ធនធានទាំងអស់

ល្បែងទប់លំនឹងដៃនិងជើង

សកម្មភាព ៖ ​ល្បែងទប់លំនឹងដៃនិងជើង  ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖បុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។   កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ​ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ​,  ​ក្រដាស​ឬតង់ដែលមានទំហំធំ​ហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌​ មានពណ៌ក្រហម បៃតង​ លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម​ ប្រសិនបើមានរូបភាព។   […]

ផាតពណ៌រូបមនុស្សចម្លែកតាមពណ៌រាង

ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក

សកម្មភាព ៖ ​ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងចលនាភ្នែក៖ សិក្សាសង្គម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖ គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយឬលេងល្បែង។សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យម និង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស ខ្មៅដី ខ្មៅដីពណ៌ ប៊ិក កន្ត្រៃ ការរៀបចំ ៖ ក្រដាសស ដីខ្មៅ ដីខ្មៅពណ៌ កន្រ្តៃ សេចក្ដីណែនាំ ៖ 

ខ្លួនកាយ ក្មេងប្រុស (ព៌ណ/សខ្មៅ)

រូបភាពខ្លួនកាយទាំងអស់ (ពណ៌)

បទចម្រៀង ងូតទឹកសម្អាតកាយា

បទចម្រៀង    ងូតទឹកសម្អាតកាយា ងូតទឹកសម្អាតកាយា       ហើយកុំភ្លេចណា ដុះនឹងសាប៊ូកក់សក់ក៏នឹងសាប៊ូ       លាងមុខក៏នឹងសាប៊ូ។លាងមុខ       លាងមុខ       លាងមុខដុសខ្លួន       ដុសខ្លួន        ដុសខ្លួនដុសដៃ       ដុសដៃ       ដុសដៃដុសជើង       ដុសជើង       ដុសជើងហើយកុំ       ភ្លេច       ដុសធ្មេញឥឡូវអ្នកគ្មានមេរោគ។

រូបភាពខ្លួនកាយទាំងអស់ (សខ្មៅ)

ផ្គុំផ្នែករាងកាយនិងផាត់ពណ៌ (ប្រុសនិងស្រី)

គូសភ្ជាប់មុខងារផ្នែកនៃរាងកាយ

ប្រភេទសកម្មភាព

គំនូរ មនុស្ស

ល្បែងប្រើវិញ្ញាណមួយណា?

ល្បែងវិញ្ញាណទាំងប្រាំរបស់ខ្ញុំ

ម៉ែត្រវាស់កម្ពស់ (បេនណី/A3/A4)

សូមទាញយកឯកសារ តាមរបៀបបោះពុម្ព។– ម៉ែត្រវាស់កម្ពស់-បេនណី (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាបេនណី)– ម៉ែត្រវាស់កម្ពស់-A3 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA3) – ម៉ែត្រវាស់កម្ពស់-A4 (សូមប្រើនៅពេលបោះពុម្ពម៉ែត្រនេះជាA4)

ល្បែងគូសភ្ជាប់រាងកាយ-រតនា

ល្បែងគូរភ្ជាប់រាងកាយ-មករា