< ត្រឡប់ទៅធនធានទាំងអស់

ល្បែងអានសៀវភៅ


15-30 នាទី
មិនកំណត់ចំនួន
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ

សកម្មភាព ៖ ល្បែងអានសៀវភៅ 

ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)។

គោលបំណង
(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។
ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។

ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ សៀវភៅរឿង  “បិសាចចម្លែកតូចៗ”។ ឱ្យក្មេងៗឆ្លើយម្នាក់មួយពាក្យ។

-តើអ្វីដែលចូលក្នុងខ្លួនហើយធ្វើឱ្យកូនៗឈឺ? គឺមេរោគ។
-តើមេរោគមាននៅកន្លែងណាខ្លះ? មាននៅកន្លែងទាំងអស់។

-តើយើងអាចមើលមេរោគដោយភ្នែកទទេបានដែរឬទេ? មិនបានទេ។

-តើយើងកំចាត់មេរោគដោយរបៀបណា? គឺត្រូវអនាម័យជានិច្ច។

-តើកូនៗត្រូវធ្វើដូចម្តេចពេលក្អក កណ្តាស់ និងហៀរសំបោរ? 

យកដៃខ្ទប់មាត់ ច្រមុះ និងជូតសំបោរឱ្យបានស្អាត។

-តើយើងត្រូវមានទម្លាប់អនាម័យល្អអ្វីខ្លះ? 

លាងសម្អាតដៃមុន និងពេលញុំាអាហារ ចេញពីបន្ទប់ទឹក និងសម្អាតខ្លួនប្រាណ។

ការរៀបចំ អានសៀវភៅរឿងឱ្យបានច្រើនដងមុខនឹងលេង។ សរសេរសំណួរដែលត្រូវសួរក្មេងៗ
នៅខាងខ្នងសៀវភៅ ឬ អ្នកអាចបង្កើតជាសំណួរដោយផ្ទាល់ក៏បានដែរ។ 

សេក្ដីណែនាំ៖

  1. ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។
  2. បង្ហាញសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ទៅកាន់ក្មេងៗទាំងអស់គ្នា។ 
  3. ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។
  4. បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែក
    សន្លឹកសៀវភៅ ឬ កុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅ
    ផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។
  5. បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។
  6. ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង  “បិសាចចម្លែកតូចៗ”។
  7. អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។
  8. បង្ហាញរូបភាពម្ដងទៀត និងនិយាយពីរូបភាព នៅក្នុងសៀវភៅ ។
  9. សួរក្មេងៗអំពីសំណួរដែលអ្នកបានត្រៀមទុក ។
    -តើអ្វីដែលចូលក្នុងខ្លួនហើយធ្វើឱ្យកូនៗឈឺ? គឺមេរោគ។
    -តើមេរោគមាននៅកន្លែងណាខ្លះ? មាននៅកន្លែងទាំងអស់។
    -តើយើងអាចមើលមេរោគដោយភ្នែកទទេបានដែរឬទេ? មិនបានទេ។
    -តើយើងកំចាត់មេរោគដោយរបៀបណា? គឺត្រូវអនាម័យជានិច្ច។
    -តើយើងត្រូវធ្វើដូចម្តេចពេលក្អក កណ្តាស់ និងហៀរសំបោរ? 
    យកដៃខ្ទប់មាត់ ច្រមុះ និងជូតសំបោរឱ្យបានស្អាត។
    -តើយើងត្រូវមានទម្លាប់អនាម័យល្អអ្វីខ្លះ? 
    លាងសម្អាតដៃមុន និងពេលញុំាអាហារ ចេញពីបន្ទប់ទឹក និងសម្អាតខ្លួនប្រាណ។
  1. ឆ្លើយសំណួរខ្លះៗដែលក្មេងមិនយល់ និងពន្យល់បន្ថែមទៀត ប្រសិនបើពួកគេមិនទាន់យល់ច្បាស់
    ជាការស្រេច។ 

ធនធានពាក់ព័ន្ធ

ល្បែងសួស្តីមិត្តភក្តិ

តុក្កតាក្រណាត់ (របៀបបង្កើតនិងរបៀបលេង)

ផ្លែឪឡឹករាងមូល

បទចម្រៀង ផ្លែឪឡឹករាងមូល ១. ផ្លែឪឡឹកខ្ញុំហូប មានរាងមូលស្រស់ស្អាត ហើយធ្ងន់ មួយ ពីរ បី! មួយ ពីរ បី!។ ២. ផ្លែឪឡឹកក្រហមមានរសជាតិផ្អែមៗ ហើយឆ្ងាញ់ ញ៉ាំ! ញ៉ាំ! ញ៉ាំ! ញ៉ាំ! ញ៉ាំ! ញ៉ាំ! ៣. សូមកុំភ្លេចខ្ចាក់គ្រាប់ឪឡឹកពណ៌ខ្មៅ ទុកធ្វើគ្រាប់ពូជ ខ្ចាក់! ខ្ចាក់! ខ្ចាក់! ខ្ចាក់! ខ្ចាក់! ខ្ចាក់!

ល្បែងបែងចែកប្រភេទសំរាម

សកម្មភាព ៖ ល្បែងបែងចែកប្រភេទសំរាម ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំការរីកចម្រើនរាងកាយ​និងចលនា៖ ការបង្កើនកម្លាំងនិងការប្រឈមទប់ទល់នឹងឧបសក្ភពេលធ្វើសកម្មភាពផ្សេងៗ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កមសិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ គោលបំណងចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។ វិជ្ជាសម្បទា ៖អនុវត្តសកម្មភាពមួយឱ្យបានទន់ភ្លន់រហ័សរហួននិងរឹងមាំដោយការចាប់ផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាក ចំនួនពីរឡើងទៅក្នុងនោះមានការដើរ រត់ លោតឬលើសពីនោះ តាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេង និងល្បែងចលនា។ ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ  សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។ បុរេគណិត ៖ បំណិនសម្បទា៖ […]

ល្បែងរត់ទៅរកធុងសំរាម

សកម្មភាព ៖ ល្បែងសំរាមរត់រកធុង  ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំវិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កមសិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖  គោលបំណងចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ […]

កាត់និងបិទរូបភាពតាមលំដាប់សកម្មភាព

ល្បែងតំរៀបធុងសំរាមតាមពណ៌

សកម្មភាព ៖ ​ល្បែងតំរៀបធុងសំរាមតាមពណ៌ ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។   កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល […]

ល្បែងផ្គូផ្គងចំនួន

សកម្មភាព ៖ ​ល្បែងផ្គូផ្គងចំនួន  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកវិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈរូបធាតុ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវត្ថុដែលធ្វើអំពីឈើ ដែក ជ័រប្លាស្ទីក និងថ្មយ៉ាងតិចប្រាំ ឬលើសពីនេះ។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ឬកែវ ដែលមានសរសេរចំនួននៅគូទមួយចំនួន ក្រដាសដែលមានចំនួន នៅក្នុងរង្វង់ដែលបានបង្កើតរួចរាល់។  ការរៀបចំ ៖ ត្រូវរៀបចំសម្ភារសម្រាប់លេងឱ្យបានគ្រប់ កំណត់កុមារសម្រាប់លេងតាមក្រុមឱ្យបានគ្រប់និងរួចរាល់។  […]

ល្បែងស្ទូចត្រី

សកម្មភាព ៖ ​ល្បែងស្ទូចត្រី  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ប្រភេទមួយណាក៏បានដែរ (ប្រហែលជា២០កំប៉ុង) ឈើដែលមានចងជាមួយខ្សែដែលមានទំពក់សម្រាប់ធ្ពក់កំប៉ុងឱ្យជាប់ផងដែរ។  ការរៀបចំ ៖ រៀបចំធ្វើសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងនេះ​ ដោយធ្វើសម្ភារឈើខ្សែធ្ពក់កំប៉ុងដោយបានល្អ។  សេចក្ដីណែនាំ ៖ 

ល្បែងសម្គាល់ពស់ដែលមានពិស

សកម្មភាព ៖ ​ល្បែងសម្គាល់សត្វពស់ដែលមានពិស ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  វិទ្យាសាស្រ្ត៖  ប្រតិបត្តិនិងសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបតិ្តខ្លួនដើម្បីសុវត្តិភាព៖/  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ការសង្កេត៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ គោលបំណង (ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (វិទ្យាសាស្រ្ត)៖វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះ វត្ថុឬសត្វដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា ភ្លើងអគ្គិសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន សញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះជាដើម។ បំណិតសម្បទា៖ ប្រៀបធៀបនិងរៀបរាប់ឈ្មោះសត្វ ចរឹកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ ការប្រៀបធៀបសត្វនិងផលប្រយោជន៍។(សិក្សាសង្គម)៖វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ល្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុសប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ […]

ក្តារផ្គុំអក្សរ

ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក

សកម្មភាព ៖ ​ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងចលនាភ្នែក៖ សិក្សាសង្គម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖ គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយឬលេងល្បែង។សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យម និង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស ខ្មៅដី ខ្មៅដីពណ៌ ប៊ិក កន្ត្រៃ ការរៀបចំ ៖ ក្រដាសស ដីខ្មៅ ដីខ្មៅពណ៌ កន្រ្តៃ សេចក្ដីណែនាំ ៖ 

ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់

សកម្មភាព៖ ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់  វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេតសិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់អំពីវាក្យស័ព្ទ ឃ្លា និងល្បះគោលបំណង ៖វិទ្យាសាស្រ្ត ៖បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌក្នុងការរស់នៅ វដ្តនៃសត្វ របៀបប្រៀបធៀបសត្វ និងផលប្រយោជន៍ចរិយាសម្បទា៖ ស្រឡាញ់ ចូលចិត្តចិញ្ចឹមសត្វនិងថែរក្សាសត្វសិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះភាសាខ្មែរ ៖ និយាយជាឃ្លា ល្បះ បានច្បាស់ ពីប្រធានបទអ្វីមួយដោយមិនចាកប្រធានបទ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ចំនួន សម្ភារសម្គាល់ខ្លួនរបស់កុមារ និងក្រដាសក្ដារល្បែង ការរៀបចំ ៖ ត្រៀមសម្ភារឱ្យរួចរាល់ក្នុងការលេងល្បែងសកម្មភាពនេះ […]

ល្បែងប៉េងប៉ោងឆក់

សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់  ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖  គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។  ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖  *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។

ល្បែងហេតុអ្វីបានជាយើងលង់ទឹក?

សកម្មភាព ៖ ​ល្បែងហេតុអ្វីបានជាយើងលង់ទឹក?ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត៖ សិក្សាសង្គ​ម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា ៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយឬលេងល្បែងមួយ។ ចរិយាសម្បទា ៖ មានអំណត់ ការតស៊ូនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយបានរឹងមាំល្អនិងជោគជ័យ។វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបនៃការពិសោធន៍និងស្វែងយល់បរិស្ថាន។ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗក្នុងការលេងដូចជា៖ ការលិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិនិងខ្យល់ជាដើម។ សិក្សាសង្គ​ម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍

សកម្មភាព ៖ ​ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  គោលបំណង(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (បុរេគណិត)៖វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។  (សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។  ការរៀបចំ ៖  ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ […]

ល្បែងពូជអំបូរសត្វ

សកម្មភាព ៖ ល្បែងពូជអំបូរសត្វ  វិទ្យាសាស្ត្រ៖  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេតគោលបំណង៖ បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃជិវិត ការប្រៀបធៀបសត្វនិងផលប្រយោជន៍។ វិជ្ជាសម្បទា៖   ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួនរូបភាពនិងលេខ ដែលត្រូវផ្គុំនិងផ្គូផ្គង។  រយៈពេល៖   ៣០ នាទី ឧបករណ៍៖   ក្រដាសល្បែងដែលមានរូបសត្វដែលបានត្រៀមទុក (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) (បញ្ជាក់៖ កាតពូជអម្បូរសត្វរបស់អង្គការមាន… មាន់៖ មាន់ឈ្មោល មាន់ញីនិងកូនមាន់។សេះ៖ សេះឈ្មោល សេះញីនិងកូនសេះ តោ៖ តោញី តោឈ្មោលនិងកូនតោ ចៀម៖ ចៀមញី ចៀមឈ្មោលនិងកូនចៀម ក្ងោក៖ ក្ងោកញី ក្ងោកឈ្មោលនិងកូនក្ងោកគោ៖ គោញី គោឈ្មោលនិងកូនគោ)កាត់វា ហើយអ៊ុតផងទើបវាមានសភាពរឹងមាំនិងអាចរក្សាទុកលេងបានយូរ  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមសម្ភារឱ្យបានរួចរាល់សម្រាប់ការលេងល្បែងសកម្មភាពនេះ សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងវដ្តនៃទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី រយៈពេល ៖៣០នាទីឧបករណ៍ ៖  សន្លឹកសិច្ចការ (B3-PW-4_ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ 

ល្បែងរបស់សម័យមុននិងសម័យថ្មី

សកម្មភាព ៖ ល្បែងសម័យមុននិងសម័យថ្មី បុរេគណិតបំណិនពិចារណាក្នុងសង្គម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគ ដោយផ្អែកលើពេលវេលា)។ ភាសាខ្មែរ​ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ) ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។  គោលបំណង ៖​(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។(ភាសាខ្មែរ)​ ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន​។ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតរូបភាពវត្ថុ (សខ្មៅ, ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទលើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ អ្នកគ្រូអាចយករបស់ពិតដែលមានមកបង្ហាញឱ្យកុមារឃើញផ្ទាល់ក៏បានដែរ។ការរៀបចំ ៖ បង្ហាញកាតរូបភាពវត្ថុ សកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណីសម័យមុន និងសម័យថ្មី […]

ការបណ្តុះគ្រាប់សណ្ដែក

ហេតុអ្វីបានជាបាល់លោត?

សកម្មភាព ៖ ហេតុអ្វីបានជាបាល់លោត? ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងការសម្របសម្រួល នៃចលានាសាច់ដុំធំ និងតូច។ វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត។  បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។  គោលបំណង ៖ ចិត្តចលភាព៖ ប្រាប់ពីរបៀបដើរ រត់ លូន លោត ចុះនិងឡើង បោះ តោង ឡើង គប់  បង្វិលខ្លួន រុញ និងច្រាន ទៅតាមគោលដៅបានចម្ងាយដែលបានកំណត់។ វិទ្យាសាស្រ្ត៖ ប្រាប់បានពីការពិសោធន៍និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេង ដូចជា៖ លិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  ​​បុរេគណិត៖ ប្រាប់បានពីបញ្ញត្តិ ខ្ពស់និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាន និងមិនមាន និងពេញនិងកន្លះ។  ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។  […]

ល្បែងបីងហ្គូរកាយវិការ

ល្បែង បីងហ្គូកាយវិការ ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងវិញ្ញាណពិសេស

ល្បែង វិញ្ញាណពិសេស  វិទ្យសាស្រ្ត (ការរស់នៅប្រចាំថ្ងៃ) ៖ លក្ខណៈរូបធាតុ​ ៖ អំពីរាងកាយផ្ទាល់ខ្លួន   គោលបំណង ៖វិទ្យសាស្រ្ត ៖ញែកបានពីភាពខុសគ្នារវាងវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញាតិ្ត៖ រឹង ទន់ គ្រើម រលោង សើមស្ងួត និងត្រជាក់ និងក្ដៅជាដើម…។ ​​ ៖បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។ កម្រិត ៖ ទាប មធ្យម និងខ្ពស់  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការមាន២ប្រភេទ។ ប្រភេទទី១សន្លឹកកិច្ចការមួយមានបាតដៃ៦ ដែលអាចបោះពុម្ភបានជាទំហំ A3 ឬA4 ក៏បាន និងប្រភេទទី២ សន្លឹកកិច្ចការមួយមានបាតដៃតែមួយដែលមានម្រាមដៃធំជាទំហំ A4។  ៖ សម្ភារមាន កាវស្អិត ស្កុត  វត្ថុដែលមានសភាពគ្រើម រលោង រឹង ទន់ អង្កាញ់  សម្ភារទាំងនេះគឺល្មមសម្រាប់ប្រើជាមួយសន្លឹកកិច្ចការ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ […]

ល្បែងបីងហ្គូសំឡេង

ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងវិទ្យុទំនាក់ទំនង

ល្បែងវិទ្យុទំនាក់ទំនង  វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត ៖អំពីរាងកាយផ្ទាល់ខ្លួន គោលបំណង ៖វិទ្យាសាស្ត្រ ៖​ ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក​ វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។ ៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កែវជ័រ ឬ​ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។ សេក្ដីណែនាំ៖ 

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងប្រកួតសាងសង់ជាមួយគម្របដប

ល្បែង ប្រកួតសាងសង់ជាមួយគម្របដប សិក្សាសង្គម (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបងបង្កើតរូបភាព ភាសាខ្មែរ (ការស្ដាប់)៖ ស្ដាប់គេនិយាយ និងមានសមត្ថភាពស្ដាប់ដោយធ្វើតាមការណែនាំងាយៗ។ គោលបំណង សិក្សាសង្គម ៖ រហ័សរហួនឈ្លាសវៃ និងបុិនប្រសប់ក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ឱ្យមានសោភ័ណ។  ភាសាខ្មែរ ៖ ប្រាប់បានពីសូរសម្លេងផ្សេងៗនៅក្ន្នុងបរិស្ថាន។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គម្របដបមួយចំនួន កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមគម្របដប២ឈុតសម្រាប់ក្រុមនីមួយៗ ដែលមួយឈុតមាន ១៥  ឬ ២០ គម្របដប  សេក្ដីណែនាំ៖ 

ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)

ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។  ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_c

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_b

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_a

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]

ល្បែងផ្គុំមុខ_a

ល្បែងពិពណ៌នា

សកម្មភាព ៖  ល្បែងពិពណ៌នា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)ភាសាខ្មែរការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ។បង្ហាញពីមុខងាររាងកាយមនុស្ស ភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់ញុំា ឬ និយាយ។ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយ។(ភាសាខ្មែរ) ប្រាប់បានពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបប្រទះតាមលំដាប់លំដោយនៃសាច់រឿង។រៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយសាច់រឿងទៅមិត្តភក្តិ ឬ មនុស្សធំ។ សួសំណួរ និងទទួលបានព័ត៌មានត្រឡប់ពីអ្នកដ៏ទៃ។សប្បាយរីករាយក្នុងការសន្ទនាតាមការណែនាំ។ឥរិយាបទសមរម្យ រង់ចាំវេននិយាយ និងចូលរួមក្នុងការសន្ទនា។ កម្រិតសិក្សា […]

ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព

សិក្សាសង្គមគំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)      បុរេគណិតបរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)   គោលបំណង ៖     (សិក្សាសង្គម)   ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ                        រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។(បុរេគណិត)      ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។(ភាសាខ្មែរ)        ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។                        ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ […]

ល្បែងសម្ដែងជាដើរផ្សារ

សកម្មភាព ៖ ល្បែង សម្ដែងជាដើរផ្សារ  បុរេគណិត បំណិនពិចារណាក្នុងសង្កម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា)។ភាសាខ្មែរការសន្ទា (សន្ទាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖(បុរេកណិត          ៖ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។      ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ​។(ភាសាខ្មេរ)            ៖ ប្រាប់ពីសកម្មភាពការងារនានា ដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។   កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  គ្មានការរៀបចំ ៖  សៀវភៅ (សំរាប់អាន និងនែនាំទៅក្មេងៗ) សេចក្ដីណែនាំ ៖  ការប្រែប្រួល៖ ក្មេងៗដែលមានអាយុច្រើនជាងនេះ អាចធ្វើការសម្រេចចិត្តបង្កើតច្បាប់ដោយខ្លួនឯងបាន។ 

ល្បែងនិទានសៀវភៅ

សកម្មភាព ៖ ល្បែងនិទានសៀវភៅ  ភាសាខ្មែរ         ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ការទំនាក់ទំនងដោយប្រើពាក្យសម្តី ) គោលបំណង ៖ (ភាសាខ្មែរ) ប្រាប់បានពីចំណងជើងរឿង និងអត្ថន័យរឿងតាមរូបភាព។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖  សៀវភៅរឿងនិទាន  ការរៀបចំ ៖  អានសៀវភៅត្រៀមទុកមុន៣ទៅ៤ដងសិន ដើម្បីឱ្យបានស្គាល់សាច់រឿងនៅក្នុងសៀវភៅរឿងឱ្យបានច្បាស់ជាមុនសិន ។ សេចក្ដីណែនាំ ៖ 

ល្បែងឡូតូសត្វឆ្នាំទាំង១២

សកម្មភាព         ៖ ល្បែងឡូតូសត្វឆ្នាំទាំង១២ បុរេគណិត បរិមាណ និងចំនួន (ស្គាល់ យល់លេខតាង រាប់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរ ប្រើពាក្យសំដីកាយវិការនិងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វនិង វត្ថុនានា)។   ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសម្លេង)។ គោលបំណង ៖ (បុរេគណិត)         ប្រាប់បានពីចមនួនលេខ និងយល់ន័យពី១ដល់១០តាមលំដាប់លំដោយ ឬលើពីនេះ។(ភាសាខ្មែរ)           ប្រាប់ពីឈ្មោះសត្វតាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។        ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។        ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង                 […]

ល្បែងទុយោមេរោគ

សកម្មភាព ៖ ល្បែងទុយោរមេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) បុរេគណិតរូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ?”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌  ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។ បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ […]

ល្បែង មេរោគប៉ុមៗ

សកម្មភាព ៖ ល្បែងមេរោគប៉ុមៗ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ក្រដាសកេះ អំបោះធំ ក្រដាសស ខ្មៅដៃពណ៌ និងកាវស្អិត  ការរៀបចំ ៖ ទិញអំបោះធំ កាត់ប្រវែងស្មើគ្នាសម្រាប់ចងប៉ុមៗទាំងអស់គ្នា។ កាត់ក្រដាសកេះជារាងចតុកោណកែង និងធ្វើកាវស្អិត ។ សេក្ដីណែនាំ៖ 

ល្បែង ការរីករាលដាលរបស់មេរោគ

សកម្មភាព ៖ ល្បែងការរីករាលដាលរបស់មេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ម្សៅពណ៌ ឬ ទឹកពណ៌ ទឹកសម្រាប់លាងដៃ និងសាប៊ូដុំ សម្អាតសម្លៀកបំពាក់ កន្សែងស្ងួតស្អាត  ការរៀបចំ ៖ ត្រូវត្រៀមសម្ភារឱ្យបានគ្រប់ និងរួចរាល់បានល្អ។ […]

ល្បែងអារម្មណ៍

សកម្មភាព ៖ ល្បែងអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ (ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  សៀវភៅរឿង “បិសាចចម្លែកតូចៗ”។ ការរៀបចំ ៖ អានសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ឱ្យបានស្ទាត់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។ ហើយយើងនឹងលេងល្បែងអារម្មណ៍ ដែលដកស្រង់ចេញពីរឿងនេះ។ សួរក្មេងៗ៖ […]

ល្បែងប៉ោងប៉ោងមេរោគ

សកម្មភាព ៖ ល្បែងប៉ោងប៉ោង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ប៉ោងប៉ោង ខ្មៅដៃ ស្នប់សម្រាប់បូមប៉ោងប៉ោង ឬប្រើមាត់ក៏បានដែរ ។ ការរៀបចំ ៖ បូមប៉ោងប៉ោងឱ្យគ្រប់ចំនួនរដែលត្រូវការលេងល្បែងនេះ សម្រាប់តាមក្រុមនីមួយៗ និងបូកចូលបន្ថែមខ្លះសម្រាប់ត្រៀមទុក នៅពេលដែលពួកគេធ្វើឱ្យបែក។ គូររូបមេរោគនៅលើប៉ោងប៉ោង។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប៉ោងប៉ោងជាមួយកូនៗទាំងអស់គ្នា។ បើកូនៗទាំងអស់គ្នាមិនបានលាងសម្អាតដៃឱ្យបានស្អាតក្រោយពីបានប៉ះពាល់របស់របរផ្សេងៗនោះទេ […]

តើមេរោគមួយណាគឺជាខ្ញុំ?

សកម្មភាព ៖ តើមេរោគមួយណាគឺជាខ្ញុំ?  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើររឿងតាមរយៈរូបភាពដែលបានបង្ហាញ។ ប្រាប់បានពីសកម្មភាពតាមសំណាក់កាលដោយអនុវត្តតាមការណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  កាតមេរោគដែលមានពណ៌ផ្សេងៗ (B4-PG-2-B_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_B, B4-PG-3-C_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_C) ការរៀបចំ ៖ ជ្រើសរើសមេរោគមួយណាដែលអ្នកចង់ឱ្យក្មេងប្រើនៅក្នុងការលេងល្បែងចងចាំនេះ។  ឱ្យប្រាកដថាអ្នកជ្រើសរើសមួយដែលមានពណ៌ផ្សេងពីគេ។  បោះពុម្ភនិងធ្វើវាឱ្យរួចរាល់និងអាចចាប់ផ្ដើមបាន។  សេក្ដីណែនាំ៖  ការប្រែប្រួលល្បែង៖  ល្បែងនេះអាចលេងបានជាមួយនឹងការពណ៌នាពីផ្លែឈើ បន្លែ ឬក៏សម្ភារប្រើប្រាស់ផ្សេងៗបានដូចគ្នាដែរ។ 

សូនរូបមេរោគដោយដីឥដ្ឋ

សកម្មភាព ៖ សូនរូបមេរោគដោយដីឥដ្ឋ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្កម គំនូរនិងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដីឥដ្ឋ សម្ភារសម្រាប់ធ្វើភ្នែក កាវ គម្រូរដែលបានធ្វើរួច សម្រាប់បង្ហាញឱ្យក្មេងៗមើល ។ ការរៀបចំ ៖ ធ្វើដីឥដ្ឋសម្រាប់សូនរូប បោះពុម្ភរូបភ្នែក […]

ផ្លុំពណ៌មេរោគ

សកម្មភាព ៖ ល្បែងផ្លុំពណ៌មេរោគ  សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ពែងម៉្សៅពណ៌ ម្សៅពណ៌ ស្លាបព្រាតូច ទុយោរ ក្រដាស និងខ្មៅដៃ កាវ គ្រាប់ភ្នែកជ័រ ឬ កាត់ក្រដាសធ្វើជាគ្រាប់ភ្នែកហើយផាត់ពណ៌។ ការរៀបចំ ៖ លាយម្សៅពណ៌ជាមួយទឹកស្តើងៗ ដើម្បីធ្វើឱ្យប្រាកដថាផ្លុំទៅបើងចេញជារូបរាង។ ត្រូវធ្វើបង្ហាញជាឧទាហរណ៍ដើម្បីបង្ហាញដល់ក្មេងៗទាំងអស់សិន។ ប្រើប្រាស់តាមការណែនាំ និងត្រូវរៀបចំ ចែករំលែកវិធីសាស្ត្រនេះជាមួយក្មេងៗ គូរភ្នែក និងមាត់នៅចំកណ្ដាលក្រដាសឱ្យចេញជារូបមេរោគ។ ប្រើស្លាបព្រា ដើម្បីទុកដួសពណ៌ខ្លះៗ ដាក់លើក្រដាសប្រើទុយោរដើម្បីផ្លុំពណ៌ឱ្យឆ្ងាយពីមុខមេរោគលើក្រដាស […]

ល្បែងទឹកមុខកំប្លែង

សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តអាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចតូចៗ  ការរៀបចំ ៖ ត្រូវសម្រេចចិត្តថាតើត្រូវសម្រេចចិត្តលេងជាក្រុមៗ ឬ ក៏ជាថ្នាក់តែម្ដង តោះទៅមើលសេចក្ដីណែនាំ ខាងក្រោមទាំងអស់គ្នា។  សេក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗនិយាយប្រាប់ពីសាច់រឿងកំប្លែងរបស់មិត្តភក្ភិ របស់ពួកគេ។ 

ល្បែងឡូតូបន្លែ

សកម្មភាព៖ ល្បែងឡូតូបន្លែ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី […]

ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូនៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។ ការរៀបចំ ៖ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។  សេក្ដីណែនាំ៖  […]

ទម្លាប់អនាម័យល្អ និងមិនល្អ

សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង  ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌)  និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌),​ (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។ ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។ -ស្វែងរក […]

ល្បែងទាយផ្លែឈើ ឬ បន្លែ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,
កម្មវិធីសិក្សា , ,

សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ  វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក  ។ ការរៀបចំ ៖ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗបង្ហាញពេលទាយខុស)។  សេក្ដីណែនាំ៖  តើផ្លែឈើនេះគេហៅថាផ្លែអ្វី? បាទ/ចាស ផ្លែចេក ផ្លែម្នាស់ ផ្លែប៉ោម…..។ តើបន្លែនេះគេហៅថាអ្វី? បាទ/ចាស […]

ល្បែង អង្គុយចុះដេញមេរោគ

សកម្មភាព ៖ ល្បែង អង្គុយចុះដេញមេរោគ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត អនាម័យ (ទម្លាប់រស់នៅក្នុងគ្រួសារ និងសង្គម) គោលបំណង  ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាតខ្លូនប្រាណ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពន្យល់ពីអនាម័យមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាតខ្លូនប្រាណដល់ក្មេងៗ។ ការរៀបចំ ៖ រៀបចំកន្លែងសម្រាប់លេង ។       សេចក្ដីណែនាំ៖  សួរក្មេងៗ៖តើកូនៗស្គាល់មេរោគដែរឬទេ? បាទ/ចាស ស្គាល់     តើមេរោគមាននៅទីណាខ្លះ? […]

ពណ៌ភាសាអង់គ្លេស

សកម្មភាព ៖ ពណ៌ភាសាអង់គ្លេស សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។ គោលបំណង ៖ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។  ការរៀបចំ ៖ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។សេចក្ដីណែនាំ ៖  ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។ ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។ ក្រោយពេលច្រៀងចប់តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស​/បាទ ភាសាអង់គ្លេស អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?ចាស​/បាទ អូស្រ្តាលី។ បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។ ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។ បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ […]

ល្បែងអានសៀវភៅ

ល្បែងស្ដាប់ពណ៌

សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។  ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖  តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។  សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖  ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។  ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។  

ល្បែងឡូតូពណ៌

សកម្មភាព ៖ ល្បែងឡូតូពណ៌បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែលអាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និងមានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។ ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ នៅរាល់ពេលដែលអ្នកហៅពណ៌នោះ ក្មេងៗអាចនិយាយឈ្មោះរបស់ដែលមានពណ៌ដូចពណ៌ដែលអ្នកបានលូកយក និងហៅនោះ (ឧទាហរណ៍. ពេលអ្នកហៅពណ៌យកពណ៌ក្រហម គាត់ថា«ពណ៌របស់ផ្លែប៉ោម»)។ 

ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍

សកម្មភាព ៖ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។ (ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។ […]

លាយពណ៌ធ្វើជាសត្វមេអំពៅ

សកម្មភាព៖ ល្បែងលាយពណ៌ធ្វើជាសត្វមេអំបៅ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ លក្ខណៈ ស្ថានភាពវត្ថុអ្វីមួយ។(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ទឹកពណ៌ក្រហម លឿង ខៀវ និងក្រដាសស ។ ការរៀបចំ ៖ អនុវត្តបង្កើតជាសត្វមេអំបៅ និងរៀបចំដើម្បីបង្ហាញសកម្មភាពនេះទៅកាន់ក្មេងទាំងអស់។ សេចក្ដីណែនាំ៖  […]

ល្បែងការពិសោធន៍រំហួត

សកម្មភាព ៖ ល្បែងការពិសោធន៍រំហួត វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ កែវចំនួនពីរ និងទឹកធម្មតា។ ការរៀបចំ ៖ ប្រមូលសម្ភារទាំងអស់។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍រំហួតជាមួយកូនទាំងអស់គ្នា។ បង្ហាញឧបករណ៍ពិសោធន៍ដល់ក្មេងៗមានដូចជាកែវចំនួនពីរ និងទឹកធម្មតា។ បន្ទាប់មកចាក់ទឹកចំនួនស្មើគ្នាចូលក្នុងកែវទាំងពីរ ។ ស្វែងរកកន្លែងដែលមានពន្លឺថ្ងៃសម្រាប់ដាក់កែវដែលមានទឹក។ ស្វែងរកកន្លែងមួយទៀតដាក់កែវនូវកន្លែងម្លប់។ ត្រូវមើលកែវទឹកទាំងពីររាល់ថ្ងៃ ដើម្បីដឹងថា៖ តើកែវទាំងពីរមានភាពខុសគ្នាដែរឬទេ? អ្នកគ្រូត្រូវពន្យល់ពីវិទ្យាសាស្រ្តនូវពីក្រោយទឹកក្នុងកែវដែលបានដាក់នៅកន្លែងម្លប់ និងកន្លែងមានថ្ងៃ។ តើមានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ?។ ត្រូវពន្យល់ក្មេងៗបន្ទាប់ពីរអង្កេតរួច។

ល្បែងហេតុអ្វីមានភ្លៀងធ្លាក់

សកម្មភាព ៖ ល្បែងហេតុអ្វីមានភ្លៀងធ្លាក់?  វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោពុកមាត់  ការរៀបចំ ៖ ប្រមូលវត្ថុទាំងអស់ ចាក់លាយឱ្យក្មេងៗមើលផ្ទាល់។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីមានភ្លៀងធ្លាក់?ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញឧបករណ៍មួយចំនួនឱ្យក្មេងៗមើលមាន កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោរពុកមាត់ ឬ សំឡីក៏បានដែរ។ បន្ទាប់មកចាក់ទឹកចូលក្នុងដបបា្លស្ទិច ឬ កែវជរ័ឱ្យជិតពេញ។ រួចហើយបាញ់ពពុះកោរពុកមាត់ ឬ សំឡី ចូលទៅលើទឹកក្នុងកែវឱ្យពេញកែវ។ ចាក់ទឹកដែលមានពណ៌នៅលើកែវពពុះកោរពុកមាត់។ នៅទីបំផុតវានឹងធ្វើឱ្យទឹកពណ៌ខ្លាំងនោះស្រក់ចូលក្នុងទឹកខាងក្រោម។ […]

ល្បែងពិសោធន៍ការលូតលាស់

សកម្មភាព ៖ ល្បែងពិសោធន៍ការលូតលាស់  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី (ត្រូវការច្រើនថ្ងៃរហូតដល់គ្រាប់ពូជចាប់ផ្ដើមចេញពន្លក និងច្រើនថ្ងៃដើម្បីលូតលាស់) ឧបករណ៍ ៖ ឧបករណ៍ពិសោធន៍មានដូចជា ធុង ឬដបប្លាសស្ទីក សម្រាប់ដាក់ដីទុកដាំ ដី គ្រាប់ពូជ (វាពិតជាល្អខ្លាំងណាស់សម្រាប់ការដាំគ្រាប់ពូជមួយនេះ) ទឹក  របស់ដែលអាចគ្របបានមិនឱ្យត្រូវថ្ងៃ ការរៀបចំ ៖ ប្រមូលសម្ភារ និងត្រូវរៀបចំរបស់របរឱ្យបានរួចរាល់ដើម្បីចែកទៅក្មេងៗ និងសួរសំណួរខ្លះ។ សេចក្ដីណែនាំ៖ តើកូនៗស្គាល់ឥន្ធធនូដែរឬទេ? បាទ/ចាស ស្គាល់។ តើកូនៗស្គាល់ព្រះអាទិត្យដែរឬទេ? បាទ/ចាស ស្គាល់។ និយាយថា ឥន្ទធនូកើតឡើងមកពីព្រះអាទិត្យ […]

ល្បែងទាយវត្ថុដែលបាត់

សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)  បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អ្នកអាចស្វែងរកវត្ថុផ្សេងៗដែលមាននៅក្នុងថ្នាក់រៀនក៏បាន។ ការរៀបចំ៖ រៀបចំវត្ថុមួយចំនួន និងគ្របវាដោយក្រណាត់  សេចក្ដីណែនាំ៖ ការប្រែប្រួល៖  កត់សម្គាល់ៈល្បែងនេះអាចនឹងសប្បាយ ដោយប្រើឆ្នាំសត្វទាំង១២ទាក់ទងនឹង «រឿងសួរស្តីឆ្នាំថ្មី»។

ល្បែងការងារមួយណាដែលខ្ញុំធ្វើ?

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងការងារមួយណាដែលខ្ញុំធ្វើ? ភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនក្នុងសង្គម (ចំណេះដឹងអំពីសហគមន៍) គោលបំណង ៖(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីឈ្មោះសម្ភារតាមមុខរបរ ឬការងារ។ប្រាប់ពីឈ្មោះ និងមុខងារទីកន្លែងសំខាន់ៗ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន (ប្រើរូបភាពទាំងនេះក៏បាន) ការរៀបចំ ៖ គ្មាន  សេក្ដីណែនាំ៖ សួរសំណួរទៅក្មេងៗ រួចសរសេរពាក្យដែលជាចម្លើយក្មេងៗនៅលើក្តាខៀន ។ តើអ្នកធ្វើការនៅសាលារៀនត្រូវបានគេហៅថាអ្វី?ចម្លើយ៖ គ្រូបង្រៀនតើគ្រូបង្រៀនប្រើឧបករណ៍អ្វីខ្លះនៅពេលបង្រៀន?ចម្លើយ៖ សម្ភារឧបទេស ប៊ិច សៀវភៅពុម្ភ បន្ទាត់ រូបភាព ដីស ប៊ិចហ្វឺត ក្រដាស ។តើគ្រូបង្រៀនធ្វើការនៅកន្លែងណា? ចម្លើយ៖ សាលារៀន  ផ្ដល់ឧទាហរណ៍ ២ ឬ ៣ ដើម្បីឱ្យក្មេងៗទាយការងារដែលអ្នកកំពុងពិពណ៌នា។ឧទាហរណ៍៖ ខ្ញុំបានដេរអាវសិស្សសាលា។ តើនេះជាការងាអ្វី? (ចម្លើយ៖ជាងកាត់ដេរ) សួរក្មេងៗថា៖តើកូនៗណាអាចពិពណ៌នាអំពីរការងារបានដែរឬទេ? ពិពណ៌នាដូចអ្នកគ្រូ។ […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម) ការស្គាល់តូរអក្សរ (ការយល់ដឹង ពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង ៖ (ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សៀវភៅរឿង  ការរៀបចំ ៖  ត្រូវរៀបចំឱ្យរួចរាល់ ដូចជាសំណួរដែលត្រូវសួរក្មេងៗ និង  ត្រូវអានសៀវភៅឱ្យបានច្រើនដង ដើម្បីឱ្យស្គាល់ច្បាស់ពីសាច់រឿង។ សេក្ដីណែនាំ៖ បង្ហាញចំណងជើងសៀវភៅរឿង «តើអ្នកចង់ធ្វើការងារអ្វី?» ទៅកាន់ក្មេងៗ ។ ប្រាប់ឱ្យក្មេងៗនិយាយតាមពាក្យ «សៀវភៅ» និយាយពីការថែទាំសៀវភៅឱ្យបានល្អ  ប្រឡេកមើលក្របសៀវភៅ  ពន្យល់ពីចំណងជើងសៀវភៅ  ចូរឱ្យក្មេងៗនិយាយតាមចំណងជើង  អានសៀវភៅយឺតៗ និងបង្ហាញរូបភាពមួយៗទៅកាន់ក្មេងៗ ។ សួរសំណួរដែលបានអ្នករៀបចំទៅក្មេងៗ បើក្មេងៗមិនចាំអាចបង្ហាញរូបភាពម្តងទៀត និងនិយាយសង្ខេប។ ឆ្លើយសំណួរដែលក្មេងៗសួរ។ អានសៀវភៅម្ដងទៀត ដើម្បីរំលឹកសំណួរ និងយល់សាច់រឿងច្រើនជាងមុន។

ល្បែងកាយវិការការងារ

សកម្មភាព ៖  ល្បែងកាយវិការការងារ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)ភាសាខ្មែរ​ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការរត់ ដើរ លោត ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ គ្មានការរៀបចំ ៖ បង្កើតសាច់រឿងខ្លីៗដែលទាក់ទងតែការងារប៉ុណ្ណោះ ហើយផ្សេងៗគ្នានឹងធ្វើសកម្មភាពបណ្តើរផងដែរ ។ សេក្ដីណែនាំ៖ ពន្យល់ក្មេងៗថាអ្នកនឹងនិយាយពីសាច់រឿងមួយឱ្យពួកគេស្តាប់ ហើយធ្វើកាយវិការឱ្យមើល រួចឱ្យក្មេងៗធ្វើកាយវិការតាម។  ដំបូងធ្វើឱ្យក្មេងៗមើលដោយយឺតៗ ដើម្បីឱ្យក្មេងៗទាំងអស់បានមើលបានយ៉ាងច្បាស់ និងបន្ទាប់មកឱ្យពួកគេធ្វើកាយវិការតាម។ ឧទាហរណ៍សាច់រឿង (ឧ. អ្នកពន្លត់អគ្គីភ័យ)ថ្ងៃមួយអ្នកពន្លត់អគ្គីភ័យ កំពុងដេក។ (ធ្វើដូចជាកំពុងដេក)ភ្លាមៗនោះ គាត់បានលឺសម្លេងប្រកាសអាសន្នមួយ។ (មានម៉ោងរោរ៍សម្រាប់ធ្វើការដាសតឿន) (លោត និងមើលទៅហាក់បីដូចជា ភ្ញាក់ផ្អើល)គាត់បានស្លៀកពាក់យ៉ាងលឿន។ (សម្លៀកបំពាក់អ្នកពន្លត់អគ្គីភ័យ)គាត់រត់កន្លែងចតឡានអគ្គីភ័យ។ (ធ្វើដូចជារត់ទៅកន្លែងហ្នឹង)គាត់បានបើកឡានអគ្គីភ័យ។ (ដៃលាតសន្ធឹងកាន់ចង្កូត ហើយធ្វើចលនាជាកន្លះរង្វង់)គាត់ចាប់ផ្ដើមលេងបាញ់ទឹក។ (កាន់ទុយោធ្ងន់ ហើយរំកិលវាចេញ)អូទេ! […]

ល្បែង សាងសង់ជាមួយបន្ទះឈើការ៉េមកី

សកម្មភាព ៖ ល្បែងសាងសងជាមួយបន្ទះឈើការ៉េមកី វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (លក្ខណៈរូបធាតុ) (អ្វីដែលមានជីវិត និងអ្វីដែលគ្មានជីវិត) សិក្សាសង្គម  គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ គោលបំណង ៖  (សិក្សាសង្គម) ប្រាប់ពីរបៀបសាងសង់ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។(វិទ្យាសាស្ត្រ) ប្រាប់ពីវត្ថុដែលធ្វើអំពីឈើ ជ័រ ប្លាស្ទិច…។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជា រឹង ទន់ ក្តៅ ត្រជាក់ គ្រើមជាដើម។ ប្រាប់ពីអ្វីដែលមានជីវិត និងគ្មានជីវិត ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បន្ទះឈើសម្រាប់សាងសង់ កាវឈើ ស្គុតមុខពីរ។ ការរៀបចំ ៖ ទិញបន្ទះឈើការ៉េមកី ឱ្យគ្រប់គ្រាន់តាមចំនួនសិស្ស សេក្ដីណែនាំ៖   និយាយពីលោកគ្រូ សុខ ដែលគាត់ធ្លាប់ជាជាងឈើនៅក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉  ចូរសួរក្មេងៗថា៖ […]

ល្បែងលេងធ្វើឡាន

សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត​ ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត)​ ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។   ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖  ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។  មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]

ល្បែង ធ្វើអំបិលក្រាម

សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាមវិទ្យាសាស្រ្ត​ បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)ភាសាខ្មែរ​ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។(ភាសាខ្មែរ)   កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖  ការរៀបចំ ៖ ១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។  ២. រៀនរបៀបធ្វើការពិសោធន៍។ ៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។ សេក្ដីណែនាំ៖  ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់ហើយនៅសល់តែអំបិលប៉ុណ្ណោះ។

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង ៖(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ សូមអានសៀវភៅរឿងជាមុន ដើម្បីឱ្យដឹងពីខ្លឹមសារនៃសាច់រឿង។ សូមសរសេរសំណួរដែលអ្នកចង់សួរទៅកាន់ក្មេងៗ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង “តើអ្នកពូកែអី?”ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ បង្ហាញសៀវភៅរឿង “តើអ្នកពូកែអី?”ទៅកាន់ក្មេងៗទាំងអស់គ្នា។  ឱ្យក្មេងៗនិយាយពាក្យថា ‹‹សៀវភៅ››។ បង្ហាញពីរបៀបនៃការកាន់ និងថែទាំសៀវភៅ។ ឧទាហរណ៍៖ កុំបត់សៀវភៅទៅក្រោយ កុំហែកសន្លឹកសៀវភៅ ឬកុំគូរវាសផ្ដេសផ្ដាសលើសៀវភៅ (ការគូររូបលើសៀវភៅគឺសម្រាប់តែសៀវភៅផាត់ពណ៌ ឬ សៀវភៅគូររូបប៉ុណ្ណោះ)។ បង្ហាញក្របសៀវភៅទៅកាន់ក្មេងៗ ហើយពន្យល់អំពីចំណងជើងរឿង ។ ឱ្យក្មេងៗទាំងអស់ថាតាម ចំណងជើងរឿង “តើអ្នកពូកែអី?”។ អានសៀវភៅរឿងចាប់ពីទំព័រដើមរហូតដល់ចប់យឺតៗ ដោយបង្ហាញរូបភាពក្នុងទំព័រនីមួយៗ។ […]

សត្វត្រឡោកដូង

សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។  -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។  -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]

ល្បែងការងារផ្ទះ

សកម្មភាព ៖ ល្បែងការងារផ្ទះសិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង​ និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ (ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។ ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ  សួរសំណួរ។ ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  ៉តើអ្នកពូកែអី?  ៉ឱ្យកូនៗទាំងអស់គ្នា។(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែមួយរឿងៗផ្សេងៗពីគ្នា។ សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”  “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?”  ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។ សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង […]

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។ តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង?  បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។ […]

និទានរឿងម្ដងទៀត

សកម្មភាព ៖ និទានរឿងម្ដងទៀត សិក្សាសង្កមគំនូរនិងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ​ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ (សិក្សាសង្គម) ប្រាប់ពីរបៀបផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់)  ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់មួយសន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង២នាក់មានក្រដាសរូបភាពដូចគ្នា។ ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ ចំណាំ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ! ត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម៖  ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង  ៉តើអ្នកពូកែអី?  ៉ជាមួយកូនៗទាំងអស់គ្នា។ ចែកក្រដាសរូបភាពឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។ បង្ហាញរូបភាពសៀវភៅឱ្យក្មេងៗមើលទាំងអស់គ្នា។ សុំឱ្យក្មេងៗនិយាយប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅដើមសៀវភៅ។ បន្ទាប់មកទៀតអ្នកត្រូវអានទំព័រដំបូងនៃសៀវភៅរឿង។  នៅពេលដែលអ្នកឈប់ត្រឹមណា ក្មេងដែលមានទំព័របន្ទាប់ពីអ្នកអាននោះ ឱ្យក្មេងម្នាក់នោះឡើងទៅមុខនឹងឱ្យក្មេងម្នាក់នោះបង្ហាញរូបភាពនៅទំព័រដែលក្មេងៗកំពុងតែកាន់បន្ទាប់មកឱ្យគេនិយាយប្រាប់ពីសាច់រឿងនៅក្នុងទំព័រនោះតែម្ដង។  សួរក្មេងៗតើមានរឿងអ្វីកើតឡើងបន្ទប់មកទៀត និងឱ្យក្មេងម្នាក់នោះ ឡើងមកលើដដែលឱ្យធ្វើដូចគ្នានឹងក្មេងទី១ […]

ពួកយើងទាំងអស់ខុសគ្នា

សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល) គោលបំណង         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ អ្នកមាន អ្នកក្រ… កម្រិត ៖ មធ្យម ទាប ខ្ពស់រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌ ការរៀបចំ ៖ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។សេចក្ដីណែនាំ៖  11. បន្តសកម្មភាពរង្វង់ឱ្យយូរដូចដែលអ្នកចង់បាន តាមឧត្ដមគតិឱ្យកុមារនិយាយជាមួយកុមារយ៉ាងហោចណាស់បីនាក់ផ្សេងទៀត។12. បន្ទាប់មកឱ្យក្រដាសគូររួប (ឬឱ្យសន្លឹកកិច្ចការក៏បាន) និងខ្មៅដៃពណ៌ផាត់។13. សុំឱ្យពួកគេគូរមនុស្សពីរនាក់ដែលមានលក្ខណៈពិសេសបីដូចគ្នា និងលក្ខណៈពិសេសបីផ្សេងទៀតដែលខុសពីគ្នា។

ល្បែងពពុះសាប៊ូ

សកម្មភាព៖   ល្បែងពពុះសាប៊ូចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (លក្ខណៈរូបធាតុ)    បុរេគណិត រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ) ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់ ថ្លា។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ […]

ល្បែងបេះផ្លែឈើ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងបេះផ្លែឈើវិទ្យាសាស្រ្ត ៖ អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋានអំពីក្រុមអាហារ និងអាហារុបត្ថម្ភ)សិក្សាសង្កម ៖ បំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងល្អជាមួយមិត្តភក្តិដែលមានវ័យប្រហែលគ្នា)បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(វិទ្យាសាស្រ្ត) ៖ ប្រាប់បានពីឈ្មោះបន្លែ ផ្លែឈើ និងអាហារក្រុម។ ចូលចិត្តញុាំបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ សហការ ស្តាប់យោបល់ និងឯកភាពគំនិត ដើម្បីសម្រេចការងារក្រុម។(សិក្សាសង្គម) ៖ ប្រាប់ពីរបៀបលេងល្បែងសេរីដែលបានលេងជាបុគ្គល ឬក្រុម។ប្រាប់បានពីឈ្មោះកុមារដ៏ទៃទៀតដែលខ្លួនបានលេងជាមួយដោយមិនបំពានលើគ្នាទៅវិញទៅមក។លេងល្បែងសេរីដែលខ្លួនចូលចិត្តជាបុគ្គល្អ ឬ ជាក្រុម។ចូលរួមលេងជាមួយកុមារដ៏ទៃទៀតដោយមិនបំពានគ្នា។បង្ហាញឈ្មោះក្រុមដ៏ទៃទៀតដែលខ្លួនបានលេងជាមួយ។បង្ហាញស្មារតីចែករំលែក និងការយោគយល់ក្នុងបេលលេងល្បែងជាមួយមិត្តភក្តិ។(បុរេគណិត) ៖ប្រាប់បានពីការរៀបវត្ថុតាមលំដាប់លំដោយប្រភេទ ក្រុម ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗនូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នានិងតាមលំដាប់លំដោយ។ទម្លាប់ប្រើប្រាស់ និងទុកដាក់សម្ភារឱ្យមានសណ្តាប់ធ្នាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ក្តារល្បែង, របស់ដែលមានពណ៌ទាំង៤ខុសគ្នា សម្រាប់សសម្គាល់ ដូចជា ពណ៌បៃតងទឹកក្រូច ក្រហម និងលឿង, គ្រាប់ឡុកឡាក់ពណ៌មួយ, និងតែងតាំងក្មេងម្នាក់សម្ដែងជាសត្វស្វា […]

បត់ក្រដាសជាសត្វខូអាឡា

សកម្មភាព ៖ បត់ក្រដាសជាសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបបត់ គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ការរៀបចំ ៖ បត់ក្រដាសជាសត្វខូអាឡាឱ្យបានមួយជាមុនសិន ដើម្បីឱ្យប្រាកដថាអ្នកអាចធ្វើបាន។ សូមចុចទីនេះដើម្បីបោះពុម្ភសសន្លឹកកិច្ចការ (មួយក្រុមមួយសន្លឹក)។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ ជំនួសឱ្យការបត់តែម្នាក់ឯង បោះពុម្ភសន្លឹកកិច្ចការ និងឱ្យពួកគេធ្វើការងារជាក្រុមតូចៗ និងគ្រាន់តែបង្ហាញពួកគេពីការបត់ខូអាឡាមួយដែលអ្នកបានបត់វារួចនោះបាន។​ ក្រោយមកឱ្យពួកគេបត់ដោយខ្លួនឯង។

របៀបគូរសត្វខូអាឡា

ប្រធានបទតាមខែ

សកម្មភាព ៖ របៀបគូរសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ រយៈពេល៖ ៣០ នាទី ឧបករណ៍ ៖ ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។ សេចក្ដីណែនាំ៖ 

ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស

សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំ, តូច) គ្រាប់ សណ្តែក អង្គរ ស្រូវ ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក […]

ល្បែងនិទានរឿងសារឡើងវិញ

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

សកម្មភាព ៖ ល្បែងនិទានរឿងសារឡើងវិញចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង ងសម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)ភាសាខ្មែរ​ ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)ការស្គាល់តូរអក្សរ (ការយល់ដឹងពេញចិត្តអំពីការអាន និងការប្រើប្រាស់ឯកសារសំណេរ ឬ ឯកសារផ្សេងៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(ភាសាខ្មែរ​) ប្រាប់បានខ្លះពីដំណើររឿង តាមរយះរូបភាពដែលបានបង្ហាញ ឬ សួរសំណួរ។ប្រាប់ពីសកម្មភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំ។ប្រាប់ពីរបៀបបើកសៀវភៅរឿងនិទានពីស្តាំទៅឆ្វេងមិនរំលងទំព័រ និងអានតាមរូបភាព។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់)  ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង ២នាក់មានក្រដាសរូបភាពដូចគ្នា។ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ចំណាំ ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ អ្នកត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម។ ការប្រែប្រួល៖ ប្រសិនបើអ្នកមិនបានអានសៀវភៅច្រើនដងនោះទេ គឺត្រូវធ្វើតាមការណែនាំខាងក្រោមនេះ ប្រសើជាងធ្វើតាមការណែនាំខាងលើ។  ប្រសិនបើក្មេងៗមិនចង់ស្ដាប់រឿងម្ដងទៀតទេនោះ ឱ្យក្មេងៗអង្គុយផាត់ពណ៌រូបភាពបានយ៉ាងសប្បាយ ។

ខូអាឡាដីឥដ្ឋ 

សកម្មភាព ៖ ខូអាឡាដីឥដ្ឋ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្កម​គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបសូនរូប គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រៀបចំបង្កើតដីឥដ្ឋ ឬមានស្រាប់ក៏បានឱ្យគ្រប់ចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក ការរៀបចំ ៖ ធ្វើដីឥដ្ឋដែលមាន ៣ពណ៌ ចែកដីឥដ្ឋជាដុំៗ និងឱ្យទៅពួកគេម្នាក់១ដុំ។ អនុវត្តធ្វើជាសត្វខូអាឡា។ ដីឥដ្ឋត្រូវនៅពីមុខអ្នកធ្វើសត្វខូអាឡាទាំងអស់ជាមុនសិន មុននឹងឱ្យពួកគេធ្វើដោយខ្លួនឯង។ សេចក្ដីណែនាំ៖ 

ចង្វាក់រាងកាយ

សកម្មភាព ៖ ចង្វាក់រាងកាយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ(អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ ជ្រើសឈ្មោះដែលងាយស្រួលទះដៃតាមចង្វាក់ភ្លេង ហើយឈ្មោះវែងល្អជាងឈ្មោះដែល មានតែមួយព្យាង្គៗ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងការពិសោធន៍ស៊ុត

សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)​ (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)    គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់។ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុត២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួនដែលអាចប្រើសម្រាប់ខ្ចប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ដីខ្មៅពណ៌) មួកការពារសុវត្តិភាព (ទៅតាមចិត្ត) និងសន្លឹកកិច្ចការ ការរៀបចំ ៖ អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបានជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង«យក្សចម្លែក») សេចក្ដីណែនាំ៖ 

ល្បែងពេលសប្បាយ

សកម្មភាព ៖ ល្បែងពេលសប្បាយចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ តន្ត្រី«បទចម្រៀង ពេលសប្បាយ» ប្រសិនបើអ្នកត្រូវការ ។ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនបទចម្រៀងទៅក្មេងៗ។  សេដក្ដីណែនាំ៖ ឧទាហរណ៍.បទចម្រៀង៖ ឧទាហរណ៍. សប្បាយ៖ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ក្រៀមក្រំ៖ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ខឹងពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ភ្ញាក់ផ្អើលពេលភ្ញាក់ផ្អើល […]

ល្បែងស្ដាប់

សកម្មភាព ៖ ល្បែងស្ដាប់ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ ភាសាខ្មែរស្តាប់ (ស្តាប់គេបិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំដោយងាយៗ) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(ភាសាខ្មែរ) ប្រាប់បានពីសម្ថភាពតាមដំណាក់កាលដោយអនុវត្តតាមការណែនាំប្រាប់ពីសូសម្លេង និងឈ្មោះនានាក្នុងបរិស្ថាន។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  អ្វីដែលអាចចងភ្នែកបាន បិទបាំងភ្នែកបាន។ការរៀបចំ ៖ ឱ្យក្មេងឈរជារង្វង់ មានក្មេងម្នាក់អង្គុយកៅអី មានកំណាព្យ។ សេដក្ដីណែនាំ៖ ខ្ញុំរីករាយ ខ្ញុំក្រៀមក្រំ  ខ្ញុំខឹង ខ្ញុំត្រេកអរ  ខ្ញុំសើច ឬ ខ្ញុំយំ  ប៉ុន្តែ ខ្ញុំជានរណា? 

ល្បែងទាយសម្លេងសត្វ

សកម្មភាព ៖ ល្បែងទាយសម្លេងសត្វចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)ភាសាខ្មែរប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ កាតរូបភាពឆ្នាំសត្វទាំង១២ (សខ្មៅ / […]

ល្បែងប៉ះសត្វខូអាឡា

សកម្មភាព ៖ ល្បែងប៉ះសត្វខូអាឡា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡាការរៀបចំ ៖ ជ្រើសរើសកន្លែងចំនួន ៤កន្លែងដោយដាច់ឡែកពីគ្នានៅក្នុងថ្នាក់ ឬ នៅក្រៅក៏បានដែលអាចឱ្យក្មេងៗអាចលេងល្បែងបាន។ ដាក់ស្លាកនៅតាមតំបន់នីមួយៗដែលប្រើពាក្យពិពណ៌នាពីសត្វខូអាឡា។ ឧទាហរណ៍. ប្រទេសអូស្ត្រាលី ថនិកសត្វ រាត្រីចរ និងដើមប្រេងខ្យល់ដូចដែលបានដកស្រង់ពីក្រដាសពិពណ៌នាអំពីសត្វខូអាឡា។ សេចក្ដីណែនាំ ៖ ការប្រែប្រួល៖ – ផ្លាស់ប្ដូរការពិតរបស់សត្វខូអាឡានៅតាមកន្លែងនីមួយៗ – អ្នកអាចលេងល្បែងនេះជាមួយនឹងប្រភេទសត្វដែលជាសត្រូវស៊ូពូជនឹងគ្នាបាន

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡាវិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី) គោលបំណង ៖(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ –ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា–បទចម្រៀងសត្វខូអាឡាការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។ សេចក្ដីណែនាំ៖ ការប្រែប្រួលលេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ សត្វដំរីនិងអាចប្រើបទចម្រៀងសត្វដំរីបាន។(បទចម្រៀង សត្វដំរី)

ល្បែងហុចបាល់បន្តគ្នា

សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នាចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំងនិងការយល់ដឹងនិងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរនិងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១០ ទៅ១៥ នាទី ឧបករណ៍ ៖ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់) បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។ការរៀបចំ ៖ រៀបចំសំណួរ។ ឧទាំហរណ៍…១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) សេចក្ដីណែនាំ៖  តើអ្នកសុខសប្បាយដែរឬទេ?  តើកូនហូបបាយនៅ?  តើកូនបានដុសធ្មេញមុនមកសាលារៀននៅ?  តើកូនបានជម្រាបលាម៉ាក់ប៉ាមុនមករៀននៅ? តើកូនឈ្មោះអ្វី? អាយុប៉ុន្មាន? និងសំណួរអ្វីក៏បានដែរ ឱ្យតែទាក់ទងទៅនឹងសាលារៀន មិត្តភក្ភឬឪពុកម្ដាយរបស់ពួកគេជាការស្រេច…។  […]

ល្បែងបន្ទាត់ទំនាក់ទំនង (មានជាភាសាអង់គ្លេស)

សកម្មភាព ៖ ល្បែងបន្ទាត់ទំនាក់ទំនងចិត្តចលភាពបំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១៥ នាទីឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ មានជាភាសាអង់គ្លេស និងភាសាខ្មែរ។ សេចក្ដីណែនាំ៖ ភាសាសួស្ដីគ្នាជាភាសាអង់គ្លេស 2. Hello! What is your name?  I am ……. 3. Goodbye! See you soon!  Goodbye! See you soon! Nice to […]

ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)

សកម្មភាព ៖ ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដ៏ទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១៥ នាទីឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) Questions in English1.Hello! How are you? – I am fine. Thank you ។2.Hello! […]

ល្បែងទះដៃចាប់គូរ

សកម្មភាព ៖ ល្បែងទះដៃចាប់គូរចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្គម) ប្រាប់បានពីរបៀបទះដៃ។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ កុមារច្រៀងចំរៀង សម្រាប់ចាក់ចម្រៀង។ការរៀបចំ ៖ រៀបចំការណែនាំពីរបៀបនៃការលេងហ្គេមនេះឱ្យបានច្បាស់។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ប្រសិនបើអាច សូមឱ្យមានក្មេងណាម្មាក់ឡើងទៅជាមេក្រុមម្ដងជំនួសលោកគ្រូ អ្នកគ្រូ។ 

ល្បែងរាប់លេខ

សកម្មភាព ៖ ល្បែងរាប់លេខវិទ្យាសាស្រ្ត  ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន)បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)       គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។ (ប្រើសៀវភៅមួយណាក៏បាន)ការរៀបចំ ៖ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់មកបិទវានៅខាងក្រោយទំព័រនៃសាច់រឿងនោះ។ (ប្រសិនបើអ្នកចងចាំសំណួរ និងឆ្លើយចម្លើយ អ្នកមិនចាំបាច់សរសេរក៏បានដែរ)។ សំណួរមានដូចជា៖ ១. តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព? ២. តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?៣. តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ? ៤. តើមានពពកប៉ុន្មានដុំនៅក្នុងរូបភាពនេះ?៥. តើមានស្បែកជើងប៉ុន្មានគូរនៅក្នុងរូបភាព? ៦. […]

ល្បែងដណ្តើមកាតព្យាញ្ជនៈ/ស្រៈ

ល្បែងជ្រើសរើសស្រៈ_C

ល្បែងជ្រើសរើសស្រៈ_B

ល្បែងជ្រើសរើសព្យញ្ជនៈ_C

ល្បែងជ្រើសរើសព្យញ្ជនៈ_B

ល្បែង ដូមីណូអំពីឧបករណ៍ការងារ (ខ្មៅស/ពណ៌) (ទំហំA4)

សកម្មភាព ៖ ល្បែង ដូមីណូអំពីឧបករណ៍ការងារចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) វិទ្យាសាស្ត្ត បំណិនក្នុងសង្គម(ចំណេះដឹងអំពីរសហគមន៍) បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះឧបករណ៍តាមមុខរបរ។ (បុរេគណិត) ប្រាប់បានពីការរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗ នូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នា និងតាមលំដាប់លំដោយ ។កំណត់ទីតាំងវត្ថុមួយផ្សេងទៀតដោយប្រើពាក្យ ខាងលើ ខាងក្រោម ខាងមុខ ខាងក្រោយខាងឆ្វេង ខាងស្តាំ ខាងក្នុង ខាងក្រៅ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដូមីណូ (ទំហំ A4) (ខ្មៅស, ពណ៌) ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតក្រដាសដូមីណូឱ្យបានស្អាត។  […]

ល្បែងយ៉េក និងផ្លែដូង_b

ល្បែងយ៉េក និងផ្លែដូង_a

ល្បែងស្វែងរកគូរមេរោគ_C_B

ល្បែងជ្រើសរើសចំនួនមេរោគ_០-១០_C_B_កាត

ល្បែងជ្រើសរើសចំនួនមេរោគ_០-១០_C_B_ទំហំA4

ល្បែងផ្គុំរូប-ខោអាវ_c_C_B

ល្បែងផ្គូផ្គងសម្លៀកបំពាក់

បង្កើតសត្វខូអាឡា_b_C_B

បង្កើតសត្វខូអាឡា_a

ល្បែងបង្កើតបន្ទះភីហ្សាតាមចំនួនលេខ-៤ភីហ្សា_C_B

ល្បែងបង្កើតបន្ទះភីហ្សាតាមចំនួនលេខ-៦ភីហ្សា_C_B

ល្បែងបង្កើតបន្ទះភីហ្សាតាមចំនួនលេខ-៨ភីហ្សា_C_B

ល្បែងពាក្យផ្ទុយ

សកម្មភាព ៖ ល្បែងពាក្យផ្ទុយចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)។ គោលបំណង ៖(ចិត្តចលភាព)         ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(បុរេគណិត)         ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី  ឧបករណ៍ ៖ ពាក្យផ្ទុយទាំងអស់(អាចជាគុណនាម ឬ កិរិយាសព្ទ័)។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ពន្យល់បណ្តើរ ឱ្យក្មេងៗធ្វើតាម។ សេចក្ដីណែនាំ៖  សកម្មភាពប្រើពាក្យស្របតាមសកម្មភាព សកម្មភាពប្រើពាក្យផ្ទុយ ការប្រែប្រួល៖ លោកគ្រូ អ្នកគ្រូ អាចប្រើពាក្យផ្ទុយផ្សេងទៀតដែលអ្នកគិតថាល្អ។

ល្បែងក្ដារអារម្មណ៌

សកម្មភាព ៖ ល្បែងក្ដារអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ ក្រដាសល្បែងក្ដារអារម្មណ៌ គ្រាប់ឡុកឡាក់ដែលមានចំនួនលេខ វត្ថុមួយចំនួនដែលអាចប្រើសម្រាប់សម្គាល់អ្វីមួយ ដូចជា៖ គម្របដប ឬ ដុំថ្មតូចៗ -ល-។ សេក្ដីណែនាំ៖