ធនធានទាំងអស់

ល្បែងបង្កើតឈិង

សកម្មភាព ៖ ​ល្បែងបង្កើតឈិង  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី  ៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព  ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។  បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង  កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ កាំភ្លើងបាញ់កាវ ខ្សែអំបោះ ដែកឈានតង្គៀបគាបសក់ កន្រៃ្ក កាំបិតកាត់ក្រដាសគម្របដបចំនួន៨និងក្រដាសកេស។ ការរៀបចំ ៖ បង្កើតជាឈិងនេះមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង […]

ល្បែងស្ទូចត្រី

សកម្មភាព ៖ ​ល្បែងស្ទូចត្រី  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ប្រភេទមួយណាក៏បានដែរ (ប្រហែលជា២០កំប៉ុង) ឈើដែលមានចងជាមួយខ្សែដែលមានទំពក់សម្រាប់ធ្ពក់កំប៉ុងឱ្យជាប់ផងដែរ។  ការរៀបចំ ៖ រៀបចំធ្វើសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងនេះ​ ដោយធ្វើសម្ភារឈើខ្សែធ្ពក់កំប៉ុងដោយបានល្អ។  សេចក្ដីណែនាំ ៖ 

សុខភាពមាត់ធ្មេញ

ល្បែងវិទ្យុទំនាក់ទំនង

ល្បែងវិទ្យុទំនាក់ទំនង  វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត ៖អំពីរាងកាយផ្ទាល់ខ្លួន គោលបំណង ៖វិទ្យាសាស្ត្រ ៖​ ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក​ វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។ ៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កែវជ័រ ឬ​ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។ សេក្ដីណែនាំ៖ 

ល្បែងតម្បាញ

សកម្មភាព ៖  ល្បែងតម្បាញ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (សិក្សាសង្កម)​ ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ  ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល  ផាមួង អាវប៉ាក់ជាដើម។ ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។  សប្បាយរីករាយ  និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។កម្រិតសិក្សា ៖ ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។  ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។ […]

ល្បែង មេរោគប៉ុមៗ

សកម្មភាព ៖ ល្បែងមេរោគប៉ុមៗ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ក្រដាសកេះ អំបោះធំ ក្រដាសស ខ្មៅដៃពណ៌ និងកាវស្អិត  ការរៀបចំ ៖ ទិញអំបោះធំ កាត់ប្រវែងស្មើគ្នាសម្រាប់ចងប៉ុមៗទាំងអស់គ្នា។ កាត់ក្រដាសកេះជារាងចតុកោណកែង និងធ្វើកាវស្អិត ។ សេក្ដីណែនាំ៖ 

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។  

ល្បែងកាត់ដេរ

សកម្មភាព ៖ ល្បែងកាត់ដេរសិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។ បុរេគណិត រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ  និងគូស ឬ គំនូសផ្សេងៗ។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។សេក្ដីណែនាំ៖ 

ប្រៀបធៀប ធ្ងន់ និងស្រាល

សកម្មភាព ៖ ប្រៀបធៀប ធ្ងន់ និងស្រាល  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់បានពីបញ្ញត្តិ ធ្ងន់ និងស្រាល កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សម្រាប់ជញ្ជីងគឺទំពក់ព្យួរអាវមានគន្លាក់ (បើមិនមានគន្លាក់ ចូរបិទខ្សែនៅលើទំពក់)  ខ្សែឬអំបោះ ប្រដាប់ចោះ ឬ ម្ជុលសម្រាប់ចោះខ្សែតាមកំប៉ុង កំប៉ុងក្រដាសដូចគ្នាពីរ កន្ត្រៃ ស្កុត។ ការរៀបចំ ៖ ប្រមូលវត្ថុសម្រាប់ថ្លឹងដូចជា អំបិល សណ្ដែកដែលមានទំហំខុសគ្នា ម្សៅ  គម្របដបក្រដាស។  -រៀបចំវត្ថុសម្រាប់ថ្លឹង ដែលឱ្យកុមារៗយកមកពីផ្ទះ។  -វត្ថុខ្លះអាចដាក់ក្នុងកំប៉ុងក្រដាសតូចបាន ដោយពុំចាំបាច់ដាក់ឱ្យពេញពេកទេ។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីធ្វើជញ្ជីង៖ ពីរមានទីតាំងផ្ទុយគ្នា។ អ្នកអាចដេរខ្សែនៅលើចំណុចដៅកំប៉ុង។ សេចក្ដីណែនាំ៖ តើពាក្យផ្ទុយពីពាក្យធ្ងន់ជាពាក្យអ្វី? បាទ/ចាស ស្រាល។ […]