< ត្រឡប់ទៅធនធានទាំងអស់

ផ្លែឪឡឹករាងមូល


បទចម្រៀង ផ្លែឪឡឹករាងមូល

១. ផ្លែឪឡឹកខ្ញុំហូប មានរាងមូលស្រស់ស្អាត ហើយធ្ងន់
មួយ ពីរ បី! មួយ ពីរ បី!។

២. ផ្លែឪឡឹកក្រហមមានរសជាតិផ្អែមៗ ហើយឆ្ងាញ់
ញ៉ាំ! ញ៉ាំ! ញ៉ាំ! ញ៉ាំ! ញ៉ាំ! ញ៉ាំ!

៣. សូមកុំភ្លេចខ្ចាក់គ្រាប់ឪឡឹកពណ៌ខ្មៅ ទុកធ្វើគ្រាប់ពូជ
ខ្ចាក់! ខ្ចាក់! ខ្ចាក់! ខ្ចាក់! ខ្ចាក់! ខ្ចាក់!


ធនធានពាក់ព័ន្ធ

ល្បែងសួស្តីមិត្តភក្តិ

ល្បែងតន្រ្តីជាមួយខ្លួនប្រាណ

សកម្មភាព ៖ ​ល្បែងតន្រ្តីជាមួយខ្លួនប្រាណ ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតម្កើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួនបុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារ លូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់… សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៍តន្រ្តីភ្លេងខ្មែរ។ បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។   កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសក្ដារល្បែងមួយសន្លឹកដែលមានទំហំ A3 ដែលមានរូបភាពបង្កើតភ្លេងដោយខ្លួនប្រាណដូចជា៖ ទះដៃ ១ ២ ឬ៣ដង ទះភ្លៅ ១ ២ ឬ៣ដង ទះទ្រូង ១ […]

ល្បែងទប់លំនឹងដៃនិងជើង

សកម្មភាព ៖ ​ល្បែងទប់លំនឹងដៃនិងជើង  ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំសិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖បុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។   កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ​ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ​,  ​ក្រដាស​ឬតង់ដែលមានទំហំធំ​ហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌​ មានពណ៌ក្រហម បៃតង​ លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម​ ប្រសិនបើមានរូបភាព។   […]

បទចម្រៀង​ ខ្ញុំជាតន្រ្តីករ

បទចម្រៀង​ ខ្ញុំជាតន្រ្តីករ

តុក្កតាក្រណាត់ (របៀបបង្កើតនិងរបៀបលេង)

យើងក្មេងៗនាំគ្នារាំ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង យើងក្មេងៗនាំគ្នារាំ ១. យើងក្មេងៗ នាំគ្នារាំ រាំសប្បាយៗ លំហែកាយាមកមិត្តអើយយើងនាំគ្នារាំ រាំ រាំ រាំលេងសប្បាយ។ ២. កាន់ដៃគ្នាៗ ជារង្វង់ រាល់ថ្ងៃឈប់ៗ ឈប់សម្រាករៀនមកមិត្តអើយយើងនាំគ្នារាំ រាំ រាំ រាំលេងសប្បាយ។ឡា ឡា ឡា ៗៗ ឡា ឡា​ ឡា ៗៗ

បទចម្រៀង ១២៣ធ្វើអ្វីខ្លះ?

បទចម្រៀង ១២៣ធ្វើអ្វីខ្លះ? មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាក្រដាស ដៃឆ្វេងជាក្រដាស​ មេអំបៅ (២ដង)។ មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាកន្ត្រៃ ដៃឆ្វេងជាញញួរ​ សត្វខ្យងវារ (២ដង)។ មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជាញញួរ ដៃឆ្វេងជាញញួរ​ សត្វខ្លាឃ្មុំ (២ដង)។ ★អ្នក​អាច​បំពេញចន្លោះនៃទំនុក​ចម្រៀងខាងក្រោមរួចសូមច្រៀង។មួយ ពីរ បី (២ដង) ធ្វើអ្វីខ្លះ? (២ដង)ដៃស្តាំជា— ដៃឆ្វេងជា—​ 〇〇〇 (២ដង)។

ល្បែងបែងចែកប្រភេទសំរាម

សកម្មភាព ៖ ល្បែងបែងចែកប្រភេទសំរាម ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំការរីកចម្រើនរាងកាយ​និងចលនា៖ ការបង្កើនកម្លាំងនិងការប្រឈមទប់ទល់នឹងឧបសក្ភពេលធ្វើសកម្មភាពផ្សេងៗ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កមសិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ គោលបំណងចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។ វិជ្ជាសម្បទា ៖អនុវត្តសកម្មភាពមួយឱ្យបានទន់ភ្លន់រហ័សរហួននិងរឹងមាំដោយការចាប់ផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាក ចំនួនពីរឡើងទៅក្នុងនោះមានការដើរ រត់ លោតឬលើសពីនោះ តាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេង និងល្បែងចលនា។ ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ  សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។ បុរេគណិត ៖ បំណិនសម្បទា៖ […]

ល្បែងរត់ទៅរកធុងសំរាម

សកម្មភាព ៖ ល្បែងសំរាមរត់រកធុង  ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំវិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កមសិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖  គោលបំណងចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ […]

កាត់និងបិទរូបភាពតាមលំដាប់សកម្មភាព

ល្បែងតំរៀបធុងសំរាមតាមពណ៌

សកម្មភាព ៖ ​ល្បែងតំរៀបធុងសំរាមតាមពណ៌ ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។   កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល […]

ល្បែងផ្គូផ្គងចំនួន

សកម្មភាព ៖ ​ល្បែងផ្គូផ្គងចំនួន  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែកវិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈរូបធាតុ៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីវត្ថុដែលធ្វើអំពីឈើ ដែក ជ័រប្លាស្ទីក និងថ្មយ៉ាងតិចប្រាំ ឬលើសពីនេះ។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ឬកែវ ដែលមានសរសេរចំនួននៅគូទមួយចំនួន ក្រដាសដែលមានចំនួន នៅក្នុងរង្វង់ដែលបានបង្កើតរួចរាល់។  ការរៀបចំ ៖ ត្រូវរៀបចំសម្ភារសម្រាប់លេងឱ្យបានគ្រប់ កំណត់កុមារសម្រាប់លេងតាមក្រុមឱ្យបានគ្រប់និងរួចរាល់។  […]

ត្រាប់កាយវិកាសត្វតាមបទភ្លេង

បទចម្រៀង ខ្ញុំនៅមានប្រយោជន៍

ខ្ញុំនៅមានប្រយោជន៍ (I’m Still Useful)

បទចម្រៀង លោកតាអាប្រាហាំ

បទចម្រៀង​ លោកតាអាប្រាហាំ (Father-Abraham)

ល្បែងស្ទូចត្រី

សកម្មភាព ៖ ​ល្បែងស្ទូចត្រី  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖  គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ប្រភេទមួយណាក៏បានដែរ (ប្រហែលជា២០កំប៉ុង) ឈើដែលមានចងជាមួយខ្សែដែលមានទំពក់សម្រាប់ធ្ពក់កំប៉ុងឱ្យជាប់ផងដែរ។  ការរៀបចំ ៖ រៀបចំធ្វើសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងនេះ​ ដោយធ្វើសម្ភារឈើខ្សែធ្ពក់កំប៉ុងដោយបានល្អ។  សេចក្ដីណែនាំ ៖ 

សត្វទីទុយ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង សត្វទីទុយ មានសត្វទីទុយមួយភ្នែកធំស្រែកយំពីលើចុងជ្រៃឮសូរសម្រែកសត្វមៀមព្រៃឃ្មាតខ្លីវាយំឆ្លើយឆ្លងទីទុយ ទីទុយ ទីទុយ ទីទុយ

ល្បែងសម្គាល់ពស់ដែលមានពិស

សកម្មភាព ៖ ​ល្បែងសម្គាល់សត្វពស់ដែលមានពិស ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  វិទ្យាសាស្រ្ត៖  ប្រតិបត្តិនិងសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបតិ្តខ្លួនដើម្បីសុវត្តិភាព៖/  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ការសង្កេត៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ គោលបំណង (ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (វិទ្យាសាស្រ្ត)៖វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះ វត្ថុឬសត្វដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា ភ្លើងអគ្គិសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន សញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះជាដើម។ បំណិតសម្បទា៖ ប្រៀបធៀបនិងរៀបរាប់ឈ្មោះសត្វ ចរឹកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ ការប្រៀបធៀបសត្វនិងផលប្រយោជន៍។(សិក្សាសង្គម)៖វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ល្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុសប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ […]

រាំពន្លឺ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)

ដើរនិងរត់ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)

ក្តារផ្គុំអក្សរ

លើកដៃនិងដាក់ដៃចុះ (ការហាត់ប្រាណតាមចង្វាក់ភ្លេង)

ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក

សកម្មភាព ៖ ​ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក  ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងចលនាភ្នែក៖ សិក្សាសង្គម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖ គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយឬលេងល្បែង។សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យម និង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស ខ្មៅដី ខ្មៅដីពណ៌ ប៊ិក កន្ត្រៃ ការរៀបចំ ៖ ក្រដាសស ដីខ្មៅ ដីខ្មៅពណ៌ កន្រ្តៃ សេចក្ដីណែនាំ ៖ 

ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់

សកម្មភាព៖ ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់  វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេតសិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់អំពីវាក្យស័ព្ទ ឃ្លា និងល្បះគោលបំណង ៖វិទ្យាសាស្រ្ត ៖បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌក្នុងការរស់នៅ វដ្តនៃសត្វ របៀបប្រៀបធៀបសត្វ និងផលប្រយោជន៍ចរិយាសម្បទា៖ ស្រឡាញ់ ចូលចិត្តចិញ្ចឹមសត្វនិងថែរក្សាសត្វសិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះភាសាខ្មែរ ៖ និយាយជាឃ្លា ល្បះ បានច្បាស់ ពីប្រធានបទអ្វីមួយដោយមិនចាកប្រធានបទ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ចំនួន សម្ភារសម្គាល់ខ្លួនរបស់កុមារ និងក្រដាសក្ដារល្បែង ការរៀបចំ ៖ ត្រៀមសម្ភារឱ្យរួចរាល់ក្នុងការលេងល្បែងសកម្មភាពនេះ […]

របៀបធ្វើគ្រាប់ឡុកឡាក់

បទចម្រៀង រក្សាសុវត្ថិភាព

បទចម្រៀង រក្សាសុវត្ថិភាព1. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ​​ លេងទឹកគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 2. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងទូរសព្ទគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 3. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ប្រើកាំបិតធ្វើម្ហូបយប់នេះ ត្រូវមើលថែខ្លួនឯងផង។ 4. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ជិះកង់ទៅលេងមិត្តភក្តិ ត្រូវមើលថែខ្លួនឯងផង។ 5. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេបថ្នាំឱ្យបានធូរស្បើយ ត្រូវមើលថែខ្លួនឯងផង។ 6. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងជាមួយឆ្កែឬឆ្មា ត្រូវមើលថែខ្លួនឯងផង។

ល្បែងប៉េងប៉ោងឆក់

សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់  ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖  គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖  បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។  ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖  *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។

ល្បែងហេតុអ្វីបានជាយើងលង់ទឹក?

សកម្មភាព ៖ ​ល្បែងហេតុអ្វីបានជាយើងលង់ទឹក?ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត៖ សិក្សាសង្គ​ម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព គោលបំណង៖ ចិត្តចលភាព ៖ វិជ្ជាសម្បទា ៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយឬលេងល្បែងមួយ។ ចរិយាសម្បទា ៖ មានអំណត់ ការតស៊ូនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយបានរឹងមាំល្អនិងជោគជ័យ។វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបនៃការពិសោធន៍និងស្វែងយល់បរិស្ថាន។ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗក្នុងការលេងដូចជា៖ ការលិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិនិងខ្យល់ជាដើម។ សិក្សាសង្គ​ម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍

សកម្មភាព ៖ ​ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  គោលបំណង(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (បុរេគណិត)៖វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។  (សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។  កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។  ការរៀបចំ ៖  ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ […]

ល្បែងផ្លុំពណ៌ជាភ្លើង

សកម្មភាព ៖ ល្បែងផ្លុំពណ៌ជាភ្លើង ​ចិត្តចលភាព៖ បំណិនចលករតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាចដុំភ្នែក៖ ការរីកចម្រើនរាងកាយនិងចលនា៖ ការរីកចម្រើនកម្លាំងនិងការប្រឈមនិងទប់ទល់ឧបសគ្គពេលធ្វើសកម្មភាពផ្សេងៗ៖សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖  គោលបំណង៖ ចិត្តចលភាព៖ ចរិយាសម្បទា៖ មានអំណត់តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំនិងជោគជ័យ។ បំណិនសម្បទា៖ អនុវត្តសកម្មភាពមួយដែលមានភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំការចាប់ផ្ដើមចេញពីចលនាមូលដ្ឋានងាយៗទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះ តាមរយៈ ចលនាចរន្ត ហាត់ប្រាណតាមបទចម្រៀង តាមរឿងនិទាន បទភ្លេងនិងល្បែងនានា។  សិក្សាសង្គម៖  វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក… ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។ បុរេគណិត៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌ បំណិនសម្បទា៖រៀបរាងធរណីមាត្រឬវត្ថុឱ្យត្រូវតាមចង្វាក់ដដែលៗ ដែលមានរាងឬពណ៌ឬទំហំ។  កម្រិតសិក្សា ៖ មធ្យម ខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ […]

បាល់ក្រណាត់ (របៀបបង្កើតនិងរបៀបលេង)

ល្បែងសកម្មភាពតាមលំដាប់លំដោយ

សកម្មភាព ៖ ល្បែងសកម្មភាពតាមលំដាប់លំដោយ សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងល្អជាមួយមិត្តភក្ភិដែលមានវ័ប្រហាក់ប្រហែលគ្នាគោលបំណង៖ បំណិនសម្បទា៖ ប្រើប្រាស់តារាងសកម្មភាពប្រចាំថ្ងៃនិងអនុវត្តទម្លាប់ល្អប្រចាំថ្ងៃជាប្រចាំ។ បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបចំវត្ថុតាមលំដាប់លំដោយ លំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដែលត្រូវកាត់ជាតូចៗសម្រាប់រៀប​ ​(អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) និងក្រដាសសម្រាប់ទុកបិទ កន្រ្តៃ ស្កុត ឬកាវស្អិត  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ធ្វើកាតមួយឈុតឱ្យបានរួចរាល់សម្រាប់បង្ហាញទៅកាន់កុមារឱ្យបានឃើញ និងត្រៀមសម្ភារឱ្យបានគ្រប់គ្រាន់សម្រាប់លេងល្បែងមួយនេះ។ សេក្ដីណែនាំ៖ 

ប្រមូលកាតគ្រួសារ

សកម្មភាព ៖ ប្រមូលកាតគ្រួសារ សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ គោលបំណង ៖ សិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ សម្ភារសម្គាល់ខ្លួនកុមារ ក្រដាសក្ដារល្បែង  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ រៀបចំកាត់កាតគ្រួសារដែលមានលោកតា លោកយាយ ម្ដាយ ឪពុក កូនប្រុស កូនស្រី និងសម្ភារទាំងអស់ដែលប្រើសម្រាប់ការលេងល្បែងនេះ។ សេក្ដីណែនាំ៖ សេក្ដីណែនាំ៖ 

ល្បែងពូជអំបូរសត្វ

សកម្មភាព ៖ ល្បែងពូជអំបូរសត្វ  វិទ្យាសាស្ត្រ៖  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេតគោលបំណង៖ បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃជិវិត ការប្រៀបធៀបសត្វនិងផលប្រយោជន៍។ វិជ្ជាសម្បទា៖   ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។  បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួនរូបភាពនិងលេខ ដែលត្រូវផ្គុំនិងផ្គូផ្គង។  រយៈពេល៖   ៣០ នាទី ឧបករណ៍៖   ក្រដាសល្បែងដែលមានរូបសត្វដែលបានត្រៀមទុក (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) (បញ្ជាក់៖ កាតពូជអម្បូរសត្វរបស់អង្គការមាន… មាន់៖ មាន់ឈ្មោល មាន់ញីនិងកូនមាន់។សេះ៖ សេះឈ្មោល សេះញីនិងកូនសេះ តោ៖ តោញី តោឈ្មោលនិងកូនតោ ចៀម៖ ចៀមញី ចៀមឈ្មោលនិងកូនចៀម ក្ងោក៖ ក្ងោកញី ក្ងោកឈ្មោលនិងកូនក្ងោកគោ៖ គោញី គោឈ្មោលនិងកូនគោ)កាត់វា ហើយអ៊ុតផងទើបវាមានសភាពរឹងមាំនិងអាចរក្សាទុកលេងបានយូរ  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមសម្ភារឱ្យបានរួចរាល់សម្រាប់ការលេងល្បែងសកម្មភាពនេះ សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងផ្គុំមុខដែលដូចគ្នា

សកម្មភាព ៖ ល្បែងផ្គុំមុខដែលដូចគ្នា សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ បុរេគណិត៖ បរិមាណនិងចំនួន៖ ការគិតនិងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ៖ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួននៃរូបភាពនិងលេខដែលត្រូវផ្គុំនិងផ្គូរផ្គង។  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖ សន្លឹកកិច្ចការដែលមានមុខ (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) កាវស្អិត កន្ត្រៃ ក្រដាសរាម ដីខ្មៅពណ៌និងដីខ្មៅ  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់  ការរៀបចំ៖ រៀបចំសម្ភារដែលត្រូវលេងក្នុងល្បែងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានភាពងាយស្រួល។   សេក្ដីណែនាំ៖ 

ល្បែងបីងហ្គូសមាជិកគ្រួសារ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងបីងហ្គូសមាជិកគ្រួសារ  សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិងរស់នៅក្នុងសង្គមនិងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន៖ គោលបំណង៖ បំណិនសម្បទា៖ រៀបរាប់និងប្រាប់បានពីឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសមួយដែលមានរូបភាពសមាជិកគ្រួសារ (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org)(សមាជិកគ្រួសារទៅតាមការចង់បានរបស់អ្នក អាចមានដល់មីងពូអ៊ំឬអ្នកផ្សេងទៀតប្រសិនបើមាន) ក្រដាសដែលមានសមាជិកគ្រួសារដែលត្រូវកាត់សម្រាប់លេងមួយឈុតទៀត សម្ភារមួយចំនួនសម្រាប់ដាក់កាតដែលកាត់រួច។ គ្រប់កាតទាំងអស់ ទាំងសម្រាប់កាត់ និងការទំហំA5 គឺត្រូវអ៊ុតឱ្យបានរឹងមាំ ព្រោះវាអាចលេងបានយូរអង្វែងផងដែរនិងសម្ភារសម្រាប់ដាក់នៅលើក្រដាសទំហំA5ម្នាក់មួយឈុតដែរ (ប្រសិនបើនៅលើក្រដាសនោះមានរូបភាពសមាជិក៦នាក់ ត្រូវមានសម្ភារនោះចំនួន៦ដែរ)បញ្ជាក់៖ សម្ភារនេះអាចជាគម្របដប កំណាត់ឈើតូចៗ ឬជាអ្វីក៏បានដែរ ឱ្យតែមិនមានគ្រោះថ្នាក់ដល់កុមារ។  កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ រៀបចំសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងសកម្មភាពនេះ និងទុកសម្រាប់បង្ហាញកុមារផងដែរ។ សម្រាប់សម្ភារ អ្នកគួរតែធ្វើឱ្យរួចរាល់សម្រាប់កុមារងាយស្រួលជាងឱ្យកុមារជាអ្នកធ្វើ។ សេក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងរាប់ចំនួនសមាជិកគ្រួសារ

សកម្មភាព ៖ ល្បែងរាប់ចំនួនសមាជិកគ្រួសារ សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន៖គោលបំណង ៖ បំណិនសម្បទា៖ រាប់ចំនួនសមាជិកនៅក្នុងគ្រួសារនិងប្រាប់ពីបងប្អូន និងខ្លួនឯងជាកូនទីប៉ុន្មាន? បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖គោលបំណង ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពីលេខ ១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ…។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដង្គៀបមួយចំនួន ក្រដាសកាតដែលមានរូបចំនួនសមាជិកគ្រួសារនិងមានចំនួនលេខនៅខាងក្រោម (អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់ ការរៀបចំ ៖ ត្រៀមសម្ភារមួយឈុតសម្រាប់បង្ហាញទៅកាន់កុមារមុនពេលលេងបាន ដើម្បីឱ្យក្មេងៗបានស្គាល់និងបានដឹង។ សេក្ដីណែនាំ៖

ល្បែងបត់ក្រដាសជារូបផ្ទះ

សកម្មភាព ៖ ល្បែង បត់ក្រដាសជារូបផ្ទះ  ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ គោលបំណង៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសរាមស ដីខ្មៅពណ៌ ដីខ្មៅ  កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់  ការរៀបចំ ៖ ត្រូវរៀបចំក្រដាសដែលបត់ជាផ្ទះរួចមួយសម្រាប់បង្ហាញទៅកាន់កុមារបានឃើញជាមុនសិន។ សេក្ដីណែនាំ៖  5. គ្រាន់តែកុមារចេះបត់រូបបែបហ្នឹងជាការស្រេចតែម្ដង…។ 6. កុមារអាចទុករូបដែលពួកគេបត់បាននៅសាលាឬយកទៅផ្ទះបង្ហាញម៉ាក់ប៉ា របស់ពួកគេក៏បានដែរ។ 

ល្បែងល្ចោនអាយ៉ងម្រាមដៃ

សកម្មភាព ៖ ល្បែងល្ខោនអាយ៉ងម្រាមដៃ ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយធ្វើការជាមួយអ្វីមួយ និងការលេងល្បែងអ្វីមួយ។  សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន គោលបំណង៖ បំណិនសម្បទា៖ រៀបរាប់និងប្រាប់បានពីឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដែលមានរូបសមាជិកគ្រួសារ (អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://staging.rermork.org) ក្រដាសសឬក្រដាសពណ៌ក៏បានដែរ តាមការចូលចិត្តរបស់អ្នក កន្រ្តៃ កាវស្អិត កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ រៀបចំសម្ភារមួយឈុត សម្រាប់បង្ហាញទៅកាន់កុមារ។ សេក្ដីណែនាំ៖  4. នៅពេលដែលធ្វើរួច ចាប់ផ្ដើមលេង ដោយឱ្យកុមារបានស្គាល់សមាជិកគ្រួសារ ដោយឱ្យពួកគេលេងម្ដង៥នាក់ ដូច្នេះត្រូវត្រៀមសម្ភារ៥ឈុតដែរ។ 5. ឱ្យពួកគេពាក់រូបសមាជិកគ្រួសារ ឱ្យបានគ្រប់ៗគ្នា។ 6. ឱ្យពួកគេឡើងទៅឈរនៅមុខក្ដារខៀន។ 7. គ្រូស្រែកពាក្យថា ឱពុក […]

បទចម្រៀង មែកធាងគ្រួសារ

បទចម្រៀង មែកធាងគ្រួសារ / Family Finger Song ១. ខ្ញុំគឺជាកូនច្បង នៅក្នុងផ្ទះខ្ញុំមានម៉ាក់មានប៉ា (២ដង)ហើយមានលោកយាយ លោកតា ហើយនឹងបងប្អូន នៃវង្សត្រកូល។ ២. នៅមានពូមីងខ្ញុំទៀត ហើយនឹងអ៊ំប្រុស និងអ៊ំស្រី (២ដង)ហើយមានទាំងសាច់ថ្លៃ គ្រាន់លើកខ្លីៗ នៅមានច្រើនទៀត។ ៣. ផៅពង្សត្រកូល យើងមាន មានច្រើនសន្ដាន (២ដង)ចូរយើងគ្រប់ប្រាណ ទាំងប្រុសទាំងស្រី ត្រូវដឹងឱ្យច្បាស់នេះគឺជាទម្លាប់ពីបុរាណ។

បទចម្រៀង ព្រះអាទិត្យរះហើយ

ប្រភេទសកម្មភាព ,
ប្រធានបទតាមខែ

បទចម្រៀង ព្រះអាទិត្យរះហើយ ១. ព្រះអាទិត្យរះហើយ នាំគ្នាលើកដៃ (កឹកឺកាកឺក)ព្រះអាទិត្យរះហើយ នាំគ្នាលើកដៃយកពន្លឺថ្ងៃ រាងកាយមាំមួនអើអឺអើងអើយ (២ដង) ២. ពត់ខ្លួនទៅមុខ ពត់ខ្លួនទៅក្រោយ (កឹកឺកាកឺក)ពត់ខ្លួនទៅមុខ ពត់ខ្លួនទៅក្រោយខ្យល់បក់មកហើយ នាំគ្នារេរាំអើអឺអើងអើយ (២ដង) ៣. ហាត់ប្រាណរាល់ព្រឹក រាងកាយមាំល្អ (កឹកឺកាកឺក)ហាត់ប្រាណរាល់ព្រឹក រាងកាយមាំល្អសុខភាពបវរ ប្រាជ្ញាភ្លឺថ្លាអើអឺអើងអើយ (២ដង)

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you

ល្បែងវដ្តនៃទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី រយៈពេល ៖៣០នាទីឧបករណ៍ ៖  សន្លឹកសិច្ចការ (B3-PW-4_ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ 

បទចម្រៀង រថភ្លើង

ប្រភេទសកម្មភាព

បទចម្រៀង រថភ្លើង រថភ្លើងកូនក្មេងបរទៅបរសំដៅទៅសាលារៀនមកមិត្តអើយ ប្រញាប់រួសរាន់មកឱ្យទាន់រថភ្លើងចេញហើយទីន ទីន ទីន ឈុក ឈុក ឈុកទីន ទីន ទីន ឈុក ឈុក ឈុក

បទចម្រៀង គោមួយ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចំរៀង គោមួយ (A Cow) គោមួយព្រួយចិន្តា ដើរឯការកអាហារឆី ស្រាប់តែទៅជួបស្មៅខ្ចី អរពេកក្រៃឆីជាអាហារ​ (២ដង) ។

បទចម្រៀង ងូតទឹកសម្អាតកាយា

បទចម្រៀង    ងូតទឹកសម្អាតកាយា ងូតទឹកសម្អាតកាយា       ហើយកុំភ្លេចណា ដុះនឹងសាប៊ូកក់សក់ក៏នឹងសាប៊ូ       លាងមុខក៏នឹងសាប៊ូ។លាងមុខ       លាងមុខ       លាងមុខដុសខ្លួន       ដុសខ្លួន        ដុសខ្លួនដុសដៃ       ដុសដៃ       ដុសដៃដុសជើង       ដុសជើង       ដុសជើងហើយកុំ       ភ្លេច       ដុសធ្មេញឥឡូវអ្នកគ្មានមេរោគ។

តម្រៀបកែវជ័រជាក្រុម

ល្បែង៖ តម្រៀបកែវជ័រជាក្រុម  កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញត្តិស្ដីពីរង្វាស់រង្វាល់៖ រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  កែវជ័រដែកលមានសភាពរឹងបន្តិច រឹងខ្លាំងកាន់តែល្អ ខ្សែអ្វីក៏បានដែរ ដែលមានទំហំតូចល្មម និងកៅស៊ូកង និងអ្វីក៏បានដែរឱ្យតែមានសភាពយឺតៗ។  គោលបំណង៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  (បុរេគណិត): ប្រាប់បានពីបញ្ញតិ្តខ្ពស់ និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាននិងមិនមាន ពេញនិងកន្លះ…។  ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។  សេចក្ដីណែនាំ៖  ១. ប្រាប់ក្មេងថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានចំណងជើងថា ល្បែង […]

ល្បែងបាល់បោះស្លាបព្រា!

កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។  សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  ក្រដាសកេះ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ឬកូនបាល់ជ័រ ស្លាបព្រាជ័រ  កែវជ័រឬដបទឹកសិទ្ធ  កាវ ឬកាវទាន កន្រ្តៃ ទុយោរ ចង្កឹះ ។  គោលបំណង៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម)៖ ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  ត្រៀម៖ ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។  សេចក្ដីណែនាំ៖  ១. ប្រាប់កុមារថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលមានឈ្មោះថា ល្បែងបាល់បោះស្លាបព្រា។  ២. បង្ហាញកុមារពីសម្ភារ ដែលសម្រាប់លេងល្បែងសកម្មភាពនេះជាមុនសិន។ ប្រាប់ថា នេះគឺជាសម្ភារដែលយកមកលេងល្បែងនេះ កូនៗចង់ធ្វើវាដែរឬទេ? កូនៗស្គាល់ល្បែងនេះដែរឬទេ? ធ្លាប់លេងវាពីមុនមកដែរឬទេ?  […]

ល្បែងផ្លុំកូនបាល់

កម្មវិធីសិក្សា៖  ចិត្តចលភាព៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖  រយៈពេល៖ ៣០ នាទី  ឧបករណ៍៖  ក្រដាសកេះ កាវ កន្រ្តៃ ក្រដាសជូតមាត់ប្រភេទណាក៏បានដែរ ទុយោរមួយចំនួន។  គោលបំណង៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។  (សិក្សាសង្គម) ប្រាប់បានពីការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… និងបង្កើតរួបភាពផ្សេងៗ។  ត្រៀម៖ធ្វើសម្ភារ១ឬ២ឈុតសម្រាប់បង្ហាញកុមារមុនពេលដែលត្រូវលេងល្បែងសកម្មភាពមួយនេះ។ សេចក្ដីណែនាំ៖  ១. ប្រាប់កុមារថា ថ្ងៃនេះពួកយើងនឹងលេងល្បែងសកម្មភាពមួយដែលឈ្មោះថា ល្បែងផ្លុំកូនបាល់។  ២. សូរក្មេងៗថា ធ្លាប់លេងបាល់ដែរឬទេ? លេងនៅណា? លេងជាមួយអ្នកណា?  ៣. ត្រៀមសម្ភារដែលត្រូវលេងក្នុងល្បែងសកម្មភាពមួយនេះឱ្យបានរួចរាល់ ១ ឬ២ឈុត ទៅតាមចំនួនកុមារដែលមានក្នុងថ្នាក់របស់អ្នក។ បង្រៀនកុមារឱ្យចេះធ្វើសម្ភារសម្រាប់លេងល្បែងនេះជាមុនសិន ដូចគ្នា ធ្វើបង្គោលទី និងកូនបាល់…  […]

កាត់ក្រដាស់និងបិទរូបឥន្ទធនូ

សកម្មភាព ៖ កាត់ក្រដាស់និងបិទរូបឥន្ទធនូ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(គណិតវិទ្យា) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌ផ្សេងៗគ្នា ឬគម្របដបទឹក។ ការរៀបចំ ៖ កាត់ក្រដាសពណ៌ទៅជារាងតូចៗ ឬប្រមូលគម្របដបដែលមានពណ៌ផ្សេងៗគ្នា ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ សកម្មភាពនេះក៏អាចត្រូវបានប្រើជាសិល្បៈមួយ ដែលក្មេងៗត្រូវបានគេផ្តល់ក្រដាសតូចៗដើម្បីតម្រៀប បន្ទាប់មកប្រើកាវបិទលើក្រដាស ដើម្បីបង្កើតជាឥន្ទធនូ។

ការបណ្តុះគ្រាប់សណ្ដែក

បទចម្រៀង រូបរាង

បទចម្រៀង រូបរាង (Shape song)

បទចម្រៀង ហូគគី ភោគគី

ប្រភេទសកម្មភាព ,

បទចម្រៀង ហូគគី ភោគគី (Hokey Pokey Song) 1. អ្នកដាក់ដៃស្ដាំចូលក្នុង  អ្នកដកដៃស្ដាំចេញក្រៅ     អ្នកដាក់ដៃស្ដាំចូលក្នុង  ហេីយអ្នកក្រវី   ក្រវី   ក្រវី    ហេីយអ្នកធ្វេី  ហូគគី ភោគគី ហេីយបង្វិលខ្លួនអ្នក ជុំវិញ     នោះហេីយជាអ្វីដែលយេីងធ្វេី។ 2.  អ្នកដាក់ដៃឆ្វេងចូលក្នុង  អ្នកដកដៃឆ្វេងចេញក្រៅ      អ្នកដាក់ដៃឆ្វេងចូលក្នុង  ហេីយអ្នកក្រវី   ក្រវី   ក្រវី     ហេីយអ្នកធ្វេី  ហូគគី ភោគគី ហេីយបង្វិលខ្លួនអ្នក ជុំវិញ      នោះហេីយជាអ្វីដែលយេីងធ្វេី។ 3.  អ្នកដាក់ជេីងស្ដាំចូលក្នុង  អ្នកដកជេីងស្ដាំចេញក្រៅ      អ្នកដាក់ជេីងស្ដាំចូលក្នុង  ហេីយអ្នកក្រវី   ក្រវី   ក្រវី     ហេីយអ្នកធ្វេី  ហូគគី ភោគគី ហេីយបង្វិលខ្លួនអ្នក ជុំវិញ      នោះហេីយជាអ្វីដែលយេីងធ្វេី។ 4. អ្នកដាក់ជេីងឆ្វេងចូលក្នុង  អ្នកដកជេីងឆ្វេងចេញក្រៅ […]

បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា

ប្រភេទសកម្មភាព

បទចម្រៀង ខ្ញុំចូលចិត្តលេងកីឡា / I-Like-Sport-Song ១. ខ្ញុំចេញសេវា សេវា សេវា ពេលខ្ញុំកំពុងលេង (x3)    លេង​កីឡា​វាយ​កូន​បាល់​នៅក្នុង កីឡាស៊ីហ្គេម។ ២. ខ្ញុំចូលចិត្តទាត់ ទាត់ ទាត់ ពេលខ្ញុំកំពុងលេង (x3)    លេង​កីឡាបាល់​ទាត់​នៅក្នុង កីឡាស៊ីហ្គេម។ ៣. ខ្ញុំចូលចិត្តដក់ ដក់ ដក់ ពេលខ្ញុំកំពុងលេង (x3)    លេងកីឡាបាល់ទះនៅក្នុង កីឡាស៊ីហ្គេម។ ៤. ខ្ញុំចូលចិត្តត្រេះ ត្រេះ ត្រេះ ពេលខ្ញុំកំពុងលេង (x3)    លេងកីឡាបាល់បោះនៅក្នុង កីឡាស៊ីហ្គេម។ ៥. ខ្ញុំចូលចិត្តវាយ វាយ វាយ ពេលខ្ញុំកំពុងលេង (x3)    លេង​កីឡាវាយប៉េងប៉ុងនៅក្នុង កីឡាស៊ីហ្គេម។

ហេតុអ្វីបានជាបាល់លោត?

សកម្មភាព ៖ ហេតុអ្វីបានជាបាល់លោត? ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងការសម្របសម្រួល នៃចលានាសាច់ដុំធំ និងតូច។ វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត។  បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។  គោលបំណង ៖ ចិត្តចលភាព៖ ប្រាប់ពីរបៀបដើរ រត់ លូន លោត ចុះនិងឡើង បោះ តោង ឡើង គប់  បង្វិលខ្លួន រុញ និងច្រាន ទៅតាមគោលដៅបានចម្ងាយដែលបានកំណត់។ វិទ្យាសាស្រ្ត៖ ប្រាប់បានពីការពិសោធន៍និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេង ដូចជា៖ លិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។  ​​បុរេគណិត៖ ប្រាប់បានពីបញ្ញត្តិ ខ្ពស់និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាន និងមិនមាន និងពេញនិងកន្លះ។  ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។  […]

ល្បែងវិញ្ញាណពិសេស

ល្បែង វិញ្ញាណពិសេស  វិទ្យសាស្រ្ត (ការរស់នៅប្រចាំថ្ងៃ) ៖ លក្ខណៈរូបធាតុ​ ៖ អំពីរាងកាយផ្ទាល់ខ្លួន   គោលបំណង ៖វិទ្យសាស្រ្ត ៖ញែកបានពីភាពខុសគ្នារវាងវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញាតិ្ត៖ រឹង ទន់ គ្រើម រលោង សើមស្ងួត និងត្រជាក់ និងក្ដៅជាដើម…។ ​​ ៖បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។ កម្រិត ៖ ទាប មធ្យម និងខ្ពស់  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការមាន២ប្រភេទ។ ប្រភេទទី១សន្លឹកកិច្ចការមួយមានបាតដៃ៦ ដែលអាចបោះពុម្ភបានជាទំហំ A3 ឬA4 ក៏បាន និងប្រភេទទី២ សន្លឹកកិច្ចការមួយមានបាតដៃតែមួយដែលមានម្រាមដៃធំជាទំហំ A4។  ៖ សម្ភារមាន កាវស្អិត ស្កុត  វត្ថុដែលមានសភាពគ្រើម រលោង រឹង ទន់ អង្កាញ់  សម្ភារទាំងនេះគឺល្មមសម្រាប់ប្រើជាមួយសន្លឹកកិច្ចការ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ […]

ល្បែងវិទ្យុទំនាក់ទំនង

ល្បែងវិទ្យុទំនាក់ទំនង  វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត ៖អំពីរាងកាយផ្ទាល់ខ្លួន គោលបំណង ៖វិទ្យាសាស្ត្រ ៖​ ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក​ វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។ ៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កែវជ័រ ឬ​ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។ សេក្ដីណែនាំ៖ 

ល្បែងទស្សទាយសម្ភារធ្វើពីអ្វី?

ល្បែង ទស្សទាយសម្ភារធ្វើពីអ្វី? វិទ្យាសាស្ត្រ  (ការរស់នៅប្រចាំថ្ងៃ) ៖ ការស្វែងយល់ដោយសង្កេត  ភាសាខ្មែរ    (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទ ឃ្លា និងល្បះ  គោលបំណង ៖ វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងៗ ក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងជ្រាបទឹក វត្ថុរលាយ និងមិនរលាយ ការលាយពណ៌ បណ្ដះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។  ភាសាខ្មែរ ៖ ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន និងនិយាយជាឃ្លា ល្បះឱ្យបានច្បាស់ពីប្រធានបទអ្វីមួយដោយមិនចាកប្រធាន។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារមួយចំនួនដែលធ្វើពីថ្ម ឈើ ជ័រប្លាសស្ទីកជាដើម…  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ ដាក់សម្ភារទាំងនោះនៅក្នុងប្រអប់មួយ រៀបសម្ភារទាំងនោះឱ្យបានរួចរាល់  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ការប្រែប្រួល៖ ល្បែងនេះអាចលេងដោយប្រើសម្ភារផ្សេងៗបាន ដូចជា ផ្លែឈើ បន្លែ ឬសម្ភារផ្សេងៗទៀត។ល្បែងនេះអ្នកអាចលេងត្រឹមតែសួរក្មេងៗថាសម្ភារទាំងនោះឈ្មោះអ្វី? ក៏បានដែរដោយគ្រាន់តែធ្វើការស្ទាបតែប៉ុណ្ណោះ។

ល្បែងប្រកួតសាងសង់ជាមួយគម្របដប

ល្បែង ប្រកួតសាងសង់ជាមួយគម្របដប សិក្សាសង្គម (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបងបង្កើតរូបភាព ភាសាខ្មែរ (ការស្ដាប់)៖ ស្ដាប់គេនិយាយ និងមានសមត្ថភាពស្ដាប់ដោយធ្វើតាមការណែនាំងាយៗ។ គោលបំណង សិក្សាសង្គម ៖ រហ័សរហួនឈ្លាសវៃ និងបុិនប្រសប់ក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ឱ្យមានសោភ័ណ។  ភាសាខ្មែរ ៖ ប្រាប់បានពីសូរសម្លេងផ្សេងៗនៅក្ន្នុងបរិស្ថាន។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គម្របដបមួយចំនួន កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមគម្របដប២ឈុតសម្រាប់ក្រុមនីមួយៗ ដែលមួយឈុតមាន ១៥  ឬ ២០ គម្របដប  សេក្ដីណែនាំ៖ 

ល្បែងប្រើមាត់គូររូប

សកម្មភាព ៖ ល្បែងប្រើមាត់គូររូប សិក្សាសង្គម៖ (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព   គោលបំណង ៖ សិក្សាសង្គម ៖ រោយ ដេរ ត្បាញ គូរ ផាត់ពណ៌ ហែក កាត់ បិត បត់ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញេពីអ្វីដែលគេបានបង្កើត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសស និងខ្មៅដៃពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ត្រៀមខ្មៅដៃ និងខ្មៅដៃពណ៌ឱ្យបានរួចរាល់ និងសម្អាតវាឱ្យបានស្អាតដែរ និងក្រដាសសឱ្យបានគ្រប់គ្រាន់។ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។)

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ

ល្បែងទស្សន៍ទាយកាយវិការតាមប្រធានបទ កម្មវិធីសិក្សា៖ចិត្តចលភាពបំណិនចលករធំ(ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ) វិទ្យាសាស្រ្ត៖ អាហាររូបត្ថម្ភ​ (ចំណោះដឹងមូលដ្ឋានអំពីអាហារ និងអាហាររូបត្ថម្ភ៖ ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងអាហារបីក្រុម) ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេតប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាប ឫលើសពីនេះទៀត) (លក្ខណៈមេឃ និងអកាសធាតុ)ប្រតិបត្តិដោយសុវត្តិភាព (ការយល់ដឹងពីការប្រតិបត្តិខ្លួនដើម្បីសុវត្ថិភាព)អនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម៖ការយល់ដឹងពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួនប្រាប់បានពីអារម្មណ៌ និងមូលហេតុដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ត្រេកអរ ភ័យខ្លាចនៅពេលដែលជួបនូងព្រឹត្តិការណ៍ណាមួយ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ប្រាប់បានពីវិធីដើរ លូន រត់ លោត វា ចុះ ឡើង បោះ តោងឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់)។ (វិទ្យាសាស្រ្ត) ចូលចិត្តញុំាបន្លែ ផ្លែឈើ និងអារហារសំបូរជីវជាតិសហការស្តាប់យោបល់ និងឯកភាព គំនិត ដើម្បីសម្រេចការងាជាក្រុម។ ប្រយ័ត្ន និងការពារខ្លួននៅពេលមានបាតុភូតធម្មជាតិ។ចៀសវាងសកម្មភាពមួយចំនួនដែលនាំឱ្យមានគ្រោះថ្នាក់ ការលេងតាមចិញ្ចើមថ្នល់។ទម្លាប់ល្អក្នុងការធ្វើអនាម័យខ្លួនឯងជាប្រចាំដោយការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ (សិក្សាសង្គម) ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយក្តីស្រលាញ់ជាមួយមនុស្សនៅជុំវិញខ្លួន។ រយៈពេល ៖ ៣០ […]

បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា

បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា / We Can Just Differently Song ១. ខ្ញុំពិការភ្នែក តែខ្ញុំអាចអានបាន    សៀវភៅអក្សរស្ទាប ជាអ្វីដែលខ្ញុំត្រូវការ    ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា    ម្រាមដៃរបស់ខ្ញុំ អានសៀវភៅឱ្យខ្ញុំ។ ២. ខ្ញុំគ្មានដៃទេ តែខ្ញុំអាចគូរបាន    វាពិតជាមិនមែន គូរដោយដៃទេ    ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា    មាត់របស់ខ្ញុំ កាន់ប៊ិចឱ្យខ្ញុំ។ ៣. ខ្ញុំមិនអាចដើរបានទេ តែខ្ញុំអាចលេងបាន​​    ខ្ញុំត្រូវអង្គុយនៅលើ រទេះរុញរបស់ខ្ញុំ    ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា    កង់របស់រទេះខ្ញុំ វិលទៅមុខឱ្យខ្ញុំ ៤. ត្រចៀកខ្ញុំថ្លង់ តែខ្ញុំអាចស្តាប់បាន    ខ្ញុំប្រើភ្នែករបស់ខ្ញុំ មិនមែនត្រចៀកទេ    ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា    អ្នកអាចធ្វើវាបានល្អ បើអ្នកព្រមទទួលស្គាល់ការពិត

បទចម្រៀង ហេតុអ្វីលាងដៃ

បទចម្រៀង ហេតុអ្វីលាងដៃ ១.   ពេលលេងរួចហើយ យើងត្រូវធ្វើអ្វី ? គឺត្រូវលាងដៃនឹង​​ផេះ ឬ សាប៊ូ         ហើយដុសឲ្យយូរ ត្រូវលាងឲ្យបានស្អាត​   ២.   ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ មុនពេលញ៉ាំអាហារ​ ឬ ចំណី        ខ្ញុំលាងសម្អាត ដៃរបស់ខ្ញុំ កុំឲ្យមេរោគចូលក្នុងខ្លួនយើងបាន  ៣.    ពេលលាងសម្អាតត្រូវដុសឲ្យសព្វល្អ​​​​​​​​​​​​​​​​​​  កុំលាងទឹកករករនាំប្រឡាក់ដៃ          ត្រូវលាងទឹកស្អាតទើបយើងមិនភ័យ  ត្រូវមានអនាម័យទើបសុខភាពល្អ   ៤.    បើ លាងរួចហើយ តោះមកមិត្តអើយ មកមើលរឿងទាំងអស់គ្នា              កុំនៅកន្តើយ មកមើលរឿង ទាំងអស់គ្នា  

ផលប្រយោជន៏របស់ស្បែកជើង

ប្រភេទសកម្មភាព

សាលាមត្តេយ្យ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

កំពូលប្រាសាទ

ប្រភេទសកម្មភាព

រាំលេងក្រោមខែភ្លឺថ្លា

ប្រភេទសកម្មភាព

យើងរាប់ចំនួន ១ ២

បទចម្រៀង តើអ្នកចង់ធ្វើការងារអ្វី? (ណែនាំការរាំ)

បទចម្រៀង តើអ្នកចង់ធ្វើការងារអ្វី? 1, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកនិពន្ធ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកនិពន្ធ អ្នកនិពន្ធ ។ 2, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា ជាងថត ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា ជាងថត ជាជាងថត ។ 3, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា ជាងគំនូរ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា ជាងគំនូ ជាងគំនូរ ។ 4, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកជំនួញ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកជំនួញ អ្នកជំនួញ។ 5, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកចម្រៀង ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា​​​​ អ្នកចម្រៀង អ្នកចម្រៀង។

ដើរត្រូវប្រកាន់ស្តាំជានិច្ច

ប្រភេទសកម្មភាព

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_c

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_b

ចំណីធ្វើឱ្យធ្មេញរឹងមាំ និងចំណីធ្វើឱ្យខូចធ្មេញ_a

បទចម្រៀង ពូកម្មករ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង គេងពីព្រលប់ក្រោកពីព្រលឹម

បទចម្រៀង កុមារគំរូ (ណែនាំការរាំ)

បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា     ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា     មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ     វិជ្ជាជាស្ពាន ជាយាន្តជំនិះ      ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ         អ្វីគួរមិនគួរ​ ​​​​​​គ្រូតែងតែឆ្លើយ     ទូន្មានប្រដៅ ហើយជួយបកស្រាយ      ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា​​​​ ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ     នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។

បទចម្រៀង កុមារថ្មី

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង លេខខ្មែរ ១-៣១

ប្រភេទសកម្មភាព

បទចម្រៀង លេខខ្មែរ ១-២០

ប្រភេទសកម្មភាព

បទចម្រៀង លេខខ្មែរ ១-១០

ប្រភេទសកម្មភាព

បទចម្រៀង ក្រចកត្រូវកាត់អោយខ្លី

បទចម្រៀង កូនមាន់តឿ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង គោមួយ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចំរៀង គោមួយ (A Cow) គោមួយព្រួយចិន្តា ដើរឯការកអាហារឆី ស្រាប់តែទៅជួបស្មៅខ្ចី អរពេកក្រៃឆីជាអាហារ​ (២ដង) ។

ល្បែងឡូតូសត្វពាហនៈ

សកម្មភាព ៖ ល្បែងឡូតូសត្វពាហនៈ វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត)   ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជាសូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ រៀបចំកាតុងឡូតូរូបសត្វពាហនៈ (សខ្មៅ / ពណ៌) កាតរូបសត្វពាហនៈចំនួន ៦ប្រភេទកាត់រួចដាក់ក្នុង កាបូប ឬ ធុងជ័រ។  គម្របដប ឬ ដុំតូចៗសម្រាប់សម្គាល់ចំនួននៅលើកាតុងឡូតូរូបសត្វពាហនៈ។ ការរៀបចំ ៖ រៀបចំអង្គុយជាក្រុម ចែកឧបករណ៍ ជ្រើសក្មេងម្នាក់ធ្វើជាមេ។ […]

ល្បែងស្វែងរកមិត្តលេងជាមួយគ្នា

សកម្មភាព ៖ ល្បែងស្វែងរកមិត្តលេងជាមួយគ្នា ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល)ចម្រៀង និងតន្ត្រី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធន៍ពីតន្រ្តី) គោលបំណង ៖ (ចិត្តចលភាព) ៖ ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(សិក្សាសង្គម) ៖ប្រាប់ពីបទចម្រៀងដែលបានឮ និងរបៀបធ្វើកាយវិការតាមប្រាប់បានពីរបៀបទះដៃ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។ច្រៀងចម្រៀង និងធ្វើកាយវិការតាមខ្លឹមសារបទចម្រៀងបានមួយបទ ឬលើសពីនេះស្រលាញ់ និងចូលចិត្តបទចម្រៀង ។ប្រាប់បានពីលក្ខណៈសម្បត្តិរបស់មិត្តភក្តិដែលលេងជាមួយប្រាប់បានពីសម្ថភាពដែលខ្លួនស្រលាញ់ដែលចិត្ត។លេងជាមួយកុមារដ៏ទៃទៀតដោយមិនប្រកាន់ពូជន៍សាសន៍ ពណ៌សម្បុររូបរាង ពិការអ្នកមាន អ្នកក្រ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០នាទី  ឧបករណ៍ ៖ ចាក់បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ឬ ច្រៀងផ្ទាល់មាត់ក៏បាន។ ការរៀបចំ ៖ បង្រៀនក្មេងៗច្រៀងជាមុនសិន រៀបចំឱ្យក្មេងៗកាន់ដៃជារង្វង់ សេក្ដីណែនាំ៖  ♪ បទចម្រៀង “ល្បែងស្វែងរកមិត្តលេងជាមួយគ្នា” ក្នុង និងក្រៅ […]

ល្បែងតើអ្នកណាខកខានតម្រង់ជួរ?

សកម្មភាព ៖ ល្បែងតើអ្នកណាខកខានតម្រង់ជួរ?  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច​ និងសាច់ដុំធំ)។សិក្សាសង្គមបំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)។ គោលបំណង ៖           (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន បម្រុងប្រយ័ត្ន និងសប្បាយរីករាយ។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីឈ្មោះមនុស្សជុំវិញ និងអាសយដ្ឋានរបស់ខ្លួនឱ្យជួយនៅពេលមានបញ្ហារាប់ឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា។មានទម្លាប់ជួយការងារស្រាលៗទៅតាមកម្លាំង។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ រកកន្លែងងាយស្រួលតម្រង់ជួរ សេក្ដីណែនាំ៖  ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ​/អ្នកគ្រូនឹងលេងល្បែងតើនរណាខកខានតម្រង់ជួរ?  សួរក្មេងៗពីសំណួរមួយចំនួនដូចជា៖  តើកូនៗស្គាល់មិត្តរួមថ្នាក់ដែរឬទេ? (ដូចជា ឈ្មោះ មុខមាត់ ជាដើម…។)  តើថ្ងៃនេះនរណាគេខ្លះអវត្តមាន? – ចាស/បាទ ….. តើកូនៗធ្លាប់ធ្វើការងារជាក្រុមដែរឬទេ? – ចាស/បាទ […]

ល្បែងថ្ងៃចូលរៀនដំបូង

សកម្មភាព ៖  ល្បែងថ្ងៃចូលរៀនដំបូង សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)​ (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួបព្រឹត្តិការណ៍ណាមួយ។បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅជុំវិញ។ ​ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស និងខ្មៅដៃពណ៌  ការរៀបចំ ៖ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ   […]

ល្បែងស្គាល់គ្នា

សកម្មភាព ៖  ល្បែងស្គាល់គ្នា ចិត្តចលភាពបំណិនចលកតូច(ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កមបំណិនទំនាក់ទំនង(អត្តសញ្ញាណរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងសាច់។ប្រាប់បានពីរសជាតិបន្លែផ្លែឈើ។មានចំណូលចិត្តហូបបន្លែ ផ្លែឈើ និងសាចដែលមានប្រយោជន៍ចំពោះសុខភាពចូលរួមដាំ និងថែរក្សាដំណាំបន្លែ ផ្លែឈើ។ប្រាប់បានពីឈ្មោះសត្វឱ្យបានពីប្រភេទ ឬ លើសពីនេះស្រលាញ់ ចូលចិត្តចិញ្ចឹម និងថែរក្សាសត្វ។ក្លាហានមិនតក់ស្លុតក្នុងការប្រាប់ឈ្មោះប៉ាម៉ាក់ ឬ អ្នកនៅក្នុងផ្ទះជាមួយ ឬ អ្នកស្គាល់នៅពេលវង្វេងផ្លូវ។ប្រាប់បានពីឈ្មោះប៉ាម៉ាក់ ឬអ្នកនៅក្នុងផ្ទះជាមួយ ឬអ្នកស្គាល់នៅពេលវង្វេងផ្លូវ។(សិក្សាសង្កម) ប្រាប់ពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន។ជឿរជាក់ក្នុងការណែនាំខ្លួន ចំនួន សមាជិកក្នុងគ្រួសារដល់អ្នកដ៏ទៃ និងជាកូនទីប៉ុន្មាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ត្រៀមសំណួរមុននឹងលេងប្រសិនបើអ្នកចង់បានប្រធានបទផ្សេង។ ការរៀបចំ ៖ ចែកក្មេងជា ២ក្រុម ជ្រើសរើសទីតាំងលេងតាមស្ថានភាព។ សេក្ដីណែនាំ៖  ប្រាប់ក្មេងៗថា​ ថ្ងៃនេះលោកគ្រូ/ អ្នកគ្រូនឹងលេងល្បែងស្គាល់គ្នា ជាមួយកូនៗទាំងអស់គ្នា។ ប្រាប់ថា តែមុននឹងលេងលោកគ្រូ/ អ្នកគ្រូមានសំណួរខ្លះចង់សួរកូនៗ។(ប្រសិនបើអ្នកជ្រើសប្រធានបទមួយណា […]

ល្បែងតម្បាញ

សកម្មភាព ៖  ល្បែងតម្បាញ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការលើកតម្កើនវប្បធម៌សង្គម (ការលើកតម្កើនវប្បធម៌របស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹងអំពីការឆ្លាស់វត្ថុ តាមចង្វាក់ និងការគូរគំនូរ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (សិក្សាសង្កម)​ ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ  ដូចជាភ្ជុំបិណ្ឌ បុណ្បចូលឆ្នាំប្រពៃណីខ្មែរប្រាប់បានពីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដូចជាក្រមា ហូល  ផាមួង អាវប៉ាក់ជាដើម។ ប្រាប់បានពីរបៀបដោតអង្កាំ ឬ វត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាសពណ៌តាមរូបគំរូ និងគូសគំនូសផ្សេងៗជាដើម។  សប្បាយរីករាយ  និងចូលចិត្តធ្វើសកម្មភាពដោយងាយៗខ្លួនឯង។កម្រិតសិក្សា ៖ ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ អំបោះ ក្រដាសកេះ ម្ជុលជ័រ ឬ ដង្គៀបខ្មៅ និងខ្សែលីឡុងសម្រាប់ធ្វើជាកីតម្បាញ។  ការរៀបចំ ៖ ត្រូវរៀបចំជាកីតម្បាញជាមុនសិនទុកបង្ហាញក្មេងៗ។ […]

ល្បែងផ្គុំមុខ_a

ល្បែងពិពណ៌នា

សកម្មភាព ៖  ល្បែងពិពណ៌នា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)ភាសាខ្មែរការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន និងសប្បាយរីករាយ។ធ្វើចលនាម្រាមដៃដោយទប់ លំនឹងតាមទម្រង់ផ្សេងៗនៃ សកម្មភាពណាមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ។បង្ហាញពីមុខងាររាងកាយមនុស្ស ភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់ញុំា ឬ និយាយ។ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយ។(ភាសាខ្មែរ) ប្រាប់បានពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបប្រទះតាមលំដាប់លំដោយនៃសាច់រឿង។រៀបរាប់ពីព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយសាច់រឿងទៅមិត្តភក្តិ ឬ មនុស្សធំ។ សួសំណួរ និងទទួលបានព័ត៌មានត្រឡប់ពីអ្នកដ៏ទៃ។សប្បាយរីករាយក្នុងការសន្ទនាតាមការណែនាំ។ឥរិយាបទសមរម្យ រង់ចាំវេននិយាយ និងចូលរួមក្នុងការសន្ទនា។ កម្រិតសិក្សា […]

ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ

សកម្មភាព ៖  ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖  បំរែបំរួលលោកគ្រូ អ្នកគ្រូអាចស្វែងរកសម្លេងពិតប្រាកដមកចាក់ឱ្យក្មេងៗស្តាប់តាមយូធ្យូបក៏បាន។

បទចម្រៀង កុមារគំរូ

បទចម្រៀង កុមារគំរូ / Being Good Song ១. កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលា     ចូលរៀនដំបូង យំនឹកម៉ាក់ប៉ា     មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ ២. នៅក្នុងសាលា ត្រូវខំសិក្សា ក្រេបយកចំណេះ     វិជ្ជាជាស្ពាន ជាយាន្តជំនិះ      ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ៣. ពេលឆ្ងល់ខ្ញុំសួរ         អ្វីគួរមិនគួរ​ ​​​​​​គ្រូតែងតែឆ្លើយ     ទូន្មានប្រដៅ ហើយជួយបកស្រាយ      ជាហេតុធ្វើឲ្យ ខ្ញុំចង់សិក្សា​​​​ ។ ៤. ពេលដល់ម៉ោងទៅផ្ទះ យើងត្រូវសំពះជម្រាបលាគ្រូ     នេះហើយគឺជាកុមរគំរូ ចេះគោរពគ្រូគោរពចាស់ទុំ ។

ពោល កុមារគំរូ

ពោល កុមារគំរូ / Being Good Story Song មករា និងរតនា ​ពេលទៅសាលាតែងតែជិះកង់រៀនលេខ រៀនអក្សរផ្ចង់ ពេលសរសេរត្រូវតម្រង់ ហើយរចនា ។ ឯគ្រូសុខវិញ គឺជាគោព្រៃ ជាគ្រូមត្តេយ្យនៅឯសាលា គាត់គឺជាគ្រូ ដែលឧស្សាហ៍ គ្រប់មុខវិជ្ជា គាត់ចេះទាំងអស់ ។ កាលខ្ញុំនៅតូច ជាសិស្សកំហូច រៀនខ្លាចសាលាចូលរៀនដំបូង យំនឹកម៉ាក់ប៉ា មិនដឹងម៉ោងណា គ្រូឱ្យទៅផ្ទះ ។ អូ !!! ប្អូនដល់ម៉ោងចូលរៀនហើយ​​​ បងរតនា !ចាស !!! ប្អូនទៅចុះ លាហើយ !បាទ !!! ជម្រាបលា បងរតនា​ ! នៅក្នុងសាលា ត្រូវខំសិក្សា ​ ក្រេបយកចំណេះវិជ្ជាជាស្ពាន ជាយានជំនិះ ជួយឱ្យយើងឈ្នះ ផុតទុក្ខវេទនា ។ ពេលឆ្ងល់ខ្ញុំសួរ អ្វីគួរមិនគួរ គ្រូតែងតែឆ្លើយទូន្មានប្រដៅ ហើយជួយបកស្រាយ ជាហេតុធ្វើឱ្យ […]

ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព

សិក្សាសង្គមគំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)      បុរេគណិតបរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)   គោលបំណង ៖     (សិក្សាសង្គម)   ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ                        រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។(បុរេគណិត)      ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។(ភាសាខ្មែរ)        ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។                        ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ […]

បទចម្រៀង ក្រចកត្រូវកាត់អោយខ្លី

បទចម្រៀង កូនមាន់តឿ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

ល្បែងច្រវ៉ៃក់ក្រដាស

សកម្មភាព ៖ ល្បែង ក្រដាសច្រវ៉ាក់  សិក្សាសង្គមគំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បះតាមរយៈការបង្កើតរូបភាព) គោលបំណង ៖      (សិក្សាសង្គម)  ប្រាប់បានពីរបៀបគូរហែករូបងាយៗតាមស្នាមចុច និងផាត់រូបភាពផ្សេងៗ និងបង្ហាញសកម្មភាពផ្សេងទៀតដែលបានបង្កើតស្នាដៃ។]បង្ហាញពីរបៀបនៃការគូរ ផាត់ ហែក កាត់ ឬការផលិតឱ្យមានសោភ័ណភាព                       កម្រិតសិក្សា ៖ ទាប មធ្យាម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៍ច្រើនកាន់តែល្អ  កាវស្អិត កន្ត្រៃ ការរៀបចំ ៖ ត្រៀមកាវស្អិត ក្រដាសពណ៍ និងកន្ត្រៃឱ្យបានគ្រប់គ្រាន់  សេចក្ដីណែនាំ ៖ 

ល្បែងឡូតូសត្វឆ្នាំទាំង១២

សកម្មភាព         ៖ ល្បែងឡូតូសត្វឆ្នាំទាំង១២ បុរេគណិត បរិមាណ និងចំនួន (ស្គាល់ យល់លេខតាង រាប់ចំនួន និងគណនាលេខសាមញ្ញ។ភាសាខ្មែរ ប្រើពាក្យសំដីកាយវិការនិងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វនិង វត្ថុនានា)។   ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសម្លេង)។ គោលបំណង ៖ (បុរេគណិត)         ប្រាប់បានពីចមនួនលេខ និងយល់ន័យពី១ដល់១០តាមលំដាប់លំដោយ ឬលើពីនេះ។(ភាសាខ្មែរ)           ប្រាប់ពីឈ្មោះសត្វតាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។        ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។        ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង                 […]

បទចម្រៀង ខូអាឡា

1. ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ក្រញាំធំ ត្រចៀកធំ និងច្រមុះធំ ខ្ញុំជាសត្វ ខូអាឡាពណ៌ប្រផេះ។ 2. ដឹកកូនរបស់ខ្ញុំក្នុងកាបូប ដឹកកូនរបស់ខ្ញុំក្នុងកាបូប ដឹកកូនរបស់ខ្ញុំក្នុងកាបូប ខ្ញុំចាស់ហើយពណ៌ប្រផេះ។ 3. ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តឡើងដើម ប្រេងខ្យល់ ខ្ញុំចូលចិត្តញុាំស្លឹកវា។ 4. គេង ១៨ ម៉ោងក្នុងមួយថ្ងៃ គេង ១៨ ម៉ោងក្នុងមួយថ្ងៃ គេង ១៨ ម៉ោងក្នុងមួយថ្ងៃ នឹងភ្ញាក់នៅ ពេលយប់។

ល្បែងទុយោមេរោគ

សកម្មភាព ៖ ល្បែងទុយោរមេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) បុរេគណិតរូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ?”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌  ការរៀបចំ ៖ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។ បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ […]

ល្បែង មេរោគប៉ុមៗ

សកម្មភាព ៖ ល្បែងមេរោគប៉ុមៗ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ក្រដាសកេះ អំបោះធំ ក្រដាសស ខ្មៅដៃពណ៌ និងកាវស្អិត  ការរៀបចំ ៖ ទិញអំបោះធំ កាត់ប្រវែងស្មើគ្នាសម្រាប់ចងប៉ុមៗទាំងអស់គ្នា។ កាត់ក្រដាសកេះជារាងចតុកោណកែង និងធ្វើកាវស្អិត ។ សេក្ដីណែនាំ៖ 

ល្បែង ការរីករាលដាលរបស់មេរោគ

សកម្មភាព ៖ ល្បែងការរីករាលដាលរបស់មេរោគ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ម្សៅពណ៌ ឬ ទឹកពណ៌ ទឹកសម្រាប់លាងដៃ និងសាប៊ូដុំ សម្អាតសម្លៀកបំពាក់ កន្សែងស្ងួតស្អាត  ការរៀបចំ ៖ ត្រូវត្រៀមសម្ភារឱ្យបានគ្រប់ និងរួចរាល់បានល្អ។ […]

ល្បែងអារម្មណ៍

សកម្មភាព ៖ ល្បែងអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ (ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  សៀវភៅរឿង “បិសាចចម្លែកតូចៗ”។ ការរៀបចំ ៖ អានសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ឱ្យបានស្ទាត់ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។ ហើយយើងនឹងលេងល្បែងអារម្មណ៍ ដែលដកស្រង់ចេញពីរឿងនេះ។ សួរក្មេងៗ៖ […]

ល្បែងប៉ោងប៉ោងមេរោគ

សកម្មភាព ៖ ល្បែងប៉ោងប៉ោង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្តបំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  ប៉ោងប៉ោង ខ្មៅដៃ ស្នប់សម្រាប់បូមប៉ោងប៉ោង ឬប្រើមាត់ក៏បានដែរ ។ ការរៀបចំ ៖ បូមប៉ោងប៉ោងឱ្យគ្រប់ចំនួនរដែលត្រូវការលេងល្បែងនេះ សម្រាប់តាមក្រុមនីមួយៗ និងបូកចូលបន្ថែមខ្លះសម្រាប់ត្រៀមទុក នៅពេលដែលពួកគេធ្វើឱ្យបែក។ គូររូបមេរោគនៅលើប៉ោងប៉ោង។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប៉ោងប៉ោងជាមួយកូនៗទាំងអស់គ្នា។ បើកូនៗទាំងអស់គ្នាមិនបានលាងសម្អាតដៃឱ្យបានស្អាតក្រោយពីបានប៉ះពាល់របស់របរផ្សេងៗនោះទេ […]

ល្បែងអានសៀវភៅ

សកម្មភាព ៖ ល្បែងអានសៀវភៅ  ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី)។ គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង  “បិសាចចម្លែកតូចៗ”។ ឱ្យក្មេងៗឆ្លើយម្នាក់មួយពាក្យ។ -តើអ្វីដែលចូលក្នុងខ្លួនហើយធ្វើឱ្យកូនៗឈឺ? គឺមេរោគ។-តើមេរោគមាននៅកន្លែងណាខ្លះ? មាននៅកន្លែងទាំងអស់។ -តើយើងអាចមើលមេរោគដោយភ្នែកទទេបានដែរឬទេ? មិនបានទេ។ -តើយើងកំចាត់មេរោគដោយរបៀបណា? គឺត្រូវអនាម័យជានិច្ច។ -តើកូនៗត្រូវធ្វើដូចម្តេចពេលក្អក កណ្តាស់ និងហៀរសំបោរ?  យកដៃខ្ទប់មាត់ ច្រមុះ និងជូតសំបោរឱ្យបានស្អាត។ -តើយើងត្រូវមានទម្លាប់អនាម័យល្អអ្វីខ្លះ?  លាងសម្អាតដៃមុន និងពេលញុំាអាហារ ចេញពីបន្ទប់ទឹក និងសម្អាតខ្លួនប្រាណ។ ការរៀបចំ ៖ អានសៀវភៅរឿងឱ្យបានច្រើនដងមុខនឹងលេង។ […]

តើមេរោគមួយណាគឺជាខ្ញុំ?

សកម្មភាព ៖ តើមេរោគមួយណាគឺជាខ្ញុំ?  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើររឿងតាមរយៈរូបភាពដែលបានបង្ហាញ។ ប្រាប់បានពីសកម្មភាពតាមសំណាក់កាលដោយអនុវត្តតាមការណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  កាតមេរោគដែលមានពណ៌ផ្សេងៗ (B4-PG-2-B_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_B, B4-PG-3-C_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_C) ការរៀបចំ ៖ ជ្រើសរើសមេរោគមួយណាដែលអ្នកចង់ឱ្យក្មេងប្រើនៅក្នុងការលេងល្បែងចងចាំនេះ។  ឱ្យប្រាកដថាអ្នកជ្រើសរើសមួយដែលមានពណ៌ផ្សេងពីគេ។  បោះពុម្ភនិងធ្វើវាឱ្យរួចរាល់និងអាចចាប់ផ្ដើមបាន។  សេក្ដីណែនាំ៖  ការប្រែប្រួលល្បែង៖  ល្បែងនេះអាចលេងបានជាមួយនឹងការពណ៌នាពីផ្លែឈើ បន្លែ ឬក៏សម្ភារប្រើប្រាស់ផ្សេងៗបានដូចគ្នាដែរ។ 

សូនរូបមេរោគដោយដីឥដ្ឋ

សកម្មភាព ៖ សូនរូបមេរោគដោយដីឥដ្ឋ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្កម គំនូរនិងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត   ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដីឥដ្ឋ សម្ភារសម្រាប់ធ្វើភ្នែក កាវ គម្រូរដែលបានធ្វើរួច សម្រាប់បង្ហាញឱ្យក្មេងៗមើល ។ ការរៀបចំ ៖ ធ្វើដីឥដ្ឋសម្រាប់សូនរូប បោះពុម្ភរូបភ្នែក […]

ផ្លុំពណ៌មេរោគ

សកម្មភាព ៖ ល្បែងផ្លុំពណ៌មេរោគ  សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ពែងម៉្សៅពណ៌ ម្សៅពណ៌ ស្លាបព្រាតូច ទុយោរ ក្រដាស និងខ្មៅដៃ កាវ គ្រាប់ភ្នែកជ័រ ឬ កាត់ក្រដាសធ្វើជាគ្រាប់ភ្នែកហើយផាត់ពណ៌។ ការរៀបចំ ៖ លាយម្សៅពណ៌ជាមួយទឹកស្តើងៗ ដើម្បីធ្វើឱ្យប្រាកដថាផ្លុំទៅបើងចេញជារូបរាង។ ត្រូវធ្វើបង្ហាញជាឧទាហរណ៍ដើម្បីបង្ហាញដល់ក្មេងៗទាំងអស់សិន។ ប្រើប្រាស់តាមការណែនាំ និងត្រូវរៀបចំ ចែករំលែកវិធីសាស្ត្រនេះជាមួយក្មេងៗ គូរភ្នែក និងមាត់នៅចំកណ្ដាលក្រដាសឱ្យចេញជារូបមេរោគ។ ប្រើស្លាបព្រា ដើម្បីទុកដួសពណ៌ខ្លះៗ ដាក់លើក្រដាសប្រើទុយោរដើម្បីផ្លុំពណ៌ឱ្យឆ្ងាយពីមុខមេរោគលើក្រដាស […]

ល្បែងទឹកមុខកំប្លែង

សកម្មភាព ៖ ល្បែងទឹកមុខកំប្លែង  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)វិទ្យាសាស្រ្តអាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន) (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬ ឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សៀវភៅរឿង បិសាចតូចៗ  ការរៀបចំ ៖ ត្រូវសម្រេចចិត្តថាតើត្រូវសម្រេចចិត្តលេងជាក្រុមៗ ឬ ក៏ជាថ្នាក់តែម្ដង តោះទៅមើលសេចក្ដីណែនាំ ខាងក្រោមទាំងអស់គ្នា។  សេក្ដីណែនាំ៖ ការប្រែប្រួល៖ សុំឱ្យក្មេងៗនិយាយប្រាប់ពីសាច់រឿងកំប្លែងរបស់មិត្តភក្ភិ របស់ពួកគេ។ 

ល្បែងឡូតូបន្លែ

សកម្មភាព៖ ល្បែងឡូតូបន្លែ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី […]

ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ?

ប្រភេទសកម្មភាព
កម្មវិធីសិក្សា ,

កម្មភាព ៖ ហេតុអ្វីបានជាយើងប្រើសាប៊ូលាងដៃ? ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ចានក្រឡូម ដបទឹក (គ្រប់គ្រាន់សម្រាប់បំពេញតាមចានគោមនីមួយៗ) ម្ស៉ៅម្រេច សាប៊ូនៅក្នុងធុងតូចៗ និងធុងធំៗសម្រាប់ប្រមូលសាប៊ូនៅចុងក្រោយមេរៀន។ ការរៀបចំ ៖ ព្យាយាមពិសោធន៍មុនសិន ដើម្បីឱ្យច្បាស់ថាវាដំណើរការ ឬ ក៏អត់ ជាមួយនឹងម្រេចដែលអ្នកប្រើ។  សេក្ដីណែនាំ៖  […]

ទម្លាប់អនាម័យល្អ និងមិនល្អ

សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង  ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។ ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖  សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌)  និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌),​ (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។ ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។ -ស្វែងរក […]

ល្បែងទាយផ្លែឈើ ឬ បន្លែ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,
កម្មវិធីសិក្សា , ,

សកម្មភាព ៖ ល្បែងទាយផ្លែឈើ ឬ បន្លែ  វិទ្យាសាស្រ្ត អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។ ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។ ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាបមធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើសបន្លែ ផ្លែឈើណាដែលអាចបរិភោគឆៅបាន កន្សែង ឬ ក្រមាដើម្បីបិទភ្នែក  ។ ការរៀបចំ ៖ កាត់ផ្លែឈើ និងបន្លែជាចំណែកដុំតូចៗ(ទុកផ្លែឈើ និងបន្លែទាំងមូលសម្រាប់ឱ្យក្មេងៗបង្ហាញពេលទាយខុស)។  សេក្ដីណែនាំ៖  តើផ្លែឈើនេះគេហៅថាផ្លែអ្វី? បាទ/ចាស ផ្លែចេក ផ្លែម្នាស់ ផ្លែប៉ោម…..។ តើបន្លែនេះគេហៅថាអ្វី? បាទ/ចាស […]

ល្បែង អង្គុយចុះដេញមេរោគ

សកម្មភាព ៖ ល្បែង អង្គុយចុះដេញមេរោគ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត អនាម័យ (ទម្លាប់រស់នៅក្នុងគ្រួសារ និងសង្គម) គោលបំណង  ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាតខ្លូនប្រាណ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពន្យល់ពីអនាម័យមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាតខ្លូនប្រាណដល់ក្មេងៗ។ ការរៀបចំ ៖ រៀបចំកន្លែងសម្រាប់លេង ។       សេចក្ដីណែនាំ៖  សួរក្មេងៗ៖តើកូនៗស្គាល់មេរោគដែរឬទេ? បាទ/ចាស ស្គាល់     តើមេរោគមាននៅទីណាខ្លះ? […]

ពណ៌ភាសាអង់គ្លេស

សកម្មភាព ៖ ពណ៌ភាសាអង់គ្លេស សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។ គោលបំណង ៖ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។  ការរៀបចំ ៖ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។សេចក្ដីណែនាំ ៖  ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។ ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។ ក្រោយពេលច្រៀងចប់តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស​/បាទ ភាសាអង់គ្លេស អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?ចាស​/បាទ អូស្រ្តាលី។ បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។ ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។ បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ […]

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (ល្បែងសកម្មភាព)

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន (I Can Sing A Rainbow) 【ភាសាខ្មែរ】រ៉េត អ៊ែន យ៉ែឡូ អ៊ែន ភីង អ៊ែន គ្រីន(ន័យ៖ ក្រហមនិងលឿងនិងផ្កាឈូកនិងបៃតង)ភប់ភល អ៊ែន អរ៉េនស្ស អ៊ែន ប្លូ(ន័យ៖ ខៀវស្វាយនិងទឹកក្រូចនិងខៀវ)អាយ ខេន សុីង អឹ រ៉ែនបូ(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)សុីង អឹ រ៉ែនបូ (x2) ហ្វ័រ យូា(ន័យ៖ ខ្ញុំអាចច្រៀងបទឥន្ទធនូបាន សម្រាប់អ្នក) 【ភាសាអង់គ្លេស】Red and yellow and pink and greenPurple and orange and blueI can sing a rainbowSing a rainbow (x2) for you

រឿងម៉ូនីមេខាឡា និងរបាំ

សកម្មភាព ៖ រឿងម៉ូនីមេខាឡា និងរបាំ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)ការលើកតម្កើនវប្បធម៌(ការលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។ប្រាប់បានពីសកម្មភាពខ្លះៗពីប្រពៃណីជាតិ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ពូថៅក្រដាស និងត្បូងក្រដាស (ពូថៅ គឺសម្រាប់ក្មេងប្រុស និងត្បូងសម្រាប់ក្មេងស្រីៗ) ការរៀបចំ ៖ រៀនពីរឿង មើលគេរាំ ជ្រើសរើសបទចម្រៀងសម្រាប់ចាក់ឱ្យក្មេងៗរាំ។ ធ្វើពូថៅក្រដាស និងត្បូងក្រដាសឱ្យរួចរាល់សម្រាប់ក្មេងៗទាំងអស់គ្នា ម្នាក់មួយៗ។សូមមើលYouTubeទាំងនេះ(រឿង, ចម្រៀង)។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនិទានរឿងម៉ូនីមេខាឡា និងរាំ ឱ្យកូនៗស្តាប់ទាំងអស់គ្នា។ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? […]

ល្បែងអានសៀវភៅ

ល្បែងស្ដាប់ពណ៌

សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។  ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖  តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។  សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖  ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។  ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]

ល្បែងខ្សែរកឥន្ទធនូជាមួយទុយោ

សកម្មភាព ៖ ខ្សែកទុយោតាមពណ៌ឥន្ទធនូ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់បានពីរបៀបដោតអង្កាំដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ខ្សែអំបោះ ទុយោដែលមានពណ៌ផ្សេងៗគ្នាមួយចំនួនដែលជាពណ៌របស់ឥន្ទធនូ។(ប្រាកដថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងថ្នាក់)ការរៀបចំ ៖ កាត់ទុយោជាកង់ៗដែលមានប្រវែងខ្លីៗ បានហើយកាត់ខ្សែជា ៧ខ្សែដែលមានប្រវែងវែងខ្លីជាងគ្នាដែលអាចឱ្យក្មេងៗនឹងអាចព្យួរដូចជាឥន្ទធនូឡើងចុះជុំវិញករបស់ពួកគេ។សេចក្ដីណែនាំ៖  បង្ហាញក្មេងៗពីខ្សែករដែលអ្នកបានធ្វើ និងពន្យល់ក្មេងៗពីរបៀបធ្វើវា។ ឱ្យខ្សែរទាំង ៧ខ្សែ ទុយោដែលបានកាត់ជាកង់ៗខ្លីៗទាំង ៧ពណ៌ដូចគ្នាទៅក្មេងៗ។  ឱ្យក្មេងៗរៀបចំខ្សែពីខ្លីទៅវែងតាមលំដាប់ដាក់បង្ហាញ។ ចាប់ផ្ដើមដោតខ្សែរវែងមុនគេជាមួយទុយោកាត់តែមួយពណ៌សិន ប៉ុន្តែត្រូវទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចង។ បន្ទាប់មកដោតខ្សែខ្លីជាមួយទុយោកាត់តែមួយពណ៌ដែរទុកខ្សែនៅខាងចុង ដើម្បីងាយស្រួលក្នុងការចងដូចគ្នា។ ខ្សែករនីមួយៗត្រូវមានពណ៌ខុសៗគ្នា។ ដាក់ខ្សែករហ្នឹងនៅលើតុតម្រៀបតាមលំដាប់លំដោយជារាងពណ៌ឥន្ទធនូ ពេលដោតរួចរាល់ហើយ។ ប្រសិនបើទុយោមិនគ្រប់ពណ៌នោះ​ទេចែកទុយោបន្ថែមទៀតបាន។ ក្ក្មេងៗបានធ្វើវាទាំង ៧ខ្សែរួចរាល់ ត្រូវប្រាប់ពីរបៀបចងធ្វើជាខ្សែករទាំងអស់គ្នាគឺជាការស្រេច។  ការប្រែប្រួល៖  ប្រសិនបើគ្មានពណ៌គ្រប់ទេ អ្នកអាចប្រើ ៣ , ៤ពណ៌ក៏បានដែរ។  

លាយពណ៌ធ្វើជាសត្វមេអំពៅ

សកម្មភាព៖ ល្បែងលាយពណ៌ធ្វើជាសត្វមេអំបៅ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ លក្ខណៈ ស្ថានភាពវត្ថុអ្វីមួយ។(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ទឹកពណ៌ក្រហម លឿង ខៀវ និងក្រដាសស ។ ការរៀបចំ ៖ អនុវត្តបង្កើតជាសត្វមេអំបៅ និងរៀបចំដើម្បីបង្ហាញសកម្មភាពនេះទៅកាន់ក្មេងទាំងអស់។ សេចក្ដីណែនាំ៖  […]

ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស

សកម្មភាព ៖ ល្បែងផាត់ពណ៌ជាមួយគ្រឿងទេស ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការបេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសរលោង សំឡីត្បារត្រចៀក ទឹក គ្រឿងទេសផ្សេងៗ ឬ ទឹកពណ៌ (ឧ.ម្សៅរមៀត ប្រភេទផ្កា ឬ បន្លែមួយចំនួនអាចមានពណ៌ ផ្លែការី និងរបស់ធម្មជាតិជាដើម)ចាន និងកូនស្លាបព្រាដែលអាចប្រើសម្រាប់លាយពណ៌។  ការរៀបចំ ៖ រមៀត បន្លែ និងគ្រឿងទេសផ្សេងៗ អ្នកនឹងទទួលបានបទពិសោធន៍ដែលអ្នកចង់បាន។   សេចក្ដីណែនាំ៖  តើហេតុអ្វីបានជាព្រះសង្ឍឃ្លុំស្បង់ចីវរពណ៌ហ្នឹង? ពីព្រោះព្រះសង្ឃឃ្លុំតាមពណ៌ធម្មជាតិ […]

ល្បែងការពិសោធន៍រំហួត

សកម្មភាព ៖ ល្បែងការពិសោធន៍រំហួត វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ កែវចំនួនពីរ និងទឹកធម្មតា។ ការរៀបចំ ៖ ប្រមូលសម្ភារទាំងអស់។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍រំហួតជាមួយកូនទាំងអស់គ្នា។ បង្ហាញឧបករណ៍ពិសោធន៍ដល់ក្មេងៗមានដូចជាកែវចំនួនពីរ និងទឹកធម្មតា។ បន្ទាប់មកចាក់ទឹកចំនួនស្មើគ្នាចូលក្នុងកែវទាំងពីរ ។ ស្វែងរកកន្លែងដែលមានពន្លឺថ្ងៃសម្រាប់ដាក់កែវដែលមានទឹក។ ស្វែងរកកន្លែងមួយទៀតដាក់កែវនូវកន្លែងម្លប់។ ត្រូវមើលកែវទឹកទាំងពីររាល់ថ្ងៃ ដើម្បីដឹងថា៖ តើកែវទាំងពីរមានភាពខុសគ្នាដែរឬទេ? អ្នកគ្រូត្រូវពន្យល់ពីវិទ្យាសាស្រ្តនូវពីក្រោយទឹកក្នុងកែវដែលបានដាក់នៅកន្លែងម្លប់ និងកន្លែងមានថ្ងៃ។ តើមានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ?។ ត្រូវពន្យល់ក្មេងៗបន្ទាប់ពីរអង្កេតរួច។

ល្បែងហេតុអ្វីមានភ្លៀងធ្លាក់

សកម្មភាព ៖ ល្បែងហេតុអ្វីមានភ្លៀងធ្លាក់?  វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោពុកមាត់  ការរៀបចំ ៖ ប្រមូលវត្ថុទាំងអស់ ចាក់លាយឱ្យក្មេងៗមើលផ្ទាល់។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីមានភ្លៀងធ្លាក់?ជាមួយកូនៗទាំងអស់គ្នា។ បង្ហាញឧបករណ៍មួយចំនួនឱ្យក្មេងៗមើលមាន កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោរពុកមាត់ ឬ សំឡីក៏បានដែរ។ បន្ទាប់មកចាក់ទឹកចូលក្នុងដបបា្លស្ទិច ឬ កែវជរ័ឱ្យជិតពេញ។ រួចហើយបាញ់ពពុះកោរពុកមាត់ ឬ សំឡី ចូលទៅលើទឹកក្នុងកែវឱ្យពេញកែវ។ ចាក់ទឹកដែលមានពណ៌នៅលើកែវពពុះកោរពុកមាត់។ នៅទីបំផុតវានឹងធ្វើឱ្យទឹកពណ៌ខ្លាំងនោះស្រក់ចូលក្នុងទឹកខាងក្រោម។ […]

ល្បែងពិសោធន៍ការលូតលាស់

សកម្មភាព ៖ ល្បែងពិសោធន៍ការលូតលាស់  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី (ត្រូវការច្រើនថ្ងៃរហូតដល់គ្រាប់ពូជចាប់ផ្ដើមចេញពន្លក និងច្រើនថ្ងៃដើម្បីលូតលាស់) ឧបករណ៍ ៖ ឧបករណ៍ពិសោធន៍មានដូចជា ធុង ឬដបប្លាសស្ទីក សម្រាប់ដាក់ដីទុកដាំ ដី គ្រាប់ពូជ (វាពិតជាល្អខ្លាំងណាស់សម្រាប់ការដាំគ្រាប់ពូជមួយនេះ) ទឹក  របស់ដែលអាចគ្របបានមិនឱ្យត្រូវថ្ងៃ ការរៀបចំ ៖ ប្រមូលសម្ភារ និងត្រូវរៀបចំរបស់របរឱ្យបានរួចរាល់ដើម្បីចែកទៅក្មេងៗ និងសួរសំណួរខ្លះ។ សេចក្ដីណែនាំ៖ តើកូនៗស្គាល់ឥន្ធធនូដែរឬទេ? បាទ/ចាស ស្គាល់។ តើកូនៗស្គាល់ព្រះអាទិត្យដែរឬទេ? បាទ/ចាស ស្គាល់។ និយាយថា ឥន្ទធនូកើតឡើងមកពីព្រះអាទិត្យ […]

ល្បែងគម្របដបឥន្ទធនូ

សកម្មភាព ៖ល្បែងគម្របដបឥន្ទធនូ  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។ បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសការងាររូបឥន្ទធនូ អ៊ុតឱ្យបានស្អាត និងគម្របដបគ្រប់ពណ៌ (១សន្លឹក ១ក្រុម) ។ ការរៀបចំ ៖ ក្រដាសការងាររូបឥន្ទធនូ ចែកគម្របដបតាមក្រុម ។ សេចក្ដីណែនាំ៖ 

ល្បែងទាយវត្ថុដែលបាត់

សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)  បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ អ្នកអាចស្វែងរកវត្ថុផ្សេងៗដែលមាននៅក្នុងថ្នាក់រៀនក៏បាន។ ការរៀបចំ៖ រៀបចំវត្ថុមួយចំនួន និងគ្របវាដោយក្រណាត់  សេចក្ដីណែនាំ៖ ការប្រែប្រួល៖  កត់សម្គាល់ៈល្បែងនេះអាចនឹងសប្បាយ ដោយប្រើឆ្នាំសត្វទាំង១២ទាក់ទងនឹង «រឿងសួរស្តីឆ្នាំថ្មី»។

ល្បែងលេងឧបករណ៍តន្រ្តី

សកម្មភាព ៖ ល្បែងលេងឧបករណ៍តន្រ្តី (ល្បែងលេងឧបករណ៍តន្រ្តីនេះត្រូវបានយកឧបករណ៍តន្រ្តីពី “ល្បែងបង្កើតឧបករណ៍តន្រ្តី” មកឱ្យក្មេងៗប្រគុំលេង) សិក្សាសង្គម ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត) (បទពិសោធផ្នែកតន្រ្តី)ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីចំណងជើងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ ប្រាប់ពីរបៀបទះដៃបន្ទរ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។(ភាសាខ្មែរ) ប្រាប់បានពីពាក្យ ឬឃ្លាដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលឧបករណ៍តន្ត្រីដែលក្មេងបានធ្វើវា និងដាក់វានៅលើតុរបស់ក្មេងៗ  ការរៀបចំ ៖  សេក្ដីណែនាំ៖ សួរក្មេងៗថា៖តើកូនៗយល់អត្ថន័យរបស់ពាក្យ  ៉ចង្វាក់ភ្លេង ៉ ដែរឬទេ? 

ល្បែងធ្វើប័ណ្ណប្រៃសណីយ៍

សកម្មភព ៖ ល្បែងធ្វើប័ណ្ណ​​ប្រៃសណីយ៍សិក្សាសង្គម​ បំណិនទំនាក់ទំនង (អត្តសញ្ញាណរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម​) ប្រាប់ពីនាមត្រកូល នាមខ្លួន អាស័យដ្ឋាន ចំនួនសមាជិកគ្រួសារ។ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កុមារអាចប្រាប់បានពីនាមត្រកូល នាមខ្លួន កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការ និងខ្មៅដៃពណ៌ ការរៀបចំ ៖  បោះពុម្ពសន្លឹកកិច្ចការ សេក្ដីណែនាំ៖

ល្បែង បត់យន្តហោះក្រដាស

សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស  សិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង  ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល  និងពិបាក) សេក្ដីណែនាំ៖  ការប្រែប្រួល៖  ក្មេងៗទាំងអស់អាចផាត់ពណ៌នៅលើក្រដាសយន្តហោះហ្នឹងបាន។ ជ្រើសរើសរូបយន្តហោះដែលពិបាកជាងគេ ក្នុងការបត់ក្រាដាសក្នុងថ្នាក់។ 

ល្បែងបង្កើតដីឥដ្ឋសូនរូប

សកម្មភាព ៖ ល្បែងបង្កើតដីឥដ្ឋសូនរូប សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត) គោលបំណង ៖      (សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កូនចានដែកសម្រាប់លាយម្សៅមី ប្រេងឆា អំបិល ទឹកពណ៌លាក់ ទៅតាមចំនួនក្រុមនៃសិស្ស។ ការរៀបចំ ៖ ត្រៀមសម្ភារគ្រប់គ្រាន់ និងរៀបចំទឹកសម្រាប់ទុកលាងសម្អាតដៃរបស់ក្មេងៗទាំងអស់។ សេក្ដីណែនាំ ៖ សួរក្មេងៗថា៖ តើកូនៗនៅចាំការងារដំបូងរបស់លោកគ្រូសុខដែរឬទេ? ប្រាប់ក្មេងថា៖ ថ្ងៃនេះកូនៗនឹងលេងល្បែងធ្វើដីឥដ្ឋជាមួយអ្នកគ្រូ។  កូនៗការពិសោធន៍នេះគឺកូនអនុវត្តដោយខ្លួនឯងផ្ទាល់។ សួរក្មេងៗថា៖ តើកូនៗត្រូវមានគ្រឿងផ្សំអ្វីខ្លះដើម្បីបង្កើតដីឥដ្ឋ?(បើក្មេងមិនដឹងយើងអាចប្រាប់បាន ម្សៅមី ប្រេងឆា អំបិល ទឹក ពណ៌លាក់) ចែកក្មេងៗជា១ ក្រុម ៥នាក់តាមស្ថានភាពជាក់ស្តែង ។ យើងជាអ្នកបង្ហាញត្រូវលាយម្សៅក្នុងចានដែកមួយ ដើម្បីបង្ហាញក្មេងៗពីរបៀបលាយ។ ឱ្យចានដែកតូចទៅក្មេងៗតាមក្រុមនីមួយៗ ។ លាយម៉្សៅមីតាមចានដែកនៃក្រុមនីមួយៗដូចខាងក្រោម៖(បរិមាណម្សៅមីគឺអាស្រ័យទៅលើទំហំចានដែក និងចំនួនសិស្សតាមក្រុម)  […]

ល្បែងច្របល់គ្នា និងផ្គុំរូបភាព

សកម្មភាព ៖ ល្បែងច្របល់កាត និងផ្គុំកាតរូបភាពចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គម​ បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ (សិក្សាសង្គម​) ប្រាប់ពីការងារងាយៗមួយចំនួន ដូចជាការឱ្យចំណីសត្វ ស្រោចដំណាំបោសសម្អាតការងារផ្ទះបាយ គ្រូពេទ្យ ជាងឈើ ជាដើម។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភកាតរូបភាពការងារ បន្ទាប់មកអ៊ុតកាត កាត់កាតរូបភាពការងារតូចៗរូបភាពការងារទាំងមូល។ ការរៀបចំ ៖  ចែក១ក្រុមកាតមួយឈុតមាន ៦រូបភាពការងារ បន្ទាប់មកច្របល់កាតរូបភាពការងារចូលគ្នាទាំងអស់។ ត្រូវបោះពុម្ភរូបភាពទាំងមូលបិទលើក្តាខៀន និងកាតសម្រាប់បង្ហាញឱ្យក្មេងៗមើលនៅពេលដែលអ្នកពន្យល់ពីរបៀបលេង។ សេក្ដីណែនាំ៖  ការប្រែប្រួល៖  កាតរូបអាចដាក់នៅចំកណ្ដាលវង់ ដើម្បីឱ្យក្មេងមានការរីករាយ និងសប្បាយជាងហ្នឹងទៀត។ ក្មេងៗក្នុងក្រុម នីមួយៗត្រូវបន្តចាប់កាតម្នាក់ៗម្ដង រហូតបានជារូបភាពពេញលេញមុនគេ ទើបក្រុមនោះជាក្រុមឈ្នះ។  

ល្បែង សាងសង់ជាមួយបន្ទះឈើការ៉េមកី

សកម្មភាព ៖ ល្បែងសាងសងជាមួយបន្ទះឈើការ៉េមកី វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (លក្ខណៈរូបធាតុ) (អ្វីដែលមានជីវិត និងអ្វីដែលគ្មានជីវិត) សិក្សាសង្គម  គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ គោលបំណង ៖  (សិក្សាសង្គម) ប្រាប់ពីរបៀបសាងសង់ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពីរ។(វិទ្យាសាស្ត្រ) ប្រាប់ពីវត្ថុដែលធ្វើអំពីឈើ ជ័រ ប្លាស្ទិច…។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជា រឹង ទន់ ក្តៅ ត្រជាក់ គ្រើមជាដើម។ ប្រាប់ពីអ្វីដែលមានជីវិត និងគ្មានជីវិត ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បន្ទះឈើសម្រាប់សាងសង់ កាវឈើ ស្គុតមុខពីរ។ ការរៀបចំ ៖ ទិញបន្ទះឈើការ៉េមកី ឱ្យគ្រប់គ្រាន់តាមចំនួនសិស្ស សេក្ដីណែនាំ៖   និយាយពីលោកគ្រូ សុខ ដែលគាត់ធ្លាប់ជាជាងឈើនៅក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉  ចូរសួរក្មេងៗថា៖ […]

ល្បែងលេងធ្វើឡាន

សកម្មភាព ៖ ល្បែង លេងធ្វើឡានវិទ្យាសាស្រ្ត​ ការរស់នៅប្រចាំថ្ងៃ (ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា)។បំណិនពិចារណា (ការយល់ដឹងហេតុ និងផលតាមរយការពិសោធន៍) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (វិទ្យាសាស្រ្ត)​ ប្រាប់ឈ្មោះឧបករណ៍បច្ចេកវិទ្យាសាមញ្ញដែលប្រើក្នុងជិវិតប្រចាំថ្ងៃ ។   ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាកង់ឡាននឹងវិលទៅមុខ។(សិក្សាសង្គម) ប្រាប់ពីរបៀប រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ដបទឹកប្លាសស្ទីក, គម្របដប, ឈើចង្កាក់, ខ្សែអំបោះ, ញញួរ, ដែកគោល។ ការរៀបចំ ៖  ចោះរុន្ធនៅលើដប (ចោះនៅចំណុចខាងក្រោមល្មមអាចដាក់គម្របដបនឹងឱ្យកង់ប៉ះដីបានយ៉ាងល្អ)។ ធ្វើទុកខ្លួនឯងមួយសម្រាប់បង្ហាញក្មេងៗទាំងអស់។  មានសម្ភារគ្រប់គ្រាន់ ។ រៀបចំកន្លែងដែលក្មេងៗអាចប្រើសម្ភារដូចជា ញញួរ ដែកគោល និងងាយស្រួលសម្រាប់ចោះរុន្ធនៅលើដបទឹក។ សេក្ដីណែនាំ៖ និយាយពីលោកគ្រូសុខដែលធ្លាប់ធ្វើជាជាងម៉ូតូ នៅក្នុងរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ។ ប្រាប់ក្មេងៗទាំងអស់ថាថ្ងៃនេះពួកគេនឹងក្លាយជាងម៉ាស៊ីនតែម្ដង និងពួកគេអាចធ្វើឡានដោយខ្លួនឯងបាន ។ បង្ហាញពួគគេពីឡានដែលអ្នកបានធ្វើរួច ។ ចែងក្មេងៗជា ៣ក្រុម (ដែលក្រុមនីមួយៗអាចមាន […]

ល្បែង ធ្វើអំបិលក្រាម

សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាមវិទ្យាសាស្រ្ត​ បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)ភាសាខ្មែរ​ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។ គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។(ភាសាខ្មែរ)   កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖  ការរៀបចំ ៖ ១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។  ២. រៀនរបៀបធ្វើការពិសោធន៍។ ៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។ សេក្ដីណែនាំ៖  ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់ហើយនៅសល់តែអំបិលប៉ុណ្ណោះ។

ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់

សកម្មភាព ៖ ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។ (បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិត ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ​ និងពីរចំហៀងសម្រាប់អ្នក។ ការរៀបចំ ៖ ប្រមូលត្រឡោកដូងហើយពុះជាពីរ។ សេចក្ដីណែនាំ៖ និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។ សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស […]

សត្វត្រឡោកដូង

សកម្មភាព ៖ សត្វត្រឡោកដូងចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ  និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូប ភាព) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ (សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទីឧបករណ៍ ៖ ត្រឡោកដូងលើសពីពីរចំហៀង មួយចំហៀងសម្រាប់កុមារម្នាក់ៗ និងមួយចំហៀងទៀតសម្រាប់អ្នក។ ម្សៅពណ៌ កាវ  ប្រអប់​ ឬចាន និងសម្ភារសម្រាប់ផាត់ពណ៌។ ការរៀបចំ ៖ ការរៀបចំសម្ភារមួយចំនួនដូចជា -បោះពុម្ភរូបភាព ឬគូរលើត្រឡោកដូងដោយខ្លួនអ្នក ដើម្បីផ្ដល់គំនិត និងវិធីសាស្ត្រខ្លះៗដល់ក្មេងៗ។  -ធ្វើម្សៅពណ៌(បី ឬបួនពណ៌សម្រាប់ក្រុមនីមួយៗ) និងកាវ។  -បែងចែកម្សៅពណ៌ដាក់ក្នុងប្រអប់តូចៗដោយមានប្រដាប់ប្រដាសម្រាប់គូរ និងផាត់ពណ៌ឱ្យបានគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងនាំកូនៗច្នៃធ្វើសត្វត្រឡោកដូងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើសត្វស្លាបមានអ្វីខ្លះ? […]

ល្បែងការងារផ្ទះ

សកម្មភាព ៖ ល្បែងការងារផ្ទះសិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង​ និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ) គោលបំណង ៖(សិក្សាសង្គម) ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ (ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។ ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ  សួរសំណួរ។ ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី? ការរៀបចំ ៖ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  ៉តើអ្នកពូកែអី?  ៉ឱ្យកូនៗទាំងអស់គ្នា។(បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ) ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែមួយរឿងៗផ្សេងៗពីគ្នា។ សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”  “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?”  ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។ សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង […]

បទចម្រៀង ព្យញ្ជនៈខ្មែរ_យ-អ

បទចម្រៀងព្យញ្ជនៈខ្មែរ យ-អ អក្សរ  ៉យ  ៉ គឺ យំ អក្សរ  ៉រ   ៉ គឺជា សត្វរុយ  អក្សរ  ៉ល  ៉គឺជា សត្វលលក  អក្សរ  ៉វ  ៉  គឺជា វែក   អក្សរ  ៉ស  ៉គឺជា សត្វសេះអក្សរ  ៉ហ  ៉គឺ ហាល  អក្សរ  ៉ឡ  ៉គឺជា ឡាន   អក្សរ  ៉អ  ៉ គឺជា សត្វអណ្តើក។

បទចម្រៀង ព្យញ្ជនៈខ្មែរ_ប-ម

ទចម្រៀងព្យញ្ជនៈខ្មែរ ប-ម អក្សរ  ៉ប  ៉ គឺជា សត្វបង្កង អក្សរ  ៉ផ  ៉ គឺ ផឹក  អក្សរ  ៉ព  ៉ គឺជា ពីងពាង  អក្សរ  ៉ភ  ៉គឺ  ភ្នំ   អក្សរ  ៉ម  ៉គឺជា សត្វមាន់។

បទចម្រៀង ព្យញ្ជនៈខ្មែរ_ត-ន

បទចម្រៀងព្យញ្ជនៈខ្មែរ ត-ន អក្សរ ត​ គឺជា សត្វ​ត្រី អក្សរ ថ គឺជា ថូ អក្សរ ទ គឺជា ទំពាំង អក្សរ ធ គឺ ធ្មេញ អក្សរ ន គឺជា នំ ។

បទចម្រៀង ព្យញ្ជនៈខ្មែរ_ដ-ណ

បទចម្រៀងព្យញ្ជនៈខ្មែរ ដ-ណ អក្សរ ដ​ គឺជា សត្វ​ដំរី អក្សរ ឋ គឺជា ឋានីយ អក្សរ ឌ គឺជា ឌុកឌឿ អក្សរ ឍ គឺ សត្វឍាមរា អក្សរ គឺជា ណែម ។

បទចម្រៀង ព្យញ្ជនៈខ្មែរ_ច-ញ

បទចម្រៀងព្យញ្ជនៈខ្មែរ ច-ញ អក្សរ ច​ គឺជា សត្វ​ចាប អក្សរ ឆ គឺជា ឆ័ត្រ អក្សរ ជ គឺជា សត្វជ្រូក អក្សរ ឈ គឺ ឈឺ អក្សរ ញ គឺជា ញញួរ ។

បទចម្រៀង ព្យញ្ជនៈខ្មែរ_ក-ង

បទចម្រៀងព្យញ្ជនៈខ្មែរ ក-ង អក្សរ ក​ គឺជា សត្វ​កុក អក្សរ ខ គឺជា សត្វខ្លា អក្សរ គ គឺជា សត្វគោ អក្សរ ឃ គឺជា សត្វឃ្មុំ អក្សរ ង គឺជា សត្វងាវ ។

បទចម្រៀង សិទ្ធិក្នុងការអភិវឌ្ឍ៍

ប្រភេទសកម្មភាព

បទចម្រៀង ដៃជើងឆ្វេងស្តាំមានម្រាមប្រាំ

បទចម្រៀង យើងហាត់ធ្វើចលនា

បទចម្រៀង ចាប់ត្រី

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ដើមល្ហុង

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ពេលចេញលេង

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង កន្តុបម៉ែមួយ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង កុមាររីករាយនឹងចូលរៀន

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង យើងចូលរៀនសាលាមត្តេយ្យ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង វត្តភ្នំ

បទចម្រៀង ខ្ញុំស្រលាញ់មាតុភូមិ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង រីករាយបុណ្យ ១ មិថុនា

ប្រភេទសកម្មភាព

បទចម្រៀង ត្រូវសំអាតខ្លួនប្រាណ

បទចម្រៀង រៀនរាប់កូនទា

បទចម្រៀង កុមារចេះគួរសម

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង យើងដាំបន្លែ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ព្រះច័ន្ទនិងផ្កាយ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង មត្តេយ្យសាលា

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ផ្ការីកក្នុងបឹង

ល្បែងសង់អគារ

សកម្មភាព ៖ ល្បែងសង់អគារ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្រ អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា) បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖        (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ (ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។ ការរៀបចំ ៖ ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើងសង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។ការណែនាំ៖  តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។ តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង?  បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។ […]

បទចម្រៀង សារិកាកែវពត់ប្រាណ

ប្រភេទសកម្មភាព

បទចម្រៀង កូនកំប្រុក

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង កង្កែប ហ៊ីង គីង្គក់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

តន្រ្តីរាំអង្គុយ

សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖  សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជាផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។ 

បទចម្រៀង រុឺម៉កកង់បីសម្រាប់កុមារ

ប្រភេទសកម្មភាព

បទចម្រៀង រុឺម៉កកង់បីសម្រាប់កុមារ / TukTuk Theme Song រម៉កកង់បី សម្រាប់កុមារ ជួយដល់កុមារ ‌‍ អោយបានឆ្លាតវ័យ។ តោះយើងចូលរៀន ដោយក្តីរីករាយ ជាមួយគ្រូ អ្នកគ្រូ នឹងសម្ភារៈសិក្សា។ ស្តាប់រឿងនិទាន ច្រៀងរាំកាយវិការ លែងល្បែងកំសាន្ត ត្រែនៗ ឆ្ពោះទៅរកអនាគតភ្លឺស្វាង។ ឆ្ពោះទៅរកអនាគត ត្រែនៗ អនាគតភ្លឺស្វាង ត្រែន ៗ

បទចម្រៀង CHU CHU WA

បទចម្រៀង CHU CHU WA 1 . CHU CHU WA CHU CHU WA CHU CHU WA WA WA CHU CHU WA CHU CHU WA CHU CHU WA WA WA គោរព បោះដៃទៅមុខ​​​។ 2 . CHU CHU WA CHU CHU WA CHU CHU WA WA WA CHU CHU WA CHU CHU WA CHU CHU WA WA WA គោរព […]

បទចម្រៀង ដុសធ្មេញ

បទចម្រៀងដុសធ្មេញ / Toothbrush song 1. ខ្ញុំចូលចិត្ត ដាក់ថ្នំាដុសធ្មេញលើច្រាស់ខ្ញុំ   គឺច្រាស់របស់ខ្ញុំ ខ្ញុំដាក់ថ្នំាដុសធ្មេញ ខ្ញុំដុស ប្រឹងដុស ខ្ញុំចង់ ដុសធ្មេញ     ខ្ញុំចង់ដាក់ថ្នំាលើច្រាស់របស់ខ្ញុំ 2 .ច្រាស់ខ្ញុំ ដុស ខ្ញុំរុញ សម្អាតធ្មេញខ្ញុំ    ខ្ញុំចូលចិត្ត កាន់ច្រាស់ដុសធ្មេញរបស់ខ្ញុំ ដុសមុខ ដុសក្រៅ ដុសក្នុង ដុសថ្គាម   ខ្ញុំដុសអោយស្អាត ធ្មេញរបស់ខ្ញុំ 3 .លឺសំលេងគ្រូកៗ លើធ្មេញរបស់ខ្ញុំ     ខ្ញុំដុសធ្មេញរបស់ខ្ញុំលឺសូរគ្រូកៗ ខ្ញុំខ្ពុរ ខ្ញុំស្តោះ ខ្ញុំបៀម ខ្ញុំខ្ចាក់        ខ្ញុំខ្ពុលទឹកសម្អាតមាត់ធ្មេញខ្ញុំ

បទចម្រៀង គ្មានសំរាម

បទចម្រៀងគ្មានសំរាម (No Rubbish song) ប្រសិនបើ អ្នកបោះ ចោលសំរាម នេះទៅក្នុងធុងសំរាម វាពិតជាល្អណាស់ វាពិតជាល្អណាស់ ​ ការពារ ការពារ ពិភពលោកនេះ ពិភពលោកនេះ ដីនឹងទឹក នេះនឹងស្រស់ស្អាត នេះនឹងស្រស់ស្អាត គ្មានសំរាម គ្មានសំរាម គ្រប់ទីកន្លែង គ្រប់ទីកន្លែង ពិភពលោក នេះនឹងស្រស់បំព្រម នេះនឹងស្រស់បំព្រម ប្រសិនបើ អ្នកបោះ ចោលសំរាម នេះទៅក្នុងធុងសំរាម វាពិតជាល្អណាស់ វាពិតជាល្អណាស់ ​ ការពារ ការពារ ពិភពលោកនេះ ពិភពលោកនេះ ដីនឹងទឹក នេះនឹងស្រស់ស្អាត នេះនឹងស្រស់ស្អាត គ្មានសំរាម គ្មានសំរាម គ្រប់ទីកន្លែង គ្រប់ទីកន្លែង ពិភពលោក នេះនឹងស្រស់បំព្រម នេះនឹងស្រស់បំព្រម ប្រសិនបើ អ្នកបោះ ចោលសំរាម នេះទៅក្នុងធុងសំរាម វាពិតជាល្អណាស់ វាពិតជាល្អណាស់ ​

បទចម្រៀង ផ្លែចេក

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ផ្លែចេក / Banana Song ១. មានចេកមួយផ្លែបានហោះចេញមកពីលើ ទិសខាងត្បូង ក្រោមផ្ទៃមេឃពណ៌ខៀវ ហើយមានក្មេងពីរនាក់បានឃើញ ហើយក៏បានដណ្តើមគ្នា តែចេកនោះក៏ហោះចេញ ផ្លែចេកនោះក៏បានហោះ ទៅលើមេឃវិញ តើផ្លែចេកនោះកំពុងតែហោះទៅណានឹង? ផ្លែចេក ផ្លែចេក ចេក ចេក ចេក។ ២. មានកូនចាបមួយ កំពុងនៅក្នុងសំបុកលើដើមឈើ បានមើលទៅលើមេឃ ហើយក៏បានឃើញផ្លែចេកនោះ ហោះចូលក្នុងសំបុកវា កូនចាបនោះឆ្លល់ណាស់ ផ្លែចេកគ្មានស្លាបទេ តែអាចហោះបាន ផ្លែចេកគ្មានស្លាបទេ មិចក៏វាអាចហោះបាន? ផ្លែចេក ផ្លែចេក ចេក ចេក ចេក។ ៣. កូនចាបសួរថា តើឯងមកពីណា? អូ! ហេតុអ្វីបានជាឯងចឹកខ្ញុំអញ្ចឹង? ផ្លែចេកក៏បានហោះចេញពីកូនចាប ព្រោះខ្លាចកូនចាបស៊ីវា ខ្ញុំខ្លាចគេស៊ីខ្ញុំ ផ្លែចេកក៏បានហោះចេញពីកូនចាបនោះ។ ផ្លែចេក ផ្លែចេក ចេក ចេក ចេក។ ៤. មានសត្វក្រពើមួយ តែរាំនៅឆ្នេរសមុទ្រ ហើយពេលគាត់កំពុងរាំ ចេកនោះក៏ហោះមកឈប់មុខគាត់ […]

បទចម្រៀង ទំពាំង (ហាត់ប្រាណ)

បទចម្រៀង ទំពាំង ហាត់ប្រាណ / Bamboo Exercise Song ដាបា ដាបា ដាបា ដាបា ដាស ដាស ផាផា ផាផា ផាផា ផាផា លុន លុន ដុះឡើងខ្ពស់ សាលាលាលា ដា ដាបា ដាបា ផាស ផាស ដាបា ដាបា ដាបា ដាបា ដាស ដាស ផាផា ផាផា ផាផា ផាផា ក្មេងរពឹស មានកម្លាំងខ្លាំង ១ ២ ៣ ដាបា ដាបា ផាស ផាស ធំឡើង ធំឡើង មានកម្លាំងខ្លាំង ផាយ៉ា ផាយ៉ា គឺជាកូនទំពាំង ហេ៎! ធំឡើង ធំឡើង មានកម្លាំងខ្លាំង […]

បទចម្រៀង ពន្លឺ ផ្កាយតូច

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ពន្លឺ ផ្កាយតូច / Twinkle Twinkle Little Star ពន្លឺ ពន្លឺ ផ្កាយដ៏តូច ខ្ញុំសែន ស្ញើចអ្នកខ្លាំងអស្ចារ្យ ខ្ពស់ សែនខ្ពស់ រះនៅលើមេឃ ដូចត្បូងពេជ្រ ចាំងចែង ភ្លឺភ្លែក។ ពន្លឺ ពន្លឺ ផ្កាយដ៏តូច ខ្ញុំសែនស្ញើចអ្នកខ្លាំងអស្ចារ្យ។

បទចម្រៀង ទៅលេងភូមិ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

បទចម្រៀង ទៅលេងភូមិ / Round and Round the Village 1. ទៅលេងជុំវិញ ជុំវិញ ភូមិ ទៅលេងជុំវិញ ជុំវិញ ភូម ទៅលេងជុំវិញ ជុំវិញ ភូមិ ដូចដែលពួកយើងបានធ្វើ។ 2. ចូលក្នុង ចេញក្រៅ ពីបង្អួច ចូលក្នុង ចេញក្រៅ ពីបង្អួច ចូលក្នុង ចេញក្រៅ ពីបង្អួច ដូចដែលពួកយើងបានធ្វើ។ 3. ពេលនេះមកលេងជាមួយគ្នា ពេលនេះមកលេងជាមួយគ្នា ពេលនេះមកលេងជាមួយគ្នា ដូចជាពួកយើងបានធ្វើ។ 4. ឥឡូវតាមខ្ញុំទៅពោធិ៍សាត់ ឥឡូវតាមខ្ញុំទៅពោធិ៍សាត់ ឥឡូវតាមខ្ញុំទៅពោធិ៍សាត់ ដូចជាពួកយើងបានធ្វើ។

បទចម្រៀង សម្ល ការី

បទចម្រៀង សម្លការី / Curry Song 1. គ្រឿងការីៗ សាច់មាន់ៗ ខ្ទិះដូងៗ ចូលគ្នាៗ ក្នុងឆ្នាំងៗ ឆាវាៗ បន្ទាប់មកដាក់បន្លែ។ 2. ការ៉ុតៗ ដំឡូងបារាំងៗ ខ្ទឹមបារាំងៗ ថែមខ្ទិះដូងៗ កូវាៗ ថែមគ្រឿងៗ ភ្លក់ហើយ អាចញុំាបាន។ 3. ចាប់ផ្តើមៗ ជប់លៀងៗ នំបុ័ងៗ នំបញ្ចុកៗ ជាមួយការីៗ ទាំងអស់គ្នាៗ យើងញុំាសប្បាយរីករាយ – ឆ្ញាញ់។ * គ្រូបង្រៀនច្រៀងមុន បន្ទាប់មកសិស្សច្រៀងតាមក្រោយ ហើយឃ្លាចុងក្រោយ គ្រូ និងសិស្សច្រៀងទាំងអស់គ្នា។ នៅពេលដែលសិស្សស្ទាត់ជាមួយនឹងបទចម្រៀងនេះហើយ គ្រូបង្រៀនអាចចែកសិស្សជាពីរក្រុម ហើយមួយក្រុមច្រៀងមុន។

បទចម្រៀង គ្រួសារ ម្រាមដៃ (តុក្កតា)

បទចម្រៀង គ្រួសារ ម្រាមដៃ / Family Finger Song 1. ប៉ានៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ បាទ, អរគុណ ជំរាបលា។ 2. ម៉ាក់នៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ ចាស, អរគុណ ជំរាបលា។ 3. បងប្រុសនៅទីណា?ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ បាទ, អរគុណ ជំរាបលា។ 4. បងស្រីនៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ ចាស, អរគុណ ជំរាបលា។ 5. ប្អូននៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ បាទអរគុណ ជំរាបលា។ […]

បទចម្រៀង គ្រួសារ ម្រាមដៃ

បទចម្រៀង គ្រួសារ ម្រាមដៃ / Family Finger Song 1. ប៉ានៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ បាទ, អរគុណ ជំរាបលា។ 2. ម៉ាក់នៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ ចាស, អរគុណ ជំរាបលា។ 3. បងប្រុសនៅទីណា?ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ បាទ, អរគុណ ជំរាបលា។ 4. បងស្រីនៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ ចាស, អរគុណ ជំរាបលា។ 5. ប្អូននៅទីណា? ៗ នៅទីនេះ ៗ សុខសប្បាយជាទេ? ខ្ញុំសុខសប្បាយទេ បាទអរគុណ ជំរាបលា។ […]

បទចម្រៀង គូរ 1 2 និង‌ 3

បទចម្រៀង គូរ‌ 1 2 និង‌ 3 / Drawing 1, 2, 3 Song 1. មួយ មួយ មួយ យើងគូសវាអោយត្រង់ គូសរង្វង់មួយអោយវាធំផង គូសរង្វង់តូចមួយ ដាក់ល្ងមួយផង ដុះចេញទីនេះ ដុសចេញទីនោះ គឺជាសត្វកវែងខ្ពស់មួយ – ដុសហើយ។ 2. ពីទ្រុងទៅស្រះ ចូលចិត្តហែលទឹក ហែលទៅជាប់ជំពុះត្រីកោណមួយ ហើយឃើញចិញ្ចៀនមួយនៅក្នុងទឹក រលកទីនេះ រលកទីនោះ គឺជាសត្វទាដ៏ស្អាតមួយ – រលក។ 3. បីកូនមួយនាំ ទៅព្រៃដើរលេង ឃើញស្រៈធំមួយចូលទៅងូតទឹក ហើយឃើញស្រៈតូចពីរនៅសងខាង ងូតទឹកស្រៈទីនេះ ងូតទឹកស្រៈទីនោះ គឺជាសត្វស្វាកំពុងញុំាចេក – ឆ្ងាញ់។

បទចម្រៀង លេខ

បទចម្រៀង លេខ / Number Song 1. លេខ1 លេខ1 គឺជាអ្វី? ខ្មៅដៃរបស់ខ្ញុំ 2. លេខ2 លេខ2 គឺជាអ្វី? សត្វទានៅក្នុងស្រះ 3. លេខ3 លេខ3 គឺជាអ្វី? មេអំបៅស្រស់ស្អាត 4. លេខ4 លេខ4 គឺជាអ្វី? ទូកមួយនៅលើសមុទ្រ 5. លេខ5 លេខ5 គឺជាអ្វី? កូនសោផ្ទះរបស់ខ្ញុំ 6. លេខ6 លេខ6 គឺជាអ្វី? វ៉ៃនតារបស់យាយខ្ញុំ 7. លេខ7 លេខ7 គឺជាអ្វី? បន្ទាត់របស់បងខ្ញុំ 8. លេខ8 លេខ8 គឺជាអ្វី? ខ្លាឃ្មុំនៅក្នុងព្រៃ 9. លេខ9 លេខ9 គឺជាអ្វី? ការ៉ែមខ្ញុំចូលចិត្តណាស់ 10. លេខ10 លេខ10 គឺជាអ្វី? មុខនិងដៃរបស់ខ្ញុំ […]

បទចម្រៀង ទឹកក្រឡុក

បទចម្រៀង ទឹកក្រឡុក / Mix Juice Song 1. ផ្លែប៉ោម ផ្លែប៉ោម ថ្ពាល់ដូចជាផ្លែប៉ោម ផ្លែក្រូច ផ្លែក្រូច ភ្នែកដូចជាផ្លែក្រូច ផ្លែម្នាស់ ផ្លែម្នាស់ ច្រមុះដូចជាផ្លែម្នាស់ មាត់ដូចជាផ្លែចេក- ញញឹម! 2. ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក បន្តិចទៀត។ ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ក្រឡុក ធ្វើរួចហើយ។ ញុំាទឹកក្រឡុកជាមួយគ្នា – ឆ្ញាញ់! * ក្រោយ ឬ មុន ច្រៀងចំរៀងនេះ, លោកគ្រូ អ្នកគ្រូអាចសួរសិស្ស គូសរូបភាពនៃមុខមនុស្សជាមួយផ្លែឈើទាំងនោះ ជាសកម្មភាពគំនូរ។

បទចម្រៀង រាងកាយ

បទចម្រៀង រាងកាយ / Body Song 1. ក្បាល ស្មា និង ជង្គង់ ជើង ជង្គង់ ជើង ជង្គង់ ជើង ក្បាល ស្មា និង ជង្គង់ ជើង តោះទះដៃ ១ ២ ៣ 2. ភ្នែក ត្រចៀក ច្រមុះ មាត់ ច្រមុះ មាត់ ច្រមុះ មាត់ ភ្នែក ត្រចៀក ច្រមុះ មាត់ តោះទះដៃ ១ ២ ៣ * ដើម្បីធ្វើអោយមានភាពសប្បាយ, លោកគ្រូអាចផ្លាស់ប្តូរកាយវិការ ដូចជាអោយយឺតខ្លាំង ឬក៏លឿនខ្លាំង។

បទចម្រៀង មកទីនេះ

បទចម្រៀង មកទីនេះ / Come and Play 1. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ១ និង ១ គឺជាសត្វគោ ‹ម៉› 2. មកទីនេះ លេងងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ២ និង ២ គឺជាសត្វក្តាម ‹កាត់ៗ› 3. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ៣ និង ៣ គឺជាសត្វឆ្មា ‹ម៉េវ› 4. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នាជា ៤ និង ៤ គឺជាសត្វពីងពាង ‹ខ្ជុកៗ› 5. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ៥ និង ៥ យើងដាក់ដៃលើភ្លៅ។ […]

និទានរឿងម្ដងទៀត

សកម្មភាព ៖ និទានរឿងម្ដងទៀត សិក្សាសង្កមគំនូរនិងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព) ភាសាខ្មែរ​ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (ទំនាក់ទំនងដោយប្រើពាក្យសម្តី) គោលបំណង(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើរឿងតាមរយះរូបភាពដែលបានបង្ហាញ។ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ប្រាប់ចំណងជើងរឿង និងអត្ថន័យតាមរូបភាព។ និទានរឿងតាមរូបភាពស្តាប់។ (សិក្សាសង្គម) ប្រាប់ពីរបៀបផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉តើអ្នកពូកែអី?  ៉ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រូបភាពសខ្មៅក្នុងសៀវភៅមួយ (មួយសន្លឹកម្នាក់)  ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់មួយសន្លឹកៗ។ តែប្រសិនបើមានក្មេងៗច្រើនពេកនោះ អ្នកត្រូវឱ្យក្មេង២នាក់មានក្រដាសរូបភាពដូចគ្នា។ ប៉ុន្តែឱ្យក្រដាសរូបភាពម្នាក់មួយសន្លឹកៗ។ សេចក្ដីណែនាំ៖ ចំណាំ៖ សកម្មភាពនេះអាចលេងបានទាល់តែមានការអានសៀវភៅបានច្រើនដងតែប៉ុណ្ណោះ ប៉ុន្តែបើអត់ទេ! ត្រូវមើលសេចក្ដីណែនាំមួយចំនួនដូចខាងក្រោម៖  ថ្ងៃនេះអ្នកគ្រូនឹងអានសៀវភៅរឿង  ៉តើអ្នកពូកែអី?  ៉ជាមួយកូនៗទាំងអស់គ្នា។ ចែកក្រដាសរូបភាពឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។ បង្ហាញរូបភាពសៀវភៅឱ្យក្មេងៗមើលទាំងអស់គ្នា។ សុំឱ្យក្មេងៗនិយាយប្រាប់អ្នកពីអ្វីដែលបានកើតឡើងនៅដើមសៀវភៅ។ បន្ទាប់មកទៀតអ្នកត្រូវអានទំព័រដំបូងនៃសៀវភៅរឿង។  នៅពេលដែលអ្នកឈប់ត្រឹមណា ក្មេងដែលមានទំព័របន្ទាប់ពីអ្នកអាននោះ ឱ្យក្មេងម្នាក់នោះឡើងទៅមុខនឹងឱ្យក្មេងម្នាក់នោះបង្ហាញរូបភាពនៅទំព័រដែលក្មេងៗកំពុងតែកាន់បន្ទាប់មកឱ្យគេនិយាយប្រាប់ពីសាច់រឿងនៅក្នុងទំព័រនោះតែម្ដង។  សួរក្មេងៗតើមានរឿងអ្វីកើតឡើងបន្ទប់មកទៀត និងឱ្យក្មេងម្នាក់នោះ ឡើងមកលើដដែលឱ្យធ្វើដូចគ្នានឹងក្មេងទី១ […]

ពួកយើងទាំងអស់ខុសគ្នា

សកម្មភាព ៖ ពួកយើងទាំងអស់ខុសគ្នា  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ (អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្គមបំណិនទំនាក់ទំនង (ការពេញចិត្តចំពោះលក្ខណៈផ្សេងគ្នារបស់បុគ្គល) គោលបំណង         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្គម) លេងជាមួយកុមារដទែទៀតដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រូបរាង ពិការ អ្នកមាន អ្នកក្រ… កម្រិត ៖ មធ្យម ទាប ខ្ពស់រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ ក្រដាសគូររួប (ប្រើសន្លឹកកិច្ចការនេះក៍បាន), ខ្មៅដៃពណ៌ ការរៀបចំ ៖ ការរៀបចំកុមារជាក្រុមខាងក្រៅ និងក្រុមខាងក្នុង។សេចក្ដីណែនាំ៖  11. បន្តសកម្មភាពរង្វង់ឱ្យយូរដូចដែលអ្នកចង់បាន តាមឧត្ដមគតិឱ្យកុមារនិយាយជាមួយកុមារយ៉ាងហោចណាស់បីនាក់ផ្សេងទៀត។12. បន្ទាប់មកឱ្យក្រដាសគូររួប (ឬឱ្យសន្លឹកកិច្ចការក៏បាន) និងខ្មៅដៃពណ៌ផាត់។13. សុំឱ្យពួកគេគូរមនុស្សពីរនាក់ដែលមានលក្ខណៈពិសេសបីដូចគ្នា និងលក្ខណៈពិសេសបីផ្សេងទៀតដែលខុសពីគ្នា។

ល្បែងពពុះសាប៊ូ

សកម្មភាព៖   ល្បែងពពុះសាប៊ូចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) (លក្ខណៈរូបធាតុ)    បុរេគណិត រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ) ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់ ថ្លា។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ […]

ល្បែងភ្លើងចរាចរណ៍

សកម្មភាព ៖ ល្បែងភ្លើងចរាចរណ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។បុរេគណិតទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ភាសាខ្មែរប្រើពាក្យសម្តី និងកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង​ (ទំនាក់ទំនងដោយប្រើកាយវិការ និងនិមិត្តសញ្ញា) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) អាចប្រាប់ពីនិមិត្តសញ្ញាសាធារណៈទៅអ្នកដ៏ទៃដើម្បីទំនាក់ទំនង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស A4 ដែលមានពណ៌ក្រហម ពណ៌បៃតង លឿង កាត់ជាវង្វង់ ក្រដាសកេះមួយផ្ទាំងនិងក្រដាសរាមA4 ពណ៌សមួយសន្លឹក។  ការរៀបចំ ៖ ចោះក្រដាសកេះជា ៣វង្វង់ នៅលើក្រដាសកេះធ្វើជាភ្លើងស្តុបចរាចណ៍។បិទក្រសដាសពណ៌ក្រហមនៅរង្វង់ទីមួយលើគេបង្អស់ ពណ៌លឿងនៅកណ្ដាល និងពណ៌បៃតងនៅខាងក្រោម។ សេចក្ដីណែនាំ៖ 

ល្បែងបេះផ្លែឈើ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងបេះផ្លែឈើវិទ្យាសាស្រ្ត ៖ អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋានអំពីក្រុមអាហារ និងអាហារុបត្ថម្ភ)សិក្សាសង្កម ៖ បំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងល្អជាមួយមិត្តភក្តិដែលមានវ័យប្រហែលគ្នា)បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖(វិទ្យាសាស្រ្ត) ៖ ប្រាប់បានពីឈ្មោះបន្លែ ផ្លែឈើ និងអាហារក្រុម។ ចូលចិត្តញុាំបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ សហការ ស្តាប់យោបល់ និងឯកភាពគំនិត ដើម្បីសម្រេចការងារក្រុម។(សិក្សាសង្គម) ៖ ប្រាប់ពីរបៀបលេងល្បែងសេរីដែលបានលេងជាបុគ្គល ឬក្រុម។ប្រាប់បានពីឈ្មោះកុមារដ៏ទៃទៀតដែលខ្លួនបានលេងជាមួយដោយមិនបំពានលើគ្នាទៅវិញទៅមក។លេងល្បែងសេរីដែលខ្លួនចូលចិត្តជាបុគ្គល្អ ឬ ជាក្រុម។ចូលរួមលេងជាមួយកុមារដ៏ទៃទៀតដោយមិនបំពានគ្នា។បង្ហាញឈ្មោះក្រុមដ៏ទៃទៀតដែលខ្លួនបានលេងជាមួយ។បង្ហាញស្មារតីចែករំលែក និងការយោគយល់ក្នុងបេលលេងល្បែងជាមួយមិត្តភក្តិ។(បុរេគណិត) ៖ប្រាប់បានពីការរៀបវត្ថុតាមលំដាប់លំដោយប្រភេទ ក្រុម ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗនូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នានិងតាមលំដាប់លំដោយ។ទម្លាប់ប្រើប្រាស់ និងទុកដាក់សម្ភារឱ្យមានសណ្តាប់ធ្នាប់។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០នាទី ឧបករណ៍ ៖ ក្តារល្បែង, របស់ដែលមានពណ៌ទាំង៤ខុសគ្នា សម្រាប់សសម្គាល់ ដូចជា ពណ៌បៃតងទឹកក្រូច ក្រហម និងលឿង, គ្រាប់ឡុកឡាក់ពណ៌មួយ, និងតែងតាំងក្មេងម្នាក់សម្ដែងជាសត្វស្វា […]

បត់ក្រដាសជាសត្វខូអាឡា

សកម្មភាព ៖ បត់ក្រដាសជាសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបបត់ គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត)  ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង  និងត្រីកោណជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  ការរៀបចំ ៖ បត់ក្រដាសជាសត្វខូអាឡាឱ្យបានមួយជាមុនសិន ដើម្បីឱ្យប្រាកដថាអ្នកអាចធ្វើបាន។ សូមចុចទីនេះដើម្បីបោះពុម្ភសសន្លឹកកិច្ចការ (មួយក្រុមមួយសន្លឹក)។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ ជំនួសឱ្យការបត់តែម្នាក់ឯង បោះពុម្ភសន្លឹកកិច្ចការ និងឱ្យពួកគេធ្វើការងារជាក្រុមតូចៗ និងគ្រាន់តែបង្ហាញពួកគេពីការបត់ខូអាឡាមួយដែលអ្នកបានបត់វារួចនោះបាន។​ ក្រោយមកឱ្យពួកគេបត់ដោយខ្លួនឯង។

របៀបគូរសត្វខូអាឡា

ប្រធានបទតាមខែ

សកម្មភាព ៖ របៀបគូរសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ រយៈពេល៖ ៣០ នាទី ឧបករណ៍ ៖ ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។ សេចក្ដីណែនាំ៖ 

ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស

សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំ, តូច) គ្រាប់ សណ្តែក អង្គរ ស្រូវ ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក […]

ខូអាឡាដីឥដ្ឋ 

សកម្មភាព ៖ ខូអាឡាដីឥដ្ឋ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ វិទ្យាសាស្ត្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្កម​គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបសូនរូប គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ រៀបចំបង្កើតដីឥដ្ឋ ឬមានស្រាប់ក៏បានឱ្យគ្រប់ចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក ការរៀបចំ ៖ ធ្វើដីឥដ្ឋដែលមាន ៣ពណ៌ ចែកដីឥដ្ឋជាដុំៗ និងឱ្យទៅពួកគេម្នាក់១ដុំ។ អនុវត្តធ្វើជាសត្វខូអាឡា។ ដីឥដ្ឋត្រូវនៅពីមុខអ្នកធ្វើសត្វខូអាឡាទាំងអស់ជាមុនសិន មុននឹងឱ្យពួកគេធ្វើដោយខ្លួនឯង។ សេចក្ដីណែនាំ៖ 

ចង្វាក់រាងកាយ

សកម្មភាព ៖ ចង្វាក់រាងកាយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្ត ការរស់នៅប្រចាំថ្ងៃ(អំពីរាងកាយផ្ទាល់ខ្លួន)សិក្សាសង្កម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះអំពីរាងកាយរបស់មនុស្សឱ្យបាន ៦ផ្នែក។(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទីឧបករណ៍ ៖ គ្មាន ការរៀបចំ ៖ ជ្រើសឈ្មោះដែលងាយស្រួលទះដៃតាមចង្វាក់ភ្លេង ហើយឈ្មោះវែងល្អជាងឈ្មោះដែល មានតែមួយព្យាង្គៗ។ សេចក្ដីណែនាំ៖  ការប្រែប្រួល៖ 

ល្បែងការពិសោធន៍ស៊ុត

សកម្មភាព ៖ ល្បែងការពិសោធន៍ស៊ុត វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)​ (អំពីរាងកាយផ្ទាល់ខ្លួន) (លក្ខណៈរូបធាតុ)    គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ប្រាប់ឈ្មោះផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្ស។ប្រាប់ពីភាពខុសគ្នាវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញត្តិដូចជារឹង ទន់។ រយៈពេល៖ ៣០ នាទី  ឧបករណ៍ ៖ ត្រូវរៀបចំឧបករណ៍មួយចំនួនដូចជា ស៊ុត២គ្រាប់ ថង់មួយចំនួនសម្ភារមួយចំនួនដែលអាចប្រើសម្រាប់ខ្ចប់ស៊ុតបាន (ជ្រើសរើសសម្ភាររឹង និងទន់ ដូចជា៖ ថង់ប្លាសស្ទីកថ្លា ក្រដាស ក្រណាត់ ឬ អេប៉ុងទន់ ដីខ្មៅពណ៌) មួកការពារសុវត្តិភាព (ទៅតាមចិត្ត) និងសន្លឹកកិច្ចការ ការរៀបចំ ៖ អនុវត្តដំបូងដើម្បីធ្វើឱ្យប្រាកដថាការពិសោធន៍ធ្វើការជាមួយវត្ថុធាតុដើម ដែលអ្នកបានជ្រើសរើស។ បោះពុម្ភរូបភាពរបស់យ៉េកដែលមានពាក់មួកការពារសុវត្តិភាព (រឿង«យក្សចម្លែក») សេចក្ដីណែនាំ៖ 

ល្បែងពេលសប្បាយ

សកម្មភាព ៖ ល្បែងពេលសប្បាយចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ តន្ត្រី«បទចម្រៀង ពេលសប្បាយ» ប្រសិនបើអ្នកត្រូវការ ។ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនបទចម្រៀងទៅក្មេងៗ។  សេដក្ដីណែនាំ៖ ឧទាហរណ៍.បទចម្រៀង៖ ឧទាហរណ៍. សប្បាយ៖ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលសប្បាយ ពេលយើងរីករាយ សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ក្រៀមក្រំ៖ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំ ពេលក្រៀមក្រំ មិនសប្បាយចិត្ត សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ខឹងពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ ពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ បង្ហាញខ្ញុំពេលយើងខឹង នៅពេលយើងខឹង សូមបង្ហាញខ្ញុំ  ឧទាហរណ៍. ភ្ញាក់ផ្អើលពេលភ្ញាក់ផ្អើល […]

ល្បែងរង្វង់ទឹកមុខ

សកម្មភាព ៖ ល្បែងរង្វង់ទឹកមុខ  ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កាតអារម្មណ៍ (ពណ៌ / សខ្មៅ) ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនទៅក្មេងៗ សប្បាយរីករាយក្រៀមក្រំ ភ័យខ្លាច ខឹង រំភើប -ល-។ សេដក្ដីណែនាំ៖

ល្បែងទាយសម្លេងសត្វ

សកម្មភាព ៖ ល្បែងទាយសម្លេងសត្វចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)បុរេគណិតរង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)ភាសាខ្មែរប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។ (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ កាតរូបភាពឆ្នាំសត្វទាំង១២ (សខ្មៅ / […]

ល្បែងប៉ះសត្វខូអាឡា

សកម្មភាព ៖ ល្បែងប៉ះសត្វខូអាឡា ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។វិទ្យាសាស្ត្រការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡាការរៀបចំ ៖ ជ្រើសរើសកន្លែងចំនួន ៤កន្លែងដោយដាច់ឡែកពីគ្នានៅក្នុងថ្នាក់ ឬ នៅក្រៅក៏បានដែលអាចឱ្យក្មេងៗអាចលេងល្បែងបាន។ ដាក់ស្លាកនៅតាមតំបន់នីមួយៗដែលប្រើពាក្យពិពណ៌នាពីសត្វខូអាឡា។ ឧទាហរណ៍. ប្រទេសអូស្ត្រាលី ថនិកសត្វ រាត្រីចរ និងដើមប្រេងខ្យល់ដូចដែលបានដកស្រង់ពីក្រដាសពិពណ៌នាអំពីសត្វខូអាឡា។ សេចក្ដីណែនាំ ៖ ការប្រែប្រួល៖ – ផ្លាស់ប្ដូរការពិតរបស់សត្វខូអាឡានៅតាមកន្លែងនីមួយៗ – អ្នកអាចលេងល្បែងនេះជាមួយនឹងប្រភេទសត្វដែលជាសត្រូវស៊ូពូជនឹងគ្នាបាន

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡាវិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី) គោលបំណង ៖(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ –ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា–បទចម្រៀងសត្វខូអាឡាការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។ សេចក្ដីណែនាំ៖ ការប្រែប្រួលលេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ សត្វដំរីនិងអាចប្រើបទចម្រៀងសត្វដំរីបាន។(បទចម្រៀង សត្វដំរី)

បទចម្រៀង សត្វដំរី

បទចម្រៀង សត្វដំរី ១. សត្វដំរីជាសត្វដែលមានមាឌធំ ត្រចៀកក៏ធំ ធំឡើងកំប៉ាង ប៉ាង ​​​​ ហើយវាមានភ្លុកពីរ នៅអមសងខាង ទុកជាភស្តុតាង ថាវាជាសត្វដំរី ។ ២. សត្វដំរីជាសត្វ ដែលធំហើយ ខ្ពស់ ពណ៍ប្រផេះ ហើយស្បែកវាជ្រួញ ជ្រួញ ហើយកន្ទុយវាតូច ពេលខ្លះរួញរួញ ប្រម៉ោយក៏ជ្រួញ តែវែងអន្លាយ ….។

ល្បែងហុចបាល់បន្តគ្នា

សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នាចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំងនិងការយល់ដឹងនិងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានព័ត៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរនិងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១០ ទៅ១៥ នាទី ឧបករណ៍ ៖ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់) បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។ការរៀបចំ ៖ រៀបចំសំណួរ។ ឧទាំហរណ៍…១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) សេចក្ដីណែនាំ៖  តើអ្នកសុខសប្បាយដែរឬទេ?  តើកូនហូបបាយនៅ?  តើកូនបានដុសធ្មេញមុនមកសាលារៀននៅ?  តើកូនបានជម្រាបលាម៉ាក់ប៉ាមុនមករៀននៅ? តើកូនឈ្មោះអ្វី? អាយុប៉ុន្មាន? និងសំណួរអ្វីក៏បានដែរ ឱ្យតែទាក់ទងទៅនឹងសាលារៀន មិត្តភក្ភឬឪពុកម្ដាយរបស់ពួកគេជាការស្រេច…។  […]

ល្បែងបន្ទាត់ទំនាក់ទំនង (មានជាភាសាអង់គ្លេស)

សកម្មភាព ៖ ល្បែងបន្ទាត់ទំនាក់ទំនងចិត្តចលភាពបំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១៥ នាទីឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ មានជាភាសាអង់គ្លេស និងភាសាខ្មែរ។ សេចក្ដីណែនាំ៖ ភាសាសួស្ដីគ្នាជាភាសាអង់គ្លេស 2. Hello! What is your name?  I am ……. 3. Goodbye! See you soon!  Goodbye! See you soon! Nice to […]

ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)

សកម្មភាព ៖ ល្បែងសួរស្ដីគ្នា (មានជាភាសាអង់គ្លេស)សិក្សាសង្គមការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)ភាសាខ្មែរការយល់ដឹងពីភាសាដ៏ទៃ(ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)ការសន្ទនា(សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់រឿង។សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។ រយៈពេល ៖ ១៥ នាទីឧបករណ៍ ៖ បាស ចម្រៀង និងពាក្យដែលត្រូវនិយាយ។ការរៀបចំ ៖ រៀបចំសំណួរ ៤សំណួរ១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ? – បាទ ខ្ញុំសុខសប្បាយទេ។២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ? – បាទ ខ្ញុំឈ្មោះ….៣.ជម្រាបលា! ជួបគ្នាពេលក្រោយ! – ជម្រាបលា! ជួបគ្នាពេលក្រោយ! (រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន) Questions in English1.Hello! How are you? – I am fine. Thank you ។2.Hello! […]

ល្បែងទះដៃចាប់គូរ

សកម្មភាព ៖ ល្បែងទះដៃចាប់គូរចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គម ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។គោលបំណង(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (សិក្សាសង្គម) ប្រាប់បានពីរបៀបទះដៃ។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ១០ នាទី ឧបករណ៍ ៖ កុមារច្រៀងចំរៀង សម្រាប់ចាក់ចម្រៀង។ការរៀបចំ ៖ រៀបចំការណែនាំពីរបៀបនៃការលេងហ្គេមនេះឱ្យបានច្បាស់។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ប្រសិនបើអាច សូមឱ្យមានក្មេងណាម្មាក់ឡើងទៅជាមេក្រុមម្ដងជំនួសលោកគ្រូ អ្នកគ្រូ។ 

ល្បែងរាប់លេខ

សកម្មភាព ៖ ល្បែងរាប់លេខវិទ្យាសាស្រ្ត  ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) (អំពីរាង្គកាយផ្ទាល់ខ្លួន)បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)       គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរឈ្មោះសត្វ ឬលើសពីនេះ។ប្រាប់ឈ្មោះផ្សេងៗ នៃរាងកាយរបស់មនុស្ស។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ជ្រើសរើស ៣ ឬ ៤ទំព័រនៅក្នុងរឿង”យក្សចម្លែក” ក្រដាសសរសេរ ៣ ឬ ៤សន្លឹក និងប៊ិចតាមចំនួនក្រុម។ (ប្រើសៀវភៅមួយណាក៏បាន)ការរៀបចំ ៖ រៀបចំ៣ ឬ ៤ទំព័រនៅក្នុងរឿងនឹងសរសេរសំណួរមួយចំនួននៅលើក្រដាសបន្ទាប់មកបិទវានៅខាងក្រោយទំព័រនៃសាច់រឿងនោះ។ (ប្រសិនបើអ្នកចងចាំសំណួរ និងឆ្លើយចម្លើយ អ្នកមិនចាំបាច់សរសេរក៏បានដែរ)។ សំណួរមានដូចជា៖ ១. តើមានផ្កាប៉ុន្មានទងនៅក្នុងរូបភាព? ២. តើមានដៃប៉ុន្មានដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ?៣. តើមានផ្ទះប៉ុន្មាននៅក្នុងរូបភាពនេះ? ៤. តើមានពពកប៉ុន្មានដុំនៅក្នុងរូបភាពនេះ?៥. តើមានស្បែកជើងប៉ុន្មានគូរនៅក្នុងរូបភាព? ៦. […]

ល្បែង ដូមីណូអំពីឧបករណ៍ការងារ (ខ្មៅស/ពណ៌) (ទំហំA4)

សកម្មភាព ៖ ល្បែង ដូមីណូអំពីឧបករណ៍ការងារចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក) វិទ្យាសាស្ត្ត បំណិនក្នុងសង្គម(ចំណេះដឹងអំពីរសហគមន៍) បុរេគណិត​ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះឧបករណ៍តាមមុខរបរ។ (បុរេគណិត) ប្រាប់បានពីការរៀបតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ប្រាប់បានពីរបៀបរៀបតាមចង្វាក់ដដែលៗ នូវរូបរាងធរណីមាត្រតាមពណ៌បន្តគ្នា និងតាមលំដាប់លំដោយ ។កំណត់ទីតាំងវត្ថុមួយផ្សេងទៀតដោយប្រើពាក្យ ខាងលើ ខាងក្រោម ខាងមុខ ខាងក្រោយខាងឆ្វេង ខាងស្តាំ ខាងក្នុង ខាងក្រៅ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសដូមីណូ (ទំហំ A4) (ខ្មៅស, ពណ៌) ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតក្រដាសដូមីណូឱ្យបានស្អាត។  […]

ល្បែងយ៉េក និងផ្លែដូង_b

ល្បែងយ៉េក និងផ្លែដូង_a

ល្បែងស្វែងរកគូរមេរោគ_C_B

ល្បែងជ្រើសរើសចំនួនមេរោគ_០-១០_C_B_កាត

ល្បែងជ្រើសរើសចំនួនមេរោគ_០-១០_C_B_ទំហំA4

បទចម្រៀង អ្នកចង់ក្លាយជាអ្វី?

បទចម្រៀង អ្នកចង់ក្លាយជាអ្វី? / What will you be? ១. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃមួយ យើងជាអ្វី ? ចាក់ ចាក់ ចាក់ ខ្ញុំក្លាយជាគ្រូពេទ្យ។ ២. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃពីរ យើងជាអ្វី ? កាត់ កាត់ កាត់ ខ្ញុំក្លាយជាជាងកាត់សក់។ ៣. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃបី យើងជាអ្វី ? ក្រឡុក ក្រឡុក ក្រឡុក ខ្ញុំក្លាយជាមេចុងភៅ។ ៤. ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ពេលធំឡើង អ្នកចង់ក្លាយជាអ្វី? ជាមួយម្រាមដៃបួន យើងជាអ្វី ? គោរព គោរព គោរព ខ្ញុំក្លាយជាប៉ូលីស។ […]

បទចម្រៀង ឥន្ទធនូ

បទចម្រៀង ឥន្ទធនូ / Rainbow Song ១ ពេលភ្លៀងធ្លាក់ ក្នុងថ្ងៃរះ ខ្ញុំបានឃើញ ​​ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ ឥន្ទធនូ មា​នប្រាំពីរពណ៌ ២ ពណ៌ក្រហម ទឹកក្រូច ​​ ពណ៌លឿង ពណ៌បៃតង ពណ៌ខៀវ ខៀវស្វាយ និង ពណ៌ស្វាយ ។

បទចម្រៀង រៀបចំឲ្យស្អាត

បទចម្រៀង រៀបចំឲ្យស្អាត / Clean up song ១. ពេល លេងរួចហើយ​ យើងត្រូវទុកដាក់ រៀបចំឱ្យស្អាត ដាក់កន្លែងដើម       យកលេងពីប្រអប់ណា ដាក់ចូលប្រអប់នោះវិញ ។ ២. ពេលយើងរៀបចំបានស្អាត​ លើកក្រោយក៏សប្បាយចិត្ត ​​​​​​​​​      ហើយមានអារម្មណ៍ស្រស់ថ្លា​ ព្រោះមិន រញ៉េ រញ៉ៃ      យើងត្រូវជួយថែរក្សា ទាំងអស់គ្នា ។

បទចម្រៀង សត្វនៃឆ្នាំទាំងដប់ពីរ

បទចម្រៀង សត្វនៃឆ្នាំទាំង ដប់ពីរ (សំរាប់ហាត់ប្រាណ) / 12 Zodiac Animal Exercise Song ១. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ ឆ្នាំជូតគឺ សត្វកណ្តុរ សត្វកណ្តុរ ស្រែកលឺ ជីពៗ ៗ ២. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ ឆ្នាំឆ្លូវគឺ សត្វគោ សត្វគោ ស្រែកថា ម៉រ… កណ្តុរ ស្រែក ជីពៗ គោស្រែក ម៉រ… ៣. នេះជាសត្វទាំង ដប់ពីរ នៃឆ្នាំទាំង ដប់ ពីរ ឆ្នាំខាលគឺ សត្វខ្លា សត្វខ្លា ស្រែកលឺ ហ្អា… កណ្តុរស្រែក ជីពៗ គោស្រែក ម៉រ… ខ្លាស្រែកល ហ្អា… […]

បទចម្រៀង ថ្ងៃនៃសប្តាហ៌

បទចម្រៀង ថ្ងៃនៃសប្តាហ៌ / Day Of The Week Song ​ ១. ថ្ងៃអាទិត្យ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃសៅរ៍ ប្រាំពីរថ្ងៃក្នុងមួយ អាទិត្យ ២. ថ្ងៃអាទិត្យ ពណ៌ក្រហម ថ្ងៃច័ន្ទ ពណ៌លឿងទុំ ថ្ងៃអង្គារ ពណ៌ស្វាយ ថ្ងៃពុធ ពណ៌សុីលៀប ថ្ងៃព្រហស្បតិ៍ ពណ៌បៃតង ថ្ងៃសុក្ រ ពណ៌ខៀវ ថ្ងៃសៅរ៍ ពណ៌ព្រីងទុំ ប្រាំពីរថ្ងៃក្នុងមួយ អាទិត្យ ៣. ថ្ងៃអាទិត្យ សត្វ គ្រុឌ ថ្ងៃច័ន្ទ សត្វ ខ្លា ថ្ងៃអង្គារ សត្វ ជ្រូក ថ្ងៃពុធ […]

បទចម្រៀង ពេលសប្បាយ

បទចម្រៀង ពេលសប្បាយ / If You Are Happy And You Know It Song ១. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ យើងទះដៃ មិត្តរាល់គ្នា បើមិនសប្បាយ ក៏ត្រូវទះដៃ (ទះដៃ ២ ដង) ។ ២. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា យើងទះស្មា មិត្តរាល់គ្នា បើមិនសប្បាយ […]

បទចម្រៀង តើអ្នកចង់ធ្វើការងារអ្វី?

★មានវីដេអូការណែនាំការច្រៀងនៅទីនេះ បទចម្រៀង តើអ្នកចង់ធ្វើការងារអ្វី? 1, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកនិពន្ធ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកនិពន្ធ អ្នកនិពន្ធ ។ 2, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា ជាងថត ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា ជាងថត ជាជាងថត ។ 3, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា ជាងគំនូរ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា ជាងគំនូ ជាងគំនូរ ។ 4, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកជំនួញ ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា អ្នកជំនួញ អ្នកជំនួញ។ 5, ពេលអ្នករៀនចប់ ចង់ក្លាយជាអ្វី ? ខ្ញុំចង់ក្លាយជា អ្នកចម្រៀង ពេលខ្ញុំរៀនចប់ ខ្ញុំចង់ក្លាយជា​​​​ អ្នកចម្រៀង […]

បទចម្រៀង យើងរាប់ផ្លែដូង

បទចម្រៀង យើងរាប់ផ្លែដូង ផ្លែដូងប្រាំនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបួនផ្លែ។ ផ្លែដូងបួននៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបីផ្លែ។ ផ្លែដូងបីនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានពីរផ្លែ។ ផ្លែដូងពីរនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានមួយផ្លែ។ ផ្លែដូងមួយនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចា មិនមានទៀតទេ។

បទចម្រៀង ដើមដូង

បទចម្រៀង ដើមដូង 1. ដើមដូង រាងខ្ពស់ស្រឡះ ស្លឹកវាច្រើនណាស់ ធាងច្រើនដែរណា ពុះផ្លែហូបទឹក សែនឆ្ងាញ់អស្ចារ្យ ជួយដល់កាយា យើងបានមាំមួន។ 2. ដើមវា គេយកធ្វើផ្ទះ ហើយមានច្រើនណាស់ ខ្លះយកធ្វើរបង សាច់វា យកធ្វើនំផង ខ្លះយកធ្វើម្ហូប បង្អែមចំណី។

បទចម្រៀង តើអ្នកពូកែអ្វី?

បទចម្រៀង តើអ្នកពូកែខាងអ្វី? 1. តើអ្នកអាចផាត់ពណ៍បានទេ? តើអ្នកអាចគូររូបបានទេ? តើអ្នកអាចអានបានទេ? តើអ្នកអាចសរសេរបានទេ? តើអ្នកអាចរាំបានទេ? តើអ្នកអាចបង្វិលខ្លួនបានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី? 2. តើអ្នកអាចរាប់ ឬបូកលេខបានទេ? តើអ្នកអាចច្រៀងបានទេ? តើអ្នកលេងហ្គីតាបានទេ? តើអ្នកអាចសម្ដែងដូចជាតារាភាពយន្តបានទេ? តើអ្នកអាចទាត់បាល់បានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី?

បទចម្រៀង បិសាចចម្លែកតូចៗ

បទចម្រៀង បីសាចតូចៗ បិសាចតូចៗ វានៅគ្រប់ទីកន្លែង ហើយវាអាចចូល ក្នុងខ្លួនយើង បានគ្រប់ពេល ។ បិសាចតូចៗនោះវាពិត ជាអាក្រក់ណាស់់ ហើយយើងមិនអាច មើលវាដោយ ភ្នែកទទេឃើញទេ ។ គេហៅបិសាចតូចៗនោះ ថាមេរោគ បើអ្នកមិនចង់អោយមេរោគ ចូលក្នុងខ្លួនទេ អ្នកត្រូវតែមានអនាម័យ ។ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ជាពិសេសមុនពេលញ៉ាំអ្វី ត្រូវលាងសម្អាតដៃនឹងសាប៊ូ ។

បទចម្រៀង របៀបលាងដៃ

បទចម្រៀង របៀបលាងដៃ ១ ត្រីហែលទឹក ​យើងដុសបាតដៃនឹងផេះឬសាប៊ូ ហើយដុសឲ្យយូរ យើងដុសបាតដៃ ទាំងសងខាង​ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ ២ សត្វអណ្តើកចុះទឹក យើងដុសខ្នងដៃ ទាំងសងខាង ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ៣ សត្វក្តាម ក្តាប់មេដៃ ហើយគ្រប់ម្រាមដៃផង រូតចុះរូតឡើង រូតចុះរូតឡើង រូតឲ្យសព្វ ទាំងសងខាង រូត រូត ចុះ រូតឡើង ៤ លាតបាតដៃចាក់ទឹកដូង កូរម្នាក់ម្តង ទាំងសងខាង កូរ កូរ កូរ កូរ កូរ កូរ កូរ ៥ ដំឡូងបារាំង យើងដុសកដៃ […]

ល្បែងផ្គុំរូប_e_C_B

ល្បែងផ្គុំរូប-ល្បែងចោលឈូង_d_C_B

ល្បែងផ្គុំរូប-ខោអាវ_c_C_B

ល្បែងផ្គុំរូប-វត្ត_b_C_B

ល្បែងផ្គុំរូប-ស្រង់ទឹក_a_C_B

ល្បែងផ្គូផ្គងសម្លៀកបំពាក់

បង្កើតសត្វខូអាឡា_b_C_B

បង្កើតសត្វខូអាឡា_a

ល្បែងបង្កើតបន្ទះភីហ្សាតាមចំនួនលេខ-៤ភីហ្សា_C_B

ល្បែងបង្កើតបន្ទះភីហ្សាតាមចំនួនលេខ-៦ភីហ្សា_C_B

ល្បែងបង្កើតបន្ទះភីហ្សាតាមចំនួនលេខ-៨ភីហ្សា_C_B

បទចម្រៀង រង្វិលជុំទឹកភ្លៀង

បទចម្រៀង រង្វិលជុំទឹកភ្លៀង / Rain Cycle Song 1. ព្រះអាទិត្យ ហួតទឹក ឡើងលើមេឃ ឡើងលើមេឃ ឡើងលើមេឃ ព្រះអាទិត្យ ហួតទឹក ឡើងលើមេឃ ឡើងលើមេឃ ឡើងលើមេឃ។ 2. ខ្យល់ត្រជាក់លើមេឃ ធ្វើអោយ ទឹកក្លាយទៅ ជាពពក ខ្យល់ត្រជាក់លើមេឃ ធ្វើអោយ ទឹកក្លាយទៅ ជាពពក។ 3. ពពកឡើងធ្ងន់ហើយ ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ពពកឡើងធ្ងន់ហើយ ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ភ្លៀងមកហើយ។

បទចម្រៀង កង់ម៉ូតូ

បទចម្រៀង កង់ម៉ូតូ / Wheels on the Moto 1. កង់ម៉ូតូទៅបង្វិល វិលៗ វិលវិលវិល វិលវិលវិល កង់ម៉ូតូទៅបង្វិល វិលៗ តាមផ្លូវទៅភូមិ 2. ស៊ីផ្លេម៉ូតូ លឺពីបពីបពីប ពីបពីបពីប ពីបពីបពីប ស៊ីផ្លេម៉ូតូ លឺពីបពីបពីប តាមផ្លូវទៅភូមិ 3. អ្នកជិះម៉ូតូ ឡើងចុះៗ ហើយឡើងចុះៗ អ្នកជិះម៉ូតូ ឡើងចុះៗ តាមផ្លូវទៅភូមិ 4. កូនង៉ាជិះម៉ូតូ យំង៉ាង៉ា ង៉ាង៉ាង៉ា ង៉ាង៉ាង៉ា កូនង៉ាជិះម៉ូតូ យំង៉ាង៉ា តាមផ្លូវទៅភូមិ 5. ម៉ែជិះម៉ូតូ ធ្វើ ស៊ុសស៊ុសៗ ស៊ុសស៊ុសៗ ស៊ុសស៊ុសៗ ម៉ែជិះម៉ូតូ ធ្វើ ស៊ុសស៊ុសៗ តាមផ្លូវទៅភូមិ

ល្បែងក្ដារអារម្មណ៌

សកម្មភាព ៖ ល្បែងក្ដារអារម្មណ៍ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)បុរេគណិត​ បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ)  គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉ រយៈពេល ៖ ២០ នាទី  ឧបករណ៍ ៖ ក្រដាសល្បែងក្ដារអារម្មណ៌ គ្រាប់ឡុកឡាក់ដែលមានចំនួនលេខ វត្ថុមួយចំនួនដែលអាចប្រើសម្រាប់សម្គាល់អ្វីមួយ ដូចជា៖ គម្របដប ឬ ដុំថ្មតូចៗ -ល-។ សេក្ដីណែនាំ៖

Hello Song (បទចម្រៀង សួស្តី)

Hello Song / បទចម្រៀង សួស្តី 1. Hello hello, how are you? I am fine, thank you. Hello hello, how are you? I am fine, thank you. 2. Hello hello, what’s your name? My name is __________. Hello hello, what’s your name? My name is __________. 3. Goodbye, goodbye, see you soon. Goodbye, goodbye, see you […]

បទចម្រៀង សូមជំរាបសួរ

បទចម្រៀង សូមជំរាបសួរ / Greeting Song 1. តុកតឹកៗ! ខ្ញុំមកដោយដើរ យើងកាន់ដៃ សូមជំរាបសួរ តើអ្នកសុខសប្បាយ 2. បិចប៉ោចៗ! យើងនិយាយគ្នារួចហើយ យើងកាន់ដៃ សូមជំរាបលា ហើយជួបគ្នាថ្ងៃស្អែក។ * វាងាយស្រួលច្រៀង បើយើងរកដៃគូរជាមុន។ នៅពេលដែលសិស្សអាចស្វែងរកដៃគូរ ដោយខ្លួនឯង, ពេលច្រៀងថា “តុកតឹកៗ!” សិស្សអាចស្វែងរកដៃគូរដោយខ្លួនឯងបាន។ ពេលច្រៀងជាលើកទីពីរ, ពួកគេអាចផ្លាស់ប្តូរដៃគូរគ្របពេល។