាចលេងដោយប្រើកាតពណ៌បានដែរណា ដូចជាកាតពណ៌ជាដើម ដែលមានពណ៌ទាំងសងខាង តែត្រូវជាពណ៌ផ្សេងៗគ្នា។ ឧ. កាត១ មានផ្ទៃ២ ផ្ទៃម្ខាងមានពណ៌ក្រហម និងផ្ទៃម្ខាងទៀតមានពណ៍ខៀវ។ ហើយអាចលេងដូចគ្នានឹងខាងលើដែរ ព្រោះវាមិនខុសគ្នាទេ សម្រាប់ការលេងល្បែងមួយនេះផងដែរ។ […]

បត់ក្រដាសជាសត្វខូអាឡា

សកម្មភាព ៖ បត់ក្រដាសជាសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបបត់ គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ការរៀបចំ ៖ បត់ក្រដាសជាសត្វខូអាឡាឱ្យបានមួយជាមុនសិន ដើម្បីឱ្យប្រាកដថាអ្នកអាចធ្វើបាន។ សូមចុចទីនេះដើម្បីបោះពុម្ភសសន្លឹកកិច្ចការ (មួយក្រុមមួយសន្លឹក)។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ ជំនួសឱ្យការបត់តែម្នាក់ឯង បោះពុម្ភសន្លឹកកិច្ចការ និងឱ្យពួកគេធ្វើការងារជាក្រុមតូចៗ និងគ្រាន់តែបង្ហាញពួកគេពីការបត់ខូអាឡាមួយដែលអ្នកបានបត់វារួចនោះបាន។​ ក្រោយមកឱ្យពួកគេបត់ដោយខ្លួនឯង។