ធនធានទាំងអស់

ល្បែងបង្កើតហ្គីតា

សកម្មភាព ៖ ​ល្បែងបង្កើតហ្គីតា ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី  ៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។  ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង  កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

ល្បែងបង្កើតព្យាណូម្រាមដៃ

សកម្មភាព ៖ ​ល្បែងបង្កើតព្យាណូ  ចិត្តចលភាព ៖ បំណិនចលនាតូច៖ រហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី  ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង។ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។ បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖របៀបទី១៖ បន្ទះក្ដារ កាំភ្លើងបាញ់កាវ តង្គៀបគាបសក់ ឈើចង្កឹះ ដង្កាប់ មេដែកកឹបនិងគម្របធុងនំ បើមាន។របៀបទី២៖ មាន បន្ទះក្ដារ តង្គៀបគាបសក់ […]

​ល្បែងបង្កើតតន្ត្រីជាមួយដប (កែវ)

សកម្មភាព ៖ ​ល្បែងបង្កើតតន្ត្រីជាមួយដប (កែវ)  ចិត្តចលភាព ៖ បំណិនចលនាតូច៖  ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកសិក្សាសង្គម ៖ ចម្រៀង និងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តីបុរេគណិត ៖ រង្វាស់រង្វល់៖ បញ្ញត្តិស្តីពីរង្វាស់រង្វល់ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ _ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីបញ្ញត្តិខ្ពស់និងទាប វែងនិងខ្លី។  បំណិនសម្បទា៖ ប្រៀបធៀបខ្ពស់និងទាប វែងនិងខ្លី។ ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង  កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ដប (កែវ)​ […]

ល្បែងបង្កើតស្គរ

សកម្មភាព ៖ ​ល្បែងបង្កើតស្គរ  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក សិក្សាសង្គម ៖ ចម្រៀង និងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី ៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព៖ ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។  ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថានបំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង  កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាំភ្លើងបាញ់កាវ […]

អាយ៉ងទឹកមុខប្រើឈើ

ល្បែងប្រណាំងខ្វារសម្ភារឬកូនបាល់

សកម្មភាព ៖ ល្បែងប្រមូលបាល់ដាក់កន្រ្តក  ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំធំដៃនិងសាច់ដុំភ្នែក  បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ គោលបំណង ៖  ចិត្តចលភាព៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។  បុរេគណិត៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសក្ដារល្បែង១សន្លឹក សម្រាប់១ក្រុម សម្ភារសម្គាល់ខ្លួនកុមារ គ្រាប់កូនថ្ម ឬគ្រាប់អ្វី ចំនួន៣០គ្រាប់សម្រាប់ទិន្នផល (សម្រាប់១ក្រុម) កន្ត្រក ឬចានក៏បានសម្រាប់ដាក់គ្រាប់ថ្មម្នាក់មួយៗ តាមចំនួនកុមារលេងក្នុង១ក្រុមដែរនិងគ្រាប់ឡុកឡាក់។   កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រូវត្រៀមសម្ភារទាំងដែលត្រូវលេងក្នុងល្បែងនេះឱ្យបានគ្រាប់គ្រាន់ ទៅតាមក្រុមដែលមាននិងដែលបានកំណត់។  សេក្ដីណែនាំ៖  ចែកក្មេងៗទៅជាក្រុមៗ ដែលមានចំនួន៣ឬ៤នាក់ ទៅតាមការរៀបចំរបស់អ្នក តែបើច្រើនពេកមិនសប្បាយទេ។  ប្រាប់ឱ្យក្មេងៗអង្គុយតាមក្រុមនីមួយៗជារង្វង់។  ចាប់ផ្ដើមចែកសម្ភារលេងតាមក្រុមនីមួយៗ ដែលបានត្រៀមទុករួចរាល់នោះ។  ប្រាប់ពីរបៀបលេងល្បែងមួយនេះទៅកាន់ក្មេងៗឱ្យបានច្បាស់ជាមុនសិន  សម្ភារ៖ […]

របៀបបង្កើតតួអង្គល្ខោនអាយ៉ង

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

ល្បែងលេងធ្វើឡាន

សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត​ ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត)​ ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។   ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖  ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។  មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។ តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង?  បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។ […]